ចូរបង្ហាញកាក់សម្រាប់បង់ពន្ធឲ្យខ្ញុំមើល៍”។ ពួកគេក៏យកកាក់ឌេណារីមួយឲ្យព្រះអង្គ។ ព្រះអង្គទ្រង់សួរពួកគេថា៖“តើរូប និងចំណារនេះជារបស់នរណា?”។
ពួកគេទូលឆ្លើយថា៖ “របស់សេសារ”។
ព្រះអង្គក៏មានបន្ទូលនឹងពួកគេថា៖“បើដូច្នេះ អ្វីៗរបស់សេសារ ចូរថ្វាយដល់សេសារ ហើយអ្វីៗរបស់ព្រះ ចូរថ្វាយដល់ព្រះចុះ”។