លោកុប្បត្តិ 38
38
លោកយូដា និងនាងតាម៉ារ
1នៅគ្រានោះ លោកយូដាបានឃ្លាតចេញពីបងប្អូនរបស់ខ្លួន ចូលទៅនៅជាមួយមនុស្សម្នាក់ដែលនៅអាឌូឡាម ឈ្មោះហ៊ីរ៉ា 2នៅទីនោះ លោកយូដាបានឃើញកូនស្រីរបស់ឈ្មោះស៊ូអា ជាសាសន៍កាណាន គាត់ក៏យកនាង ហើយចូលទៅឯនាង។ 3នាងក៏មានទម្ងន់ បង្កើតបានកូនប្រុសមួយ រួចឪពុកដាក់ឈ្មោះកូននោះថា "អ៊ើរ"។ 4នាងមានទម្ងន់ទៀត បង្កើតបានកូនប្រុសមួយ រួចម្ដាយដាក់ឈ្មោះកូននោះថា "អូណាន់"។ 5នាងបង្កើតបានកូនប្រុសមួយទៀត ហើយនាងដាក់ឈ្មោះកូននោះថា "សេឡា"។ កាលនាងសម្រាលកូននោះ នាង រស់នៅភូមិកេស៊ីប។ 6លោកយូដាដណ្ដឹងប្រពន្ធឲ្យអ៊ើរ ជាកូនច្បងគាត់ នាងឈ្មោះតាម៉ារ។ 7ប៉ុន្ដែ អ៊ើរ កូនច្បងរបស់លោកយូដា ជាមនុស្សអាក្រក់នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ហើយព្រះយេហូវ៉ាក៏ប្រហារគាត់ទៅ។ 8ពេលនោះ លោកយូដាពោលទៅកាន់អូណាន់ថា៖ «ចូរចូលទៅឯប្រពន្ធរបស់បងឯង ដើម្បីបំពេញកាតព្វកិច្ចជាប្អូនថ្លៃចំពោះនាង ហើយបន្តពូជឲ្យបងប្រុសឯងទៅ»។ 9ប៉ុន្ដែ ដោយអូណាន់ដឹងថា ពូជនោះមិនបានជារបស់ខ្លួន ពេលណាគាត់ចូលទៅឯប្រពន្ធរបស់បង នោះគាត់តែងសម្រក់ទឹកកាមចោលទៅដី ដើម្បីកុំឲ្យគាត់បានបន្តពូជឲ្យបងប្រុសខ្លួន។ 10អំពើដែលគាត់បានប្រព្រឹត្តនេះ អាក្រក់នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ហើយព្រះអង្គក៏ប្រហារគាត់ដែរ។ 11ពេលនោះ លោកយូដាពោលទៅកាន់នាងតាម៉ារជាកូនប្រសាថា៖ «ចូរកូននៅជាមេម៉ាយនៅក្នុងផ្ទះឪពុករបស់កូនសិនទៅ ទម្រាំសេឡាកូនរបស់ពុកធំពេញវ័យ» ដ្បិតគាត់ខ្លាចក្រែងវាស្លាប់ដូចជាបងៗវាដែរ។ ដូច្នេះ នាងតាម៉ារក៏ទៅរស់នៅផ្ទះរបស់ឪពុកនាងវិញ។
12លុះយូរក្រោយមក កូនស្រីរបស់ស៊ូអា ដែលជាប្រពន្ធរបស់លោកយូដា ក៏បានស្លាប់ទៅ។ កាលលោកយូដាបានរសាយទុក្ខហើយ គាត់ក៏ឡើងទៅមើលពួកកាត់រោមចៀមនៅធីមណាជាមួយហ៊ីរ៉ា អ្នកស្រុកអាឌូឡាម ជាសម្លាញ់របស់គាត់។ 13កាលនាងតាម៉ារបានឮគេប្រាប់ថា៖ «ឪពុកក្មេករបស់នាងកំពុងឡើងទៅធីមណា ដើម្បីកាត់រោមចៀមរបស់គាត់» 14នាងក៏ដោះសម្លៀកបំពាក់ស្ត្រីមេម៉ាយចេញ រួចយកស្បៃមកពាក់បាំងមុខ ហើយទៅអង្គុយនៅត្រង់ផ្លូវចូលទៅភូមិអេណែម តាមផ្លូវទៅធីមណា ដ្បិតនាងឃើញថា សេឡាបានធំហើយ តែមិនទាន់ឲ្យនាងទៅធ្វើជាប្រពន្ធនៅឡើយ។ 15កាលលោកយូដាឃើញនាង គាត់គិតថានាងជាស្ត្រីពេស្យា ដ្បិតនាងបានបាំងមុខ។ 16គាត់ក៏ងាកទៅឯនាងតាមផ្លូវ ហើយពោលថា៖ «មក៍ សូមឲ្យខ្ញុំចូលទៅឯនាង» ដ្បិតគាត់មិនបានដឹងថា នាងជាកូនប្រសារបស់គាត់ទេ។ នាងសួរថា៖ «តើលោកឲ្យអ្វីខ្ញុំ ដែលលោកចូលមកឯខ្ញុំនេះ?» 17គាត់ឆ្លើយថា៖ «ខ្ញុំនឹងផ្ញើកូនពពែមួយពីហ្វូងមកឲ្យនាង»។ តែនាងសួរថា៖ «លោកមានអ្វីនឹងបញ្ចាំចិត្តខ្ញុំឬទេ ទម្រាំតែលោកបានផ្ញើពពែនោះមកដល់?» 18គាត់តបថា៖ «តើចង់ឲ្យខ្ញុំបញ្ចាំអ្វីដល់នាង?» នាងឆ្លើយថា៖ «សូមប្រគល់ត្រា ខ្សែ និងដំបងដែលលោកកាន់នៅដៃនោះមក»។ គាត់ក៏ប្រគល់របស់ទាំងនោះឲ្យនាង រួចចូលទៅឯនាង ហើយនាងក៏មានទម្ងន់ដោយសារគាត់។ 19នាងក្រោកឡើង ហើយចេញទៅ ដោះស្បៃចេញ រួចយកសម្លៀកបំពាក់ស្ត្រីមេម៉ាយរបស់នាងមកស្លៀកពាក់វិញ។
20លោកយូដាបានផ្ញើកូនពពែទៅតាមសម្លាញ់របស់គាត់ដែលនៅអាឌូឡាម ឲ្យលោះរបស់បញ្ចាំពីស្ត្រីនោះមកវិញ តែគាត់រកនាងមិនឃើញសោះ។ 21គាត់សួរពួកអ្នកដែលនៅកន្លែងនោះថា៖ «តើស្ត្រីពេស្យាដែលអង្គុយនៅមាត់ផ្លូវ ជិតអេណែមនោះ នៅឯណា?» គេឆ្លើយថា៖ «គ្មានស្ដ្រីពេស្យាណានៅទីនេះទេ»។ 22គាត់ក៏វិលទៅរកលោកយូដាវិញ ប្រាប់ថា៖ «ខ្ញុំរកមិនឃើញទេ ហើយពួកអ្នកដែលនៅកន្លែងនោះប្រាប់ថា "គ្មានស្ត្រីពេស្យាណានៅទីនេះទេ"»។ 23លោកយូដាពោលថា៖ «ឲ្យនាងទុករបស់ទាំងនោះទៅចុះ កុំឲ្យយើងខ្មាសគេ។ ឯងឃើញស្រាប់ហើយ ខ្ញុំបានផ្ញើកូនពពែទៅដែរ តែឯងរកនាងមិនឃើញ»។
24ប្រហែលជាបីខែក្រោយមក មានគេមកប្រាប់លោកយូដាថា៖ «នាងតាម៉ារ ជាកូនប្រសារបស់លោក បានធ្វើជាស្ត្រីពេស្យា ហើយថែមទាំងមានផ្ទៃពោះដោយសារអំពើពេស្យានោះទៀតផង»។ លោកយូដាពោលថា៖ «ចូរនាំវាចេញមក ហើយដុតវាចោលទៅ!» 25ពេលគេនាំនាងចេញមក នាងឲ្យគេទៅជម្រាបឪពុកក្មេកថា៖ «ខ្ញុំមានទម្ងន់នឹងម្ចាស់របស់ទាំងនេះ» ហើយនាងប្រាប់ថា៖ «សូមមើលត្រា ខ្សែ និងដំបងនេះចុះ តើជារបស់អ្នកណា?» 26លោកយូដាក៏ទទួលស្គាល់របស់ទាំងនោះ រួចពោលថា៖ «នាងសុចរិតជាងខ្ញុំ ព្រោះខ្ញុំមិនបានឲ្យនាងទៅសេឡា ជាកូនខ្ញុំទេ»។ គាត់មិនបានដេកជាមួយនាងទៀតឡើយ។
27កាលគ្រប់ខែដែលនាងត្រូវសម្រាលកូន នោះមើល៍ មានកូនភ្លោះនៅក្នុងផ្ទៃនាង។ 28កាលនាងឈឺពោះសម្រាលកូន កូនមួយបញ្ចេញដៃមក ឆ្មបក៏យកអំបោះក្រហមចងដៃវា ដោយពោលថា៖ «មួយនេះបានកើតមុន»។ 29ប៉ុន្ដែ កាលកូននោះបានដកដៃចូលទៅវិញ នោះមើល៍ បងវាក៏កើតចេញមក ហើយឆ្មបពោលថា៖ «ម្ដេចក៏ឯងប្រជែងខ្លួនចេញមកដូច្នេះ!» ហេតុនេះហើយបានជាគេដាក់ឈ្មោះកូននោះថា "ពេរេស" ។ 30បន្ទាប់មក ប្អូនរបស់វាដែលមានអំបោះក្រហមនៅដៃក៏កើតចេញមក ហើយគេដាក់ឈ្មោះកូននោះថា "សេរ៉ាស" ។
Kasalukuyang Napili:
លោកុប្បត្តិ 38: គកស១៦
Haylayt
Ibahagi
Kopyahin

Gusto mo bang ma-save ang iyong mga hinaylayt sa lahat ng iyong device? Mag-sign up o mag-sign in
© 2016 United Bible Societies

: