២ របាក្សត្រ 12
12
1កាលរាជ្យរបស់រេហូបោមបានមាំមួន ហើយទ្រង់មានអំណាចឡើង នោះទ្រង់ នឹងពួកអ៊ីស្រាអែលទាំងអស់ ក៏បោះបង់ចោលក្រិត្យវិន័យរបស់ព្រះយេហូវ៉ាចេញ 2រួចដល់ឆ្នាំទី៥ ក្នុងរាជ្យស្តេចរេហូបោម នោះស៊ីសាក ជាស្តេចស្រុកអេស៊ីព្ទ បានឡើងមកច្បាំងនឹងក្នុងយេរូសាឡិម ដោយព្រោះគេបានប្រព្រឹត្តរំលងនឹងព្រះយេហូវ៉ា 3មានទាំងរទេះចំបាំង១ពាន់២០០ នឹងពលសេះ៦ម៉ឺននាក់ ឯពលទាហាន ដែលចេញពីស្រុកអេស៊ីព្ទមកជាមួយនឹងទ្រង់ គឺជាពួកសាសន៍លីប៊ី សាសន៍ស៊ូគី នឹងសាសន៍អេធីអូពី នោះរាប់មិនបានឡើយ 4ទ្រង់វាយយកបានអស់ទាំងទីក្រុងមានបន្ទាយនៅស្រុកយូដា ហើយក៏ឡើងទៅត្រឹមក្រុងយេរូសាឡិមទៀត 5គ្រានោះ ហោរាសេម៉ាយ៉ា ក៏មកឯរេហូបោម នឹងពួកមេសាសន៍យូដា ដែលបានមូលគ្នានៅក្រុងយេរូសាឡិម ដោយព្រោះស៊ីសាក លោកមានវាចាថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ឯងរាល់គ្នាបានបោះបង់ចោលអញ ហេតុនោះបានជាអញទុកឯងរាល់គ្នាចោល នៅក្នុងកណ្តាប់ដៃនៃស៊ីសាក 6ដូច្នេះ ពួកមេនៃសាសន៍អ៊ីស្រាអែល នឹងស្តេច ក៏បន្ទាបខ្លួនចុះពោលថា ព្រះយេហូវ៉ាទ្រង់សុចរិត 7រួចកាលព្រះយេហូវ៉ាទ្រង់ឃើញថា គេបន្ទាបខ្លួនដូច្នោះ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់សេម៉ាយ៉ាថា គេបានបន្ទាបខ្លួនហើយ ដូច្នេះ អញនឹងមិនបំផ្លាញគេទេ តែបន្តិចទៀតអញនឹងប្រោសឲ្យគេរួច ហើយអញមិនចាក់សេចក្ដីក្រោធរបស់អញ ទៅលើក្រុងយេរូសាឡិម ដោយសារដៃស៊ីសាកឡើយ 8ប៉ុន្តែ គេនឹងត្រូវចំណុះទ្រង់វិញ ដើម្បីឲ្យគេអាចនឹងផ្ទឹមការបំរើដល់អញ នឹងការបំរើដល់នគរដទៃឲ្យដឹង។
9ដូច្នេះ ស៊ីសាក ជាស្តេចអេស៊ីព្ទ ទ្រង់ឡើងមកទាស់នឹងក្រុងយេរូសាឡិម ក៏យកបានអស់ទាំងទ្រព្យវិសេសក្នុងព្រះវិហារនៃព្រះយេហូវ៉ា នឹងព្រះរាជទ្រព្យ ដែលនៅក្នុងដំណាក់ស្តេចអស់រលីងទៅ ព្រមទាំងខែលមាសទាំងប៉ុន្មាន ដែលសាឡូម៉ូនបានធ្វើផង 10រួចស្តេចរេហូបោមទ្រង់ធ្វើខែលលង្ហិនជំនួសវិញ ហើយប្រគល់ទុកនៅដៃនៃពួកមេទ័ពរក្សាអង្គ ដែលចាំមាត់ទ្វារដំណាក់ស្តេច 11នៅវេលាណាដែលស្តេចទ្រង់យាងចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះពួកទ័ពរក្សាអង្គ ក៏កាន់ខែលទាំងនោះមក រួចយកទៅទុកក្នុងបន្ទប់នៃពួកទ័ពរក្សាអង្គវិញ 12នៅគ្រាដែលទ្រង់បានបន្ទាបអង្គ នោះសេចក្ដីក្រោធនៃព្រះយេហូវ៉ាក៏ងាកបែរចេញពីទ្រង់ទៅ ប្រយោជន៍មិនឲ្យទ្រង់ត្រូវវិនាសអស់រលីងឡើយ ហើយ១ទៀត ក្នុងស្រុកយូដាក៏នៅមានសេចក្ដីល្អខ្លះដែរ។
13ស្តេចរេហូបោមទ្រង់ចំរើនកំឡាំងឡើង នៅក្រុងយេរូសាឡិម ហើយក៏សោយរាជ្យតទៅ កាលរេហូបោមចាប់តាំងសោយរាជ្យ នោះទ្រង់មានព្រះជន្ម៤១ឆ្នាំហើយក៏សោយរាជ្យបាន១៧ឆ្នាំនៅក្រុងយេរូសាឡិម ជាទីក្រុងដែលព្រះយេហូវ៉ាបានរើស ពីគ្រប់ទាំងពូជអំបូរនៃសាសន៍អ៊ីស្រាអែល ដើម្បីនឹងទុកព្រះនាមទ្រង់ ឯព្រះមាតាទ្រង់ព្រះនាមជា ន៉ាអាម៉ា ជាសាសន៍អាំម៉ូន 14ស្តេចទ្រង់បានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ ពីព្រោះទ្រង់មិនបានតាំងព្រះទ័យស្វែងរកព្រះយេហូវ៉ាឡើយ។
15រីឯដំណើរទាំងប៉ុន្មាន ពីរេហូបោម ទាំងមុនទាំងក្រោយ នោះសុទ្ធតែបានកត់ទុកក្នុងពង្សាវតារ ដែលហោរាសេម៉ាយ៉ា នឹងអ៊ីដោ ជាអ្នកមើលឆុត បានតែងតាមរបៀបរឿងរ៉ាវតៗមកហើយ ចំណែករេហូបោម នឹងយេរ៉ូបោម ទ្រង់ចេះតែច្បាំងគ្នាជានិច្ច 16រេហូបោមក៏ផ្ទំលក់ទៅ ជាមួយនឹងពួកឰយុកោទ្រង់ទៅ ហើយគេបញ្ចុះសពទ្រង់ នៅក្នុងក្រុងដាវីឌ រួចអ័ប៊ីយ៉ា ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា។
Currently Selected:
២ របាក្សត្រ 12: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.

: