ពេលស្តេចហ្វៀរ៉អ៊ូនបើកឲ្យប្រជាជនអ៊ីស្រអែលចាកចេញទៅនោះ អុលឡោះតាអាឡាពុំបាននាំពួកគេតាមផ្លូវទៅស្រុកភីលីស្ទីនទេ ទោះបីផ្លូវនោះ ជាផ្លូវជិតក៏ដោយ ដ្បិតទ្រង់នឹកគិតថា ប្រសិនបើប្រជាជនជួបប្រទះនឹងសង្គ្រាម ពួកគេអាចដូរគំនិត ហើយចង់ត្រឡប់ទៅស្រុកអេស៊ីបវិញ។