និក្ខមនំ 39
39
ការធ្វើសម្លៀកបំពាក់សម្រាប់ការងារជាសង្ឃ
1គេបានយកសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ធ្វើសម្លៀកបំពាក់សម្រាប់ការងារក្នុងទីបរិសុទ្ធ។ គេក៏បានធ្វើសម្លៀកបំពាក់បរិសុទ្ធសម្រាប់លោកអើរ៉ុន ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
2គេបានធ្វើអេផូឌពីមាស ពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងពីសំពត់ត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់។ 3គេក៏ផែមាសយ៉ាងស្តើង ហើយកាត់ជាខ្សែ យកទៅប៉ាក់នៅសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងនៅសំពត់ខ្លូតទេសយ៉ាងម៉ដ្តនោះ តាមរចនានៃជាងមានស្នាដៃ។ 4គេធ្វើខ្សែស្មាសម្រាប់ចងភ្ជាប់គ្នា ហើយអេផូឌទាំងសងខាងបានជាប់គ្នាតែមួយ។ 5ខ្សែក្រវាត់ក៏ធ្វើបែបដូចគ្នា ព្រមទាំងដាក់ភ្ជាប់នឹងអេផូឌដែរ គឺបានធ្វើពីមាស ពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងសំពត់ត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
6គេច្នៃត្បូងអូនីក្ស រួចឆ្លាក់ឈ្មោះពួកកូនរបស់អ៊ីស្រាអែល ដូចគេឆ្លាក់ត្រា ហើយដាំចុះក្នុងគ្រោងមាស។ 7គេដាក់ភ្ជាប់នៅលើខ្សែស្មារបស់អេផូឌ សម្រាប់ជាទីរំឭកដល់ពួកកូនរបស់អ៊ីស្រាអែល ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
8គេបានធ្វើប្រដាប់បាំងទ្រូង តាមការរចនានៃជាងមានស្នាដៃ បែបដូចជាធ្វើអេផូឌដែរ គឺពីមាស ពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងសំពត់ត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់។ 9គេធ្វើប្រដាប់បាំងទ្រូងនោះមានរាងបួនជ្រុងស្មើ ជាពីរស្រទាប់ មានបណ្តោយមួយចំអាម និងទទឹងមួយចំអាមនៅពេលបត់ជាពីរ។ 10គេដាំត្បូងបួនជួរ គឺជួរទីមួយ មានត្បូងសាមស៊ីមួយគ្រាប់ ត្បូងទោបុ័តមួយគ្រាប់ និងបារកេតមួយគ្រាប់ 11ជួរទីពីរ មានត្បូងមរកដមួយគ្រាប់ ត្បូងកណ្តៀងមួយគ្រាប់ និងត្បូងពេជ្រមួយគ្រាប់ 12ជួរទីបី មានត្បូងលេសិមមួយគ្រាប់ ត្បូងទទឹមមួយគ្រាប់ និងត្បូងត្របែកមួយគ្រាប់ 13ជួរទីបួន មានត្បូងបេរីលមួយគ្រាប់ ត្បូងអូនីក្សមួយគ្រាប់ និងកែវមណីជោតិមួយគ្រាប់។ ត្បូងទាំងនេះបានដាំចុះក្នុងគ្រោងមាស។ 14មានត្បូងដប់ពីរគ្រាប់ តាមចំនួនឈ្មោះពួកកូនរបស់អ៊ីស្រាអែល ត្បូងទាំងនោះមានលក្ខណៈដូចជាត្រា គឺត្បូងនីមួយៗមានឆ្លាក់ឈ្មោះមួយ សម្រាប់កុលសម្ព័ន្ធទាំងដប់ពីរ។ 15គេធ្វើខ្សែមាសសុទ្ធ វេញដូចជាខ្សែពួរ ភ្ជាប់នៅប្រដាប់បាំងទ្រូង។ 16គេធ្វើគ្រោងមាសពីរ និងក្រវិលមាសពីរ ហើយដាក់ភ្ជាប់នៅចុងសងខាងប្រដាប់បាំងទ្រូង 17គេបញ្ចូលខ្សែមាសពីរក្នុងក្រវិលមាសទាំងពីរ ដែលនៅចុងសងខាងប្រដាប់បាំងទ្រូងនោះ។ 18ឯចុងខ្សែមាសទាំងពីរ គេចងភ្ជាប់នឹងគ្រោងមាសនៅខ្សែស្មារបស់អេផូឌខាងមុខ។ 19បន្ទាប់មក គេធ្វើក្រវិលមាសពីរទៀត ដាក់ភ្ជាប់នៅជាយខាងក្នុង ត្រង់ចុងសងខាងនៃប្រដាប់បាំងទ្រូង ដែលជាប់នឹងអេផូឌ។ 20គេធ្វើក្រវិលមាសពីរទៀត ដាក់ភ្ជាប់ពីក្រោមខាងមុខខ្សែស្មា ជិតកន្លែងដែលខ្សែស្មា បានភ្ជាប់នឹងអេផូឌ នៅខាងលើអេផូឌ។ 21គេយកខ្សែមកចងប្រដាប់បាំងទ្រូង ភ្ជាប់នឹងអេផូឌដោយសារក្រវិលទាំងនោះ ដើម្បីឲ្យប្រដាប់បាំងទ្រូងបាននៅលើខ្សែក្រវាត់របស់អេផូឌ ហើយកុំឲ្យរបូតចេញពីអេផូឌ ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
22គេក៏ធ្វើអាវវែងរបស់អេផូឌ ត្បាញជាសំពត់សុទ្ធតែពណ៌ផ្ទៃមេឃ 23នៅកណ្ដាលអាវវែងនោះ មានកដូចជាកអាវសឹក ព្រមទាំងមានសំពត់ចំ នៅជុំវិញកផង ដើម្បីកុំឲ្យអាវវែងនោះរហែកចេញឡើយ។ 24នៅជុំវិញជាយអាវវែង គេធ្វើផ្លែទទឹមពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ពីអំបោះវេញយ៉ាងខ្មាញ់។ 25គេក៏ធ្វើចង្ក្រង់មាសសុទ្ធដាក់លាយចម្រុះត្រង់កណ្ដាលផ្លែទទឹមនោះ នៅគ្រប់ជុំវិញជាយអាវ 26គឺចង្ក្រង់មួយផ្លែទទឹមមួយ ចង្ក្រង់មួយផ្លែទទឹមមួយ នៅគ្រប់ជុំវិញជាយអាវសម្រាប់ការងារ ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
27គេបានធ្វើអាវខ្លី ត្បាញពីអំបោះខ្លូតទេសយ៉ាងម៉ដ្ត សម្រាប់លោកអើរ៉ុន និងពួកកូនរបស់លោក 28គេក៏ធ្វើមួកពីសំពត់ខ្លូតទេសយ៉ាងម៉ដ្ត និងឈ្នួតពីសំពត់ខ្លូតទេសយ៉ាងម៉ដ្ត ព្រមទាំងខោស្នាប់ភ្លៅពីសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ 29ហើយខ្សែក្រវាត់ពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ប៉ាក់ជាពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
30គេបានធ្វើស្លាកមាសសុទ្ធជាមកុដបរិសុទ្ធ ក៏ឆ្លាក់អក្សរនៅស្លាកនោះ ដូចគេឆ្លាក់ត្រាថា «បរិសុទ្ធថ្វាយព្រះយេហូវ៉ា»។ 31គេយកខ្សែខៀវចងស្លាកនោះជាប់នឹងមួកខាងលើ ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
កិច្ចការទាំងអស់ចប់សព្វគ្រប់
32ដូច្នេះ ការសង់រោងឧបោសថ និងត្រសាលជំនុំក៏បានចប់សព្វគ្រប់។ កូនចៅអ៊ីស្រាអែលបានធ្វើតាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។ 33គេនាំយករោងឧបោសថមកឯលោកម៉ូសេ គឺទាំងត្រសាល និងគ្រឿងប្រដាប់ទាំងប៉ុន្មានសម្រាប់ត្រសាល មានតម្ពក់ ស៊ុម រនុក សសរ និងជើងទ្រ 34គម្របធ្វើពីស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម គម្របធ្វើពីស្បែកផ្សោត វាំងននសម្រាប់ខាំង 35ហិបនៃសេចក្ដីសញ្ញា ព្រមទាំងឈើស្នែងសម្រាប់សែង និងទីសន្តោសប្រោស 36តុ ព្រមទាំងគ្រឿងប្រដាប់សម្រាប់តុ និងនំបុ័ងដែលដាក់តាំង 37ជើងចង្កៀងធ្វើពីមាសសុទ្ធ ចង្កៀង គឺចង្កៀងសម្រាប់ដាក់លើជើងនោះ និងគ្រឿងប្រដាប់ទាំងប៉ុន្មានរបស់ចង្កៀង ព្រមទាំងប្រេងសម្រាប់ចង្កៀង 38អាសនាមាស ប្រេងសម្រាប់លាបតាំង គ្រឿងក្រអូប និងរនាំងបាំងមាត់ទ្វារត្រសាល 39អាសនាលង្ហិន ប្រទាសលង្ហិន ឈើស្នែង គ្រឿងប្រដាប់ទាំងប៉ុន្មានរបស់អាសនា ចានក្លាំ និងជើងទ្រចាន 40រនាំងទីលាន សសរ និងជើងទ្រ រនាំងសម្រាប់បាំងមាត់ទ្វារទីលាន ខ្សែចម្រឹង គ្រឿងប្រដាប់ទាំងប៉ុន្មានសម្រាប់ប្រើប្រាស់ក្នុងរោងឧបោសថ គឺសម្រាប់ត្រសាលជំនុំ 41សម្លៀកបំពាក់សម្រាប់ការងារនៅទីបរិសុទ្ធ សម្លៀកបំពាក់បរិសុទ្ធសម្រាប់សង្ឃអើរ៉ុន និងសម្លៀកបំពាក់សម្រាប់ពួកកូនរបស់លោក ដែលត្រូវបំពេញមុខងារជាសង្ឃ។ 42កូនចៅអ៊ីស្រាអែលធ្វើគ្រប់កិច្ចការទាំងអស់ តាមសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ ឥតចន្លោះត្រង់ណាឡើយ។ 43លោកម៉ូសេពិនិត្យមើលគ្រប់ការទាំងអស់នោះ ហើយឃើញថា គេបានធ្វើដូចព្រះយេហូវ៉ាបានបង្គាប់លោកមែន គឺគេបានធ្វើការនោះរួចស្រេចទាំងអស់ រួចលោកម៉ូសេក៏ឲ្យពរពួកគេ។
Kasalukuyang Napili:
និក្ខមនំ 39: គកស១៦
Haylayt
Ibahagi
Kopyahin
Gusto mo bang ma-save ang iyong mga hinaylayt sa lahat ng iyong device? Mag-sign up o mag-sign in
© 2016 United Bible Societies

: