អេសេគាល 19
19
1មួយទៀត ចូរឯងចាប់តាំងពោលបទទំនួញពីដំណើរពួកចៅហ្វាយនៃសាសន៍អ៊ីស្រាអែល 2ចូរថា តើម្តាយឯងជាអ្វី គឺជាសិង្ហញី ដែលបានក្រាបនៅកណ្តាលសិង្ហឈ្មោល ក៏បំបៅកូននៅកណ្តាលពួកសិង្ហស្ទាវ 3ក៏បានចិញ្ចឹមកូន១ ដែលត្រឡប់ទៅជាសិង្ហស្ទាវ ហើយបានហាត់ចាប់រំពា វាក៏ត្របាក់លេបមនុស្សទៅ 4អស់ទាំងសាសន៍បានឮនិយាយពីវា រួចគេចាប់វាបានក្នុងរណ្តៅរបស់គេ ក៏ខ្លុះដឹកនាំទៅឯស្រុកអេស៊ីព្ទ 5រីឯមេ កាលឃើញថារង់ចាំជាយូរ តែទីសង្ឃឹមបានបាត់ហើយ នោះក៏យកកូន១ទៀតឲ្យឡើងជាសិង្ហស្ទាវ 6រួចកូននោះក៏ដើរទៅមកជាមួយនឹងពួកសិង្ហឈ្មោល វាត្រឡប់ជាសិង្ហស្ទាវឡើង ហើយក៏ហាត់ចាប់រំពា វាត្របាក់លេបមនុស្សទៅដែរ 7វាស្គាល់អស់ទាំងដំណាក់របស់គេ ហើយបានបំផ្លាញទីក្រុងគេ ស្រុកនោះនឹងរបស់សព្វសារពើនៅក្រុងនោះ ក៏ខូចបង់ ដោយសូរគ្រហឹមរបស់វា 8គ្រានោះអស់ទាំងសាសន៍ក៏លើកគ្នាទាស់នឹងវា ពីស្រុកជុំវិញគ្រប់ទិស គេត្រដាងមងពីលើវា ហើយវាជាប់ក្នុងរណ្តៅរបស់គេទៅ 9គេខ្លុះច្រមុះវាដាក់ក្នុងទ្រុង ដឹកនាំទៅថ្វាយស្តេចបាប៊ីឡូន គេនាំវាចូលទៅក្នុងទីមាំមួន ដើម្បីមិនឲ្យឮសូរសំឡេងវានៅលើភ្នំស្រុកអ៊ីស្រាអែលទៀតឡើយ។
10ម្តាយឯងបានដូចជាដើមទំពាំងបាយជូរ ក្នុងចំការរបស់ឯង ដែលដាំនៅក្បែរមាត់ផ្លូវទឹក ក៏កើតមានផល ហើយមានខ្នែងជាច្រើន ដោយនៅជិតទឹកបរិបូរ 11ដើមនោះមានមែកមាំ សំរាប់ជាដំបងរាជ្យនៃពួកអ្នកដែលគ្រប់គ្រង ក៏លូតឡើងខ្ពស់ជាងមែកដ៏ញឹកស្និត វាទាញនាំភ្នែកគេដោយកំពស់ នឹងមែកយ៉ាងសន្ធឹករបស់វា 12តែវាត្រូវដករំលើង ដោយសេចក្ដីឃោរឃៅ ហើយត្រូវបោះចុះដល់ដី រួចខ្យល់ពីទិសខាងកើតក៏ធ្វើឲ្យផលវាស្វិតក្រៀមទៅ មែកដ៏មាំរបស់វាត្រូវបាក់ ហើយក្រៀមស្ងួតទៅ ឯភ្លើងក៏ឆេះអស់រលីង 13ឥឡូវនេះ វាត្រូវដាំនៅទីរហោស្ថានវិញ គឺក្នុងទីហួតហែង ហើយសោះស្ងួត 14មានភ្លើងចេញពីដំបង១ ដែលធ្វើពីខ្នែងវា ទៅបញ្ឆេះផលវា ហើយវាគ្មានខ្នែងណាមាំ សំរាប់ធ្វើដំបងរាជ្យពួកអ្នកគ្រប់គ្រងទៀតសោះ នេះជាបទទំនួញ ហើយនឹងបានទុកជាពាក្យទួញតទៅ។
Currently Selected:
អេសេគាល 19: ពគប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.

: