២ របាក្សត្រ 3
3
1រួចមក សាឡូម៉ូនទ្រង់ចាប់តាំងស្អាងព្រះវិហារនៃព្រះយេហូវ៉ា នៅលើភ្នំម៉ូរីយ៉ា ក្នុងក្រុងយេរូសាឡិម ត្រង់កន្លែងដែលព្រះយេហូវ៉ាបានលេចមកឯដាវីឌ ព្រះបិតាទ្រង់ ជាកន្លែងដាវីឌបានដំរូវទុក នៅទីលានស្រូវរបស់អ័រ៉ៅណាជាសាសន៍យេប៊ូស 2ទ្រង់ចាប់តាំងស្អាង នៅថ្ងៃទី២ខែពិសាខ ក្នុងឆ្នាំទី៤នៃរាជ្យទ្រង់ 3រីឯជើងជញ្ជាំង ដែលសាឡូម៉ូនបានដាំសំរាប់នឹងស្អាងព្រះវិហារនៃព្រះ នោះមានបណ្តោយ៦០ហត្ថ នឹងទទឹង២០ហត្ថ តាមហត្ថពីបុរាណ 4ឯបាំងសាចដែលនៅពីមុខ នោះបណ្តោយ២០ហត្ថ ឲ្យត្រូវនឹងទទឹងព្រះវិហារ ហើយកំពស់១២០ហត្ថ ទ្រង់ក៏ស្រោបដោយមាសសុទ្ធខាងក្នុង 5ឯល្វែងធំ ទ្រង់ស្រោបដោយឈើកកោះ រួចស្រោបដោយមាសយ៉ាងល្អ ព្រមទាំងដាប់ជាក្បាច់ដើមលម៉ើរ នឹងច្រវាក់ 6ទ្រង់តាក់តែងល្វែងនោះ ឲ្យមានលំអ ដោយត្បូងមានដំឡៃ ឯមាសនោះបានមកពីស្រុកផាវែម 7ទ្រង់ស្រោបព្រះវិហារ ព្រមទាំងធ្នឹម នឹងក្របទ្វារ ហើយជញ្ជាំង នឹងផ្ទាំងទ្វារទាំងប៉ុន្មានដោយមាស ហើយឆ្លាក់រូបចេរូប៊ីននៅជញ្ជាំង។
8ទ្រង់ធ្វើល្វែងទីបរិសុទ្ធបំផុត បណ្តោយ២០ហត្ថត្រូវនឹងទទឹងព្រះវិហារ ដែលមាន២០ហត្ថដែរ រួចស្រោបដោយមាសយ៉ាងល្អ មានទំងន់៦០០ហាប 9ហើយដែកគោល គឺជាមាស មានទំងន់៥០ដំឡឹង ឯបន្ទប់ខាងលើក៏ស្រោបដោយមាសដែរ។
10នៅក្នុងល្វែងទីបរិសុទ្ធបំផុត ទ្រង់ធ្វើរូបចេរូប៊ីន២ជារូបឆ្លាក់ ហើយក៏ស្រោបដោយមាស 11ស្លាបចេរូប៊ីនទាំង២នោះ បានត្រដាងទៅ២០ហត្ថ ឯស្លាបម្ខាងរបស់ចេរូប៊ីន១ មានប្រវែង៥ហត្ថ ត្រដាងទៅទល់នឹងជញ្ជាំងល្វែង ហើយស្លាប១ទៀតប្រវែង៥ហត្ថ ត្រដាងទៅទល់នឹងស្លាបចេរូប៊ីនម្ខាង 12ឯស្លាបចេរូប៊ីនម្ខាងនោះ ក៏ប្រវែង៥ហត្ថ ត្រដាងទៅទល់នឹងជញ្ជាំងម្ខាងល្វែងនោះ ហើយស្លាប១ទៀត ក៏ប្រវែង៥ហត្ថ ត្រដាងទៅទល់នឹងស្លាបចេរូប៊ីនម្ខាង 13ដូច្នេះ ស្លាបចេរូប៊ីនទាំង២បានត្រដាងទៅ អស់ប្រវែង២០ហត្ថ ចេរូប៊ីនទាំង២ក៏ឈរ បែរមុខប្រទល់គ្នា 14ឯវាំងនន ទ្រង់ធ្វើដោយសំពត់ទេសឯកយ៉ាងម៉ដ្ត មានពណ៌ខៀវ ពណ៌ស្វាយ នឹងពណ៌ក្រហម ហើយក៏ប៉ាក់ជារូបចេរូប៊ីនដែរ។
15នៅខាងមុខព្រះវិហារ ទ្រង់ធ្វើសសរ២ កំពស់៣៥ហត្ថ ហើយក្បាច់ក្បាល ដែលនៅលើកំពូលសសរទាំង២នោះ មានកំពស់៥ហត្ថទៀត 16ក៏ធ្វើក្បាច់ច្រវាក់ដូចច្រវាក់នៅក្នុងទីបរិសុទ្ធបំផុត ដាក់ភ្ជាប់នៅក្បាលសសរ រួចក៏ធ្វើរូបផ្លែទទឹម១០០ ដាប់ភ្ជាប់នឹងច្រវាក់ 17ហើយលើកបញ្ឈរសសរទាំង២ ដាក់នៅមុខព្រះវិហារ ១ខាងស្តាំ ១ខាងឆ្វេង ទ្រង់ឲ្យឈ្មោះសសរខាងស្តាំថា យ៉ាគិន ឯសសរខាងឆ្វេងថា បូអូស។
Currently Selected:
២ របាក្សត្រ 3: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.

: