និក្ខមនំ 28
28
1រួចត្រូវឲ្យញែកអើរ៉ុន បងឯង ព្រមទាំងពួកកូនលោកផង ចេញពីពួកកូនចៅអ៊ីស្រាអែលមក ដើម្បីឲ្យគេបានធ្វើការងារជាសង្ឃនៅមុខអញ គឺទាំងអើរ៉ុន នឹងណាដាប អ័ប៊ីហ៊ូវ អេលាសារ ហើយនឹងអ៊ីថាម៉ារជាកូនលោក។
2ត្រូវឲ្យធ្វើសំលៀកបំពាក់បរិសុទ្ធ សំរាប់អើរ៉ុន បងឯង សំរាប់ជាកិត្តិយស ហើយនឹងភាពលំអ 3ត្រូវប្រាប់ដល់អស់អ្នកណាដែលមានគំនិតវាងវៃ ជាមនុស្សដែលអញបានបំពេញដោយដំរិះសព្វគ្រប់ ឲ្យគេធ្វើសំលៀកបំពាក់ឲ្យអើរ៉ុន ដើម្បីញែកលោកចេញជាបរិសុទ្ធ សំរាប់នឹងធ្វើការងារជាសង្ឃដល់អញ 4ឯសំលៀកបំពាក់ទាំងប៉ុន្មានដែលគេត្រូវធ្វើ នោះគឺប្រដាប់បាំងទ្រូង១ អេផូឌ១ អាវវែង១ អាវខ្លីប៉ាក់១ មួក១ ហើយនឹងខ្សែក្រវាត់១ 5ត្រូវឲ្យយកមាស សំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម នឹងសំពត់ខ្លូតទេសយ៉ាងម៉ដ្ត ដើម្បីធ្វើសំលៀកបំពាក់បរិសុទ្ធទាំងនោះ សំរាប់អើរ៉ុន បងឯង នឹងឲ្យកូនលោកផង ដើម្បីឲ្យគេបានធ្វើការងារជាសង្ឃដល់អញ។
6ត្រូវឲ្យធ្វើអេផូឌពីមាស ហើយពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដែលត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ទាំងធ្វើតាមរចនានៃពួកជាងដែលមានស្នាដៃ 7ត្រូវមានខ្សែស្មា២ភ្ជាប់នៅចុងអេផូឌទាំងមុខទាំងក្រោយ ឲ្យបានជាប់ជាមួយគ្នា 8ឯខ្សែក្រវាត់ដែលជាប់នឹងអេផូឌ ហើយសំរាប់ចងភ្ជាប់គ្នា នោះត្រូវធ្វើយ៉ាងនោះដែរ គឺធ្វើពីមាស ហើយពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដែលត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ 9រួចត្រូវយកថ្មអូនីក្ស២ដុំ ធ្លាក់ចុះអស់ទាំងឈ្មោះនៃពួកកូនអ៊ីស្រាអែល 10ត្រូវឲ្យមានឈ្មោះ៦នៅថ្ម១ដុំ ហើយឈ្មោះ៦នៅថ្ម១ដុំទៀត តាមកំណើតគេគ្រប់គ្នា 11ត្រូវឆ្លាក់អស់ទាំងឈ្មោះនៃពួកកូនអ៊ីស្រាអែលនៅថ្មទាំង២ដុំនោះ បែបដូចជាជាងចំឡាក់គេឆ្លាក់ធ្វើត្រា ហើយដាំចុះក្នុងគ្រោងមាស 12ត្រូវដាក់ថ្មទាំង២ដុំនោះនៅលើខ្សែស្មាអេផូឌ ទុកជាសេចក្ដីរំឭកដល់អស់ទាំងពួកកូនចៅអ៊ីស្រាអែល ដូច្នេះ អើរ៉ុននឹងពាក់ឈ្មោះគេនៅលើស្មាទាំង២ ទុកជាសេចក្ដីរំឭកនៅចំពោះព្រះយេហូវ៉ា 13ត្រូវឲ្យធ្វើគ្រោងមាសសំរាប់ដាំថ្ម 14ហើយខ្សែមាសសុទ្ធ២ វេញដូចជាខ្សែពួរ រួចភ្ជាប់ខ្សែនឹងគ្រោងមាសនោះ។
15ត្រូវធ្វើប្រដាប់បាំងទ្រូងនៃការវិនិច្ឆ័យ ឲ្យត្រូវតាមរចនានៃពួកជាងដែលមានស្នាដៃ ហើយតាមរបៀបអេផូឌដែរ គឺធ្វើពីមាស ពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដែលត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ 16ត្រូវឲ្យបាន៤ជ្រុងស្មើ បត់ជា២ផ្នត់ បណ្តោយ១ចំអាម ទទឹង១ចំអាម 17ហើយត្រូវដាំត្បូង៤ជួរនៅប្រដាប់នោះ ក្នុងជួរទី១ មានត្បូងសាមស៊ី១ ត្បូងទោបុ័ត១ នឹងបារកេត១ 18ក្នុងជួរទី២ មានត្បូងមរកដ១ ត្បូងកណ្តៀង១ នឹងពេជ្រ១ 19ក្នុងជួរទី៣ មានត្បូងលេសិម១ ត្បូងទទឹម១ នឹងត្បូងត្របែក១ 20ក្នុងជួរទី៤ មានត្បូងបេរីល១ ត្បូងអូនីក្ស១ នឹងមណីជោតិ១ ត្រូវដាំត្បូងទាំងនេះចុះក្នុងគ្រោងមាស 21ត្រូវតែមានត្បូង១២ តាមឈ្មោះនៃពួកកូនអ៊ីស្រាអែលទាំងប៉ុន្មាន ហើយត្រូវឆ្លាក់ទាំងអស់បែបដូចជាឆ្លាក់ត្រា ឯគ្រប់តែត្បូង ត្រូវចារឹកឈ្មោះមួយៗ ក្នុងឈ្មោះពូជអំបូរទាំង១២នោះ 22ហើយត្រូវឲ្យធ្វើខ្សែមាសសុទ្ធវេញដូចជាខ្សែពួរដាក់ភ្ជាប់នឹងប្រដាប់បាំងទ្រូង 23ត្រូវធ្វើក្រវិលមាស២ ដាក់ភ្ជាប់នៅចុងសងខាងដែរ 24ហើយត្រូវបញ្ចូលខ្សែមាស២ក្នុងក្រវិលដែលនៅជាប់ចុងសងខាងនៃប្រដាប់បាំងទ្រូង 25ហើយចុងខ្សែទាំង២ ត្រូវឲ្យភ្ជាប់នឹងគ្រោងមាសដាំត្បូងនៅខ្សែស្មារបស់អេផូឌខាងមុខ 26ឯងត្រូវធ្វើក្រវិលមាស២ទៀត ដាក់ភ្ជាប់នៅជាយខាងក្នុងត្រង់ចុងសងខាងនៃប្រដាប់បាំងទ្រូង ដែលនៅផ្ទាប់នឹងអេផូឌ 27ហើយត្រូវធ្វើក្រវិលមាស២ទៀត ដាក់ភ្ជាប់នៅក្រោម ហើយខាងមុខតួគ្រោងនៃខ្សែស្មាអេផូឌ ជិតកន្លែងដែលខ្សែស្មាភ្ជាប់គ្នា ហើយខាងលើខ្សែអេផូឌដែរ 28ត្រូវយកខ្សែខៀវចងក្រវិលនៃប្រដាប់បាំងទ្រូង ភ្ជាប់នឹងក្រវិលអេផូឌ ដើម្បីឲ្យប្រដាប់បាំងទ្រូងបាននៅលើខ្សែអេផូឌ កុំឲ្យរបូតចេញពីអេផូឌឡើយ 29ដូច្នេះកាលណាអើរ៉ុនចូលទៅក្នុងទីបរិសុទ្ធ នោះនឹងពាក់អស់ទាំងឈ្មោះនៃពួកកូនអ៊ីស្រាអែល ដែលឆ្លាក់នៅប្រដាប់បាំងទ្រូងនៃការវិនិច្ឆ័យនោះនៅលើទ្រូង សំរាប់ជាសេចក្ដីរំឭកនៅចំពោះព្រះយេហូវ៉ាជានិច្ច 30ត្រូវដាក់យូរីមនឹងធូមីមភ្ជាប់នៅប្រដាប់បាំងទ្រូងនៃការវិនិច្ឆ័យដែរ ដូច្នេះអើរ៉ុននឹងពាក់លើទ្រូង ក្នុងកាលដែលចូលទៅនៅចំពោះព្រះយេហូវ៉ា ហើយការវិនិច្ឆ័យនៃពួកកូនចៅអ៊ីស្រាអែល នឹងនៅជាប់លើទ្រូងអើរ៉ុននៅចំពោះព្រះយេហូវ៉ាជានិច្ច។
31ឯអាវវែងផងអេផូឌ នោះត្រូវឲ្យធ្វើពីសំពត់ពណ៌ផ្ទៃមេឃទាំងអស់ 32នៅកណ្តាលអាវ នោះត្រូវវៀលជាក ហើយត្រូវមានសំពត់ចំនៅជុំវិញកអាវនោះ បែបដូចជាកនៃអាវសឹក ដើម្បីកុំឲ្យអាវនោះរហែកចេញ 33នៅជុំវិញជាយអាវខាងក្រោម នោះត្រូវធ្វើផ្លែទទឹមពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម លាយឆ្លាស់នឹងចង្ក្រង់មាស 34គឺចង្ក្រង់មាស១ ផ្លែទទឹម១ ចង្ក្រង់មាស១ ផ្លែទទឹម១ តាមជុំវិញជាយអាវវែងនោះ 35អើរ៉ុនត្រូវពាក់អាវវែងនោះ សំរាប់ធ្វើការងាររបស់ខ្លួន ដូច្នេះកាលណាចូលទៅក្នុងទីបរិសុទ្ធនៅចំពោះព្រះយេហូវ៉ា ឬចេញមកវិញក្តី នោះនឹងឮសូរចង្ក្រង់ ហើយលោកមិនត្រូវស្លាប់ទេ។
36ត្រូវធ្វើស្លាកមាសសុទ្ធ១ ហើយឆ្លាក់បែបដូចជាឆ្លាក់ត្រាថា «បរិសុទ្ធដល់ព្រះយេហូវ៉ា» 37ត្រូវចងស្លាកនោះនឹងខ្សែពណ៌ខៀវភ្ជាប់នៅត្រង់មុខមួក នៅលើថ្ងាសអើរ៉ុន 38នោះអើរ៉ុននឹងទទួលអស់ទាំងការកំហុសខាងឯរបស់បរិសុទ្ធទាំងប៉ុន្មាន ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយ ហើយស្លាកនោះនឹងនៅលើថ្ងាសអើរ៉ុន ជាដរាបនៅចំពោះព្រះយេហូវ៉ា ដើម្បីទ្រង់បានទទួលគេ។
39ត្រូវឲ្យធ្វើអាវខ្លីពីសំពត់ខ្លូតទេសយ៉ាងម៉ដ្ត នឹងមួកពីសំពត់ខ្លូតទេសដែរ ហើយខ្សែក្រវាត់ប៉ាក់ផង។
40ឯពួកកូនរបស់អើរ៉ុន នោះត្រូវឲ្យឯងធ្វើអាវខ្លី នឹងខ្សែក្រវាត់ ព្រមទាំងឈ្នួតសំរាប់គេដែរ ដើម្បីជាកិត្តិយស នឹងជាភាពលំអដល់គេ 41ត្រូវបំពាក់ឲ្យអើរ៉ុនបងឯង នឹងកូនលោកផង រួចត្រូវចាក់ប្រេងតាំងគេឡើង ហើយញែកចេញជាបរិសុទ្ធ ដើម្បីឲ្យបានធ្វើការងារជាសង្ឃដល់អញ 42ត្រូវឲ្យធ្វើខោស្នាប់ភ្លៅពីសំពត់ខ្លូតទេសឲ្យគេ ពីត្រឹមចង្កេះ ដល់ពាក់កណ្តាលភ្លៅ សំរាប់បាំងកេរខ្មាសគេ 43អើរ៉ុន នឹងកូនលោកត្រូវស្លៀកខោនោះ ក្នុងកាលដែលចូលទៅក្នុងត្រសាលជំនុំ ឬកាលណាចូលទៅឯអាសនា នឹងធ្វើការងារក្នុងទីបរិសុទ្ធ ដូច្នេះគេនឹងគ្មានទោស ហើយមិនត្រូវស្លាប់ទេ នេះឯងជាច្បាប់សំរាប់នៅអស់កល្បជានិច្ច ដល់អើរ៉ុននឹងពូជដំណរបស់លោកតរៀងទៅ។
Currently Selected:
និក្ខមនំ 28: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.

: