និក្ខមនំ 2
2
កំណើតរបស់លោកម៉ូសេ
1មានបុរសម្នាក់ក្នុងពូជពង្សលេវី បានទៅយកស្ត្រីម្នាក់ក្នុងពូជពង្សលេវីដូចគ្នាធ្វើជាប្រពន្ធ។ 2នាងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ កាលនាងឃើញកូននោះថ្លោសល្អ នាងក៏លាក់ទុកបានបីខែ។ 3លុះមិនអាចលាក់តទៅទៀតបាន នាងក៏យកជាលមួយដែលធ្វើពីដើមបបុស រួចយកជ័រ និងម្រ័ក្សណ៍មកលាប ហើយដាក់កូនចុះក្នុងជាលនោះ យកទៅបណ្ដែតនៅកណ្ដាលគុម្ពត្រែងតាមមាត់ទន្លេ។ 4បងស្រីរបស់កូននោះក៏ឈរមើលពីចម្ងាយ ចង់ដឹងថានឹងកើតមានហេតុយ៉ាងណាដល់កូននោះ។
5ពេលនោះ បុត្រីរបស់ផារ៉ោនយាងចុះមកស្រង់ទឹកក្នុងទន្លេ ឯពួកភីលៀងរបស់ព្រះនាងបាននាំគ្នាដើរលេងតាមមាត់ច្រាំង។ ព្រះនាងទតឃើញជាលនៅកណ្ដាលគុម្ពត្រែង ក៏ប្រើភីលៀងឲ្យទៅយកជាលនោះមក។ 6កាលព្រះនាងបើកឡើង ឃើញកូនតូច ហើយមើល៍ ទារកនោះកំពុងយំ។ ព្រះនាងក៏មានព្រះហឫទ័យអាណិត ហើយមានសវនីយ៍ថា៖ «ទារកនេះច្បាស់ជាកូនរបស់សាសន៍ហេព្រើរហើយ»។ 7ពេលនោះ បងស្រីរបស់ទារកទូលបុត្រីផារ៉ោនថា៖ «តើព្រះនាងចង់ឲ្យខ្ញុំម្ចាស់ទៅរកមេដោះ ពីពួកស្ត្រីសាសន៍ហេព្រើរ មកបំបៅកូននេះថ្វាយព្រះនាងឬទេ?» 8បុត្រីផារ៉ោនមានសវនីយ៍ថា៖ «ទៅចុះ!»។ ដូច្នេះ នាងក៏ទៅហៅម្តាយរបស់កូននោះមក។ 9បុត្រីផារ៉ោនមានសវនីយ៍ទៅគាត់ថា៖ «ចូរយកកូននេះទៅបំបៅឲ្យខ្ញុំផង ខ្ញុំនឹងឲ្យប្រាក់ឈ្នួលអ្នក»។ ម្តាយក៏យកកូនទៅបំបៅ។ 10លុះកូននេះធំឡើង ម្ដាយក៏នាំទៅថ្វាយបុត្រីផារ៉ោនវិញ ហើយកូននោះក៏ទៅជាកូនរបស់ព្រះនាង។ ព្រះនាងដាក់ឈ្មោះកូននោះថា «ម៉ូសេ» ដោយព្រះនាងមានសវនីយ៍ថា៖ «ព្រោះខ្ញុំបានស្រង់កូននេះពី ទឹកមក»។
លោកម៉ូសេរត់គេចទៅស្រុកម៉ាឌាន
11នៅថ្ងៃមួយ កាលលោកម៉ូសេពេញវ័យហើយ លោកចេញទៅសួរសុខទុក្ខជនរួមជាតិរបស់លោក ហើយឃើញពួកគេធ្វើការយ៉ាងធ្ងន់ធ្ងរ។ លោកឃើញសាសន៍អេស៊ីព្ទម្នាក់កំពុងតែវាយដំសាសន៍ហេព្រើរម្នាក់ ដែលជាសាច់ញាតិរបស់លោក។ 12លោកក្រឡេកមើលឆ្វេងមើលស្តាំ មិនឃើញមានអ្នកណា ក៏សម្លាប់សាសន៍អេស៊ីព្ទនោះ ហើយកប់ចោលក្នុងខ្សាច់។ 13នៅថ្ងៃបន្ទាប់ កាលលោកចេញទៅ ឃើញសាសន៍ហេព្រើរពីរនាក់កំពុងតែឈ្លោះគ្នា ក៏និយាយទៅអ្នកដែលធ្វើខុសថា៖ «ហេតុអ្វីបានជាអ្នកវាយគូកនរបស់ខ្លួនដូច្នេះ?» 14អ្នកនោះឆ្លើយតបថា៖ «តើអ្នកណាបានតែងតាំងអ្នកឲ្យធ្វើជាមេ និងជាចៅក្រមលើយើង? តើអ្នកចង់សម្លាប់ខ្ញុំ ដូចជាអ្នកបានសម្លាប់សាសន៍អេស៊ីព្ទម្នាក់នោះឬ?» ពេលនោះ លោកម៉ូសេភិតភ័យណាស់ ហើយគិតថា៖ «រឿងនេះប្រាកដជាគេដឹងហើយ»។ 15កាលផារ៉ោនបានឮរឿងនេះ ស្ដេចក៏រកមធ្យោបាយសម្លាប់លោកម៉ូសេ តែលោកម៉ូសេរត់គេចពីផារ៉ោនទៅនៅស្រុកម៉ាឌាន ហើយលោកអង្គុយនៅក្បែរអណ្តូងទឹកមួយ។ 16រីឯសង្ឃដែលនៅស្រុកម៉ាឌាននោះ មានកូនស្រីប្រាំពីរនាក់ ហើយនាងទាំងនោះនាំគ្នាមកដងទឹក ចាក់បំពេញស្នូកឲ្យហ្វូងសត្វរបស់ឪពុកនាងផឹក។ 17ប៉ុន្តែ មានពួកគង្វាលខ្លះទៀតមកដេញពួកនាង។ លោកម៉ូសេក៏ក្រោកឡើង ជួយពួកនាង ហើយដងទឹកឲ្យហ្វូងសត្វរបស់ពួកនាងផឹក។ 18កាលនាងទាំងនោះទៅជួបរេហួលជាឪពុក លោកក៏សួរថា៖ «ម្តេចបានជាកូនត្រឡប់មកផ្ទះឆាប់ម៉្លេះថ្ងៃនេះ?» 19ពួកនាងឆ្លើយថា៖ «មានសាសន៍អេស៊ីព្ទម្នាក់បានជួយពួកយើងឲ្យរួចពីកណ្ដាប់ដៃរបស់ពួកគង្វាល ហើយក៏បានដងទឹកឲ្យហ្វូងសត្វរបស់យើងផឹកទៀតផង»។ 20លោកសួរកូនថា៖ «តើអ្នកនោះនៅឯណា? ហេតុអ្វីបានជាកូនមកចោលគាត់ដូច្នេះ? ចូរហៅគាត់មក ដើម្បីឲ្យគាត់បានបរិភោគជាមួយយើង»។ 21លោកម៉ូសេក៏ព្រមនៅជាមួយលោករេហួល ហើយលោករេហួលលើកនាងសេផូរ៉ា ជាកូនស្រី ឲ្យធ្វើជាប្រពន្ធរបស់លោកម៉ូសេ។ 22នាងបង្កើតបានកូនប្រុសមួយ ដែលលោកម៉ូសេឲ្យឈ្មោះថា «គើសម» ដ្បិតលោកគិតថា «ខ្ញុំជាអ្នកស្នាក់ នៅស្រុកដទៃ»។
23លុះយូរឆ្នាំក្រោយមក ស្តេចស្រុកអេស៊ីព្ទក៏សុគតទៅ ហើយពួកកូនចៅអ៊ីស្រាអែលដែលរស់ក្នុងភាពជាទាសករ បានស្រែកថ្ងូរ រួចអំពាវនាវដល់ព្រះ ហើយសម្រែកនៃការរងទុក្ខលំបាករបស់គេក៏ឡើងទៅដល់ព្រះ។ 24ព្រះទ្រង់ឮការស្រែកថ្ងូររបស់គេ ហើយព្រះនឹកចាំពីសេចក្ដីសញ្ញាដែលព្រះអង្គបានតាំងជាមួយលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។ 25ព្រះទតឃើញពួកកូនចៅអ៊ីស្រាអែល ហើយព្រះក៏ជ្រាបពីទុក្ខលំបាករបស់គេ។
Kasalukuyang Napili:
និក្ខមនំ 2: គកស១៦
Haylayt
Ibahagi
Kopyahin

Gusto mo bang ma-save ang iyong mga hinaylayt sa lahat ng iyong device? Mag-sign up o mag-sign in
© 2016 United Bible Societies

: