២ របាក្សត្រ 5
5
1ដូច្នេះ ការទាំងប៉ុន្មានដែលសាឡូម៉ូនធ្វើ សំរាប់ព្រះវិហារនៃព្រះយេហូវ៉ា បានធ្វើរួចជាស្រេច ហើយទ្រង់នាំយករបស់ទាំងប៉ុន្មានដែលដាវីឌ ជាព្រះបិតាទ្រង់បានថ្វាយទាំងប្រាក់ទាំងមាស នឹងគ្រឿងប្រដាប់ទាំងអស់ ចូលទៅដាក់នៅក្នុងឃ្លាំងព្រះវិហារនៃព្រះ។
2រួចមក សាឡូម៉ូនទ្រង់ប្រមូលពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល នឹងពួកចៅហ្វាយនៃពូជអំបូរទាំងអស់ ហើយពួកអ្នកដែលជាកំពូលលើវង្សរបស់ឪពុកគេ ក្នុងពួកកូនចៅអ៊ីស្រាអែល មកឯក្រុងយេរូសាឡិម ដើម្បីនឹងនាំយកហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ចេញពីក្រុងដាវីឌ គឺជាក្រុងស៊ីយ៉ូនមក 3ដូច្នេះ បណ្តាមនុស្សសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ក៏មូលព្រមគ្នាមកឯស្តេច នៅវេលាបុណ្យក្នុងខែអស្សុជ 4ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងអស់ក៏មកដែរ ហើយពួកលេវីគេលើកសែងហឹប 5នាំយកទាំងហឹប នឹងត្រសាលជំនុំ ហើយនឹងគ្រឿងប្រដាប់បរិសុទ្ធដែលនៅក្នុងត្រសាលទាំងអស់ឡើងមក គឺជាពួកលេវីដ៏ជាសង្ឃ ដែលសែងយកមកនោះ 6ឯស្តេចសាឡូម៉ូន នឹងពួកជំនុំនៃសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដែលបានមូលគ្នាមកឯទ្រង់ គេនៅមុខហឹប ទាំងថ្វាយយញ្ញបូជា ជាចៀម នឹងគោយ៉ាងសន្ធឹក ដែលនឹងរាប់ចំនួនមិនបាន 7រួចពួកសង្ឃនាំយកហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ចូលទៅឯកន្លែងនៅក្នុងទីទូលសួរដល់ព្រះក្នុងព្រះវិហារ គឺក្នុងល្វែងបរិសុទ្ធបំផុត នៅក្រោមស្លាបនៃចេរូប៊ីន 8ពីព្រោះចេរូប៊ីនទាំង២ត្រដាងស្លាប ពីលើកន្លែងសំរាប់ដាក់ហឹប ហើយក៏គ្របពីលើហឹប នឹងឈើស្នែង 9ឯឈើស្នែងនោះវែងល្មម បានជាមើលពីត្រង់ទីទូលសួរដល់ព្រះទៅ ឃើញចុងសងខាងចេញមកពីហឹប តែខាងក្រៅមិនឃើញទេ ហើយក៏នៅទីនោះដរាបដល់សព្វថ្ងៃនេះ 10រីឯនៅក្នុងហឹប ឥតមានអ្វីទេ មានតែបន្ទះថ្ម២ផ្ទាំងប៉ុណ្ណោះ ដែលលោកម៉ូសេបានដាក់ ពីកាលនៅភ្នំហោរែបនៅឡើយ គឺកាលព្រះយេហូវ៉ា ទ្រង់តាំងសេចក្ដីសញ្ញានឹងពួកកូនចៅអ៊ីស្រាអែល នៅគ្រាដែលគេចេញពីស្រុកអេស៊ីព្ទមក។
11រួចកាលពួកសង្ឃបានចេញ ពីទីបរិសុទ្ធមកវិញ (ដ្បិតពួកសង្ឃទាំងអស់ដែលនៅទីនោះ បានញែកខ្លួនជាបរិសុទ្ធហើយ គេមិនបានចាំធ្វើការងារតាមវេនទេ 12ឯពួកលេវី ជាពួកអ្នកចំរៀងទាំងប៉ុន្មាន គឺអេសាភ ហេម៉ាន នឹងយេឌូថិន ព្រមទាំងពួកកូនចៅ នឹងពួកបងប្អូន គេស្លៀកពាក់សំពត់ទេសឯកទាំងអស់គ្នា ឈរនៅខាងកើតអាសនា កាន់ឈឹង ពិណ នឹងស៊ុង ហើយមានពួកសង្ឃ១២០នាក់ ឈរជាមួយកំពុងតែផ្លុំត្រែដែរ) 13នៅខណនោះ កាលពួកផ្លុំត្រែ នឹងពួកចំរៀង គេប្រគំភ្លេងព្រមគ្នាឮសំឡេងតែ១ ដើម្បីលើកសរសើរ ហើយអរព្រះគុណដល់ព្រះយេហូវ៉ា គឺកាលគេឡើងសំឡេងដោយផ្លុំត្រែ វាយឈឹង ហើយលេងប្រដាប់ភ្លេងទាំងប៉ុន្មាន ព្រមទាំងលើកសរសើរដល់ព្រះយេហូវ៉ា ដោយពាក្យថា ទ្រង់ប្រកបដោយករុណាគុណ សេចក្ដីសប្បុរសទ្រង់នៅអស់កល្បជានិច្ច នោះស្រាប់តែព្រះវិហារព្រះយេហូវ៉ា មានពេញដោយពពក 14ដល់ម៉្លេះបានជាពួកសង្ឃឈរធ្វើការងារមិនបាន ដោយព្រោះពពកនោះ ដ្បិតសិរីល្អនៃព្រះយេហូវ៉ា នៅពេញក្នុងព្រះវិហារនៃព្រះ។
Currently Selected:
២ របាក្សត្រ 5: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.

: