មានពរហើយ អ្នកដែលមិនដើរក្នុងដំបូន្មានរបស់មនុស្សអាក្រក់
ឬឈរក្នុងផ្លូវរបស់មនុស្សបាប
ឬអង្គុយនៅកៅអីរបស់មនុស្សចំអកឡកឡឺយ!
ផ្ទុយទៅវិញ សេចក្ដីត្រេកអររបស់អ្នកនោះនៅក្នុងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា
ហើយអ្នកនោះជញ្ជឹងគិតអំពីក្រឹត្យវិន័យរបស់ព្រះអង្គទាំងយប់ទាំងថ្ងៃ។