YouVersion Logo
Search Icon

Popular Bible Verses from ១ ពង្សាវតារក្សត្រ 2

«បិតា​ជិត​លា​ចាក​លោក​នេះ​ហើយ ចូរ​បុត្រ​មាន​ចិត្ត​ក្លាហាន​ឲ្យ​សម​ជា​មនុស្ស​ពេញ​លក្ខណៈ! ចូរ​ស្ដាប់​តាម​បង្គាប់​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​បុត្រ។ ចូរ​ដើរ​ក្នុង​មាគ៌ា​របស់​ព្រះអង្គ​ជានិច្ច ហើយ​កាន់​តាម​ច្បាប់ តាម​បញ្ជា តាម​វិន័យ និង​តាម​ដំបូន្មាន ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ*​របស់​លោក​ម៉ូសេ ដើម្បី​ឲ្យ​បុត្រ​មាន​ជោគ‌ជ័យ​ក្នុង​គ្រប់​កិច្ចការ​ដែល​បុត្រ​ធ្វើ និង​គ្រប់​ទី​កន្លែង​ដែល​បុត្រ​ទៅ។ ពេល​បុត្រ​ប្រព្រឹត្ត​ដូច្នេះ ព្រះ‌អម្ចាស់​នឹង​សម្រេច​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​បិតា​ថា “បើ​ពូជ‌ពង្ស​របស់​អ្នក​ប្រុង​ប្រយ័ត្ន​ចំពោះ​មាគ៌ា​ដែល​ខ្លួន​ដើរ ហើយ​មាន​ចិត្ត​ភក្ដី​ចំពោះ​យើង ព្រម​ទាំង​ប្រតិបត្តិ​តាម​យើង​ដោយ​ស្មោះ និង​គ្មាន​ចិត្ត​វៀច‌វេរ នោះ​ក្នុង​ចំណោម​ពួក​គេ តែងតែ​មាន​ម្នាក់​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ជានិច្ច”។

Free Reading Plans and Devotionals related to ១ ពង្សាវតារក្សត្រ 2

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy