1
ម៉ាថាយ 16:24
ព្រះគម្ពីរខ្មែរសាកល
GKHB
បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលនឹងពួកសិស្សរបស់ព្រះអង្គថា៖“ប្រសិនបើអ្នកណាចង់មកតាមខ្ញុំ ចូរឲ្យអ្នកនោះបដិសេធខ្លួនឯង ហើយលីឈើឆ្កាងរបស់ខ្លួន មកតាមខ្ញុំចុះ។
Compare
Explore ម៉ាថាយ 16:24
2
ម៉ាថាយ 16:18
ខ្ញុំប្រាប់អ្នកទៀតថា អ្នកគឺពេត្រុស ខ្ញុំនឹងសាងសង់ក្រុមជំនុំរបស់ខ្ញុំនៅលើថ្មដានេះ ហើយទ្វារនៃស្ថានមនុស្សស្លាប់នឹងមិនឈ្នះក្រុមជំនុំនេះឡើយ។
Explore ម៉ាថាយ 16:18
3
ម៉ាថាយ 16:19
ខ្ញុំនឹងឲ្យកូនសោនៃអាណាចក្រស្ថានសួគ៌ដល់អ្នក។ អ្វីក៏ដោយដែលអ្នកចងនៅលើផែនដី នោះត្រូវបានចងនៅស្ថានសួគ៌រួចហើយ ហើយអ្វីក៏ដោយដែលអ្នកស្រាយនៅលើផែនដី នោះក៏ត្រូវបានស្រាយនៅស្ថានសួគ៌រួចហើយដែរ”។
Explore ម៉ាថាយ 16:19
4
ម៉ាថាយ 16:25
ដ្បិតអ្នកណាក៏ដោយដែលចង់រក្សាជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់ជីវិត រីឯអ្នកណាក៏ដោយដែលបាត់ជីវិតរបស់ខ្លួនដោយសារតែខ្ញុំ អ្នកនោះនឹងរកបានជីវិតវិញ។
Explore ម៉ាថាយ 16:25
5
ម៉ាថាយ 16:26
ជាការពិត ប្រសិនបើមនុស្សម្នាក់បានពិភពលោកទាំងមូល ប៉ុន្តែអន្តរាយព្រលឹងរបស់ខ្លួន តើមានប្រយោជន៍អ្វីដល់អ្នកនោះ? ឬតើមនុស្សអាចយកអ្វីមកប្ដូរនឹងព្រលឹងរបស់ខ្លួនបាន?
Explore ម៉ាថាយ 16:26
6
ម៉ាថាយ 16:15-16
ព្រះយេស៊ូវទ្រង់សួរពួកគេថា៖“ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានរណា?”។ ស៊ីម៉ូនពេត្រុសទូលឆ្លើយថា៖ “លោកជាព្រះគ្រីស្ទព្រះបុត្រារបស់ព្រះដែលមានព្រះជន្មរស់!”។
Explore ម៉ាថាយ 16:15-16
7
ម៉ាថាយ 16:17
ព្រះយេស៊ូវមានបន្ទូលតបនឹងគាត់ថា៖“ស៊ីម៉ូនកូនយ៉ូណាសអើយ! អ្នកមានពរហើយ ដ្បិតមនុស្សមិនបានបើកសម្ដែងដល់អ្នកទេ គឺព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌វិញទេតើ ដែលបានបើកសម្ដែងដល់អ្នក។
Explore ម៉ាថាយ 16:17