ចូរអ្នកបង្គាប់កូនចៅអ៊ីស្រអែល ឲ្យយកប្រេងអូលីវដែលមានគុណភាពល្អបំផុត សម្រាប់ដុតចង្កៀងឲ្យភ្លឺជាអចិន្ត្រៃយ៍។ ហារូន និងកូនរបស់គាត់ ត្រូវមើលថែទាំចង្កៀងនៅក្នុងជំរំជួបអុលឡោះតាអាឡា។ ចង្កៀងនេះត្រូវស្ថិតនៅខាងមុខវាំងននដែលបាំងបន្ទះថ្មនៃសន្ធិសញ្ញា ហើយត្រូវឲ្យឆេះនៅចំពោះមុខយើងជានិច្ច ពីល្ងាចរហូតទល់ព្រឹក។ នេះជាហ៊ូកុំដែលកូនចៅអ៊ីស្រអែលគ្រប់ជំនាន់ ត្រូវតែអនុវត្តតាមរហូតតទៅ។