ណាពីណាហ៊ូម 1
1
1សេចក្ដីប្រកាសស្ដីអំពីក្រុងនីនីវេ។ សៀវភៅនេះចែងអំពីនិមិត្តហេតុដ៏អស្ចារ្យដែលណាហ៊ូមជាអ្នកភូមិអែលកូសបានឃើញ។
បន្ទូលស្ដីអំពីការដាក់ទោសក្រុងនីនីវេ
2 អុលឡោះតាអាឡាជាម្ចាស់ដែលមានចិត្ត
ស្រឡាញ់ប្រជារាស្ត្ររបស់ទ្រង់ពន់ប្រមាណ
ទ្រង់សងសឹកខ្មាំងសត្រូវ។
អុលឡោះតាអាឡាសងសឹក
ទ្រង់ខឹងយ៉ាងខ្លាំង។
អុលឡោះតាអាឡាសងសឹកបច្ចាមិត្តរបស់ទ្រង់
ទ្រង់មិនអត់អោនឲ្យពួកគេទេ។
3 អុលឡោះតាអាឡាមានចិត្តអត់ធ្មត់
ហើយទ្រង់មានអំណាចដ៏ខ្ពង់ខ្ពស់បំផុត
ប៉ុន្តែ ទ្រង់មិនអាចចាត់ទុកអ្នកមានទោស
ថាគ្មានទោសឡើយ។
អុលឡោះតាអាឡាមកក្នុងខ្យល់កំបុតត្បូង
និងខ្យល់ព្យុះសង្ឃរា
ពពកជាធូលីដីដែលហុយនៅក្រោមជើង
របស់ទ្រង់។
4ទ្រង់គំរាមសមុទ្រ សមុទ្រក៏រីងស្ងួត
ទ្រង់ធ្វើឲ្យទន្លេទាំងប៉ុន្មានរីងអស់
ស្រុកបាសាន និងតំបន់ភ្នំកើមែលត្រូវហួតហែង
ហើយផ្កានៅភ្នំលីបង់ក៏ស្វិតស្រពោនដែរ។
5ភ្នំធំៗរញ្ជួយចំពោះទ្រង់
ទ្រង់ធ្វើឲ្យភ្នំតូចៗរលាយ។
ផែនដី និងអ្វីៗទាំងអស់នៅលើផែនដី
កក្រើកញាប់ញ័រ
ចំពោះទ្រង់។
6ពេលទ្រង់ខឹង តើនរណាអាចទ្រាំទ្របាន?
តើនរណាអាចតទល់នឹង
កំហឹងរបស់ទ្រង់បាន?
កំហឹងដ៏ខ្លាំងក្លារបស់ទ្រង់
ប្រៀបដូចជាភ្លើងឆេះកំទេចផ្ទាំងថ្ម។
7 អុលឡោះតាអាឡាមានចិត្តសប្បុរស
ទ្រង់ជាជំរកនៅគ្រាមានអាសន្ន
ទ្រង់មើលថែទាំអស់អ្នកដែលផ្ញើជីវិត
លើទ្រង់
8នៅពេលមានទឹកជំនន់។
ប៉ុន្តែ ទ្រង់កំទេចទីតាំងរបស់ខ្មាំងសត្រូវ
ទ្រង់ទម្លាក់ពួកគេក្នុងទីងងឹត។
9តើអ្នករាល់គ្នាគិតគូរគម្រោងការអ្វី
ប្រឆាំងនឹងអុលឡោះតាអាឡា?
ទ្រង់នឹងបំផ្លាញខ្មាំងរបស់អ្នករាល់គ្នា
ឲ្យវិនាសសូន្យ
គឺទ្រង់មិនទុកឲ្យពួកគេសង្កត់សង្កិន
អ្នករាល់គ្នាទៀតឡើយ។
10ពួកប្រមឹកទាំងនោះប្រៀបបាននឹងបន្លាដ៏ក្រាស់
ពួកគេត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង
ដូចចំបើងស្ងួតដែរ។
11នីនីវេអើយ មានជនពាលម្នាក់ចេញពីអ្នកមក
ជននោះគិតគូរគម្រោងការដ៏អាស្រូវ
ប្រឆាំងនឹងអុលឡោះតាអាឡា។
12 អុលឡោះតាអាឡាមានបន្ទូលថា៖
«ទោះបីខ្មាំងសត្រូវមានចំនួនច្រើន
និងមានកម្លាំងយ៉ាងណាក្ដី
ពួកគេមុខជារលាយសូន្យ គ្មានសល់ឡើយ!
យើងបានបន្ទាបអ្នក
តែយើងនឹងមិនបន្ទាបអ្នកទៀតទេ។
13ឥឡូវនេះ យើងបំបាក់នឹមរបស់ខ្មាំងសត្រូវ
និងកាច់បំបាក់ច្រវាក់ដែលគេចងអ្នកដែរ»។
14ចំពោះអ្នកក្រុងនីនីវេវិញ
អុលឡោះតាអាឡាសម្រេចដូចតទៅ៖
«អ្នកនឹងគ្មានកូនចៅសម្រាប់តវង្សត្រកូលទេ។
យើងនឹងដករូបបដិមា ព្រមទាំងរូបចម្លាក់
ធ្វើពីលង្ហិនចេញពីវិហារនៃព្រះរបស់អ្នក។
យើងនឹងជីករណ្ដៅសម្រាប់បញ្ចុះសពអ្នក
ដ្បិតអ្នកពុំមានតម្លៃអ្វីឡើយ»។
15មើលហ្ន៎! អ្នកនាំដំណឹងល្អស្ដីអំពីសន្តិភាព
កំពុងតែរត់នៅលើភ្នំ!
អ្នកស្រុកយូដាអើយ
ចូរនាំគ្នាធ្វើពិធីបុណ្យ និងលាបំណន់ទៅ!
ដ្បិតជនពាលមិនឈ្លានពានអ្នកទៀតទេ
គេវិនាសសូន្យទាំងស្រុងហើយ!
Kasalukuyang Napili:
ណាពីណាហ៊ូម 1: អគត
Haylayt
Ibahagi
Kopyahin
Gusto mo bang ma-save ang iyong mga hinaylayt sa lahat ng iyong device? Mag-sign up o mag-sign in
© 2014 United Bible Societies, UK.
ណាពីណាហ៊ូម 1
1
1សេចក្ដីប្រកាសស្ដីអំពីក្រុងនីនីវេ។ សៀវភៅនេះចែងអំពីនិមិត្តហេតុដ៏អស្ចារ្យដែលណាហ៊ូមជាអ្នកភូមិអែលកូសបានឃើញ។
បន្ទូលស្ដីអំពីការដាក់ទោសក្រុងនីនីវេ
2 អុលឡោះតាអាឡាជាម្ចាស់ដែលមានចិត្ត
ស្រឡាញ់ប្រជារាស្ត្ររបស់ទ្រង់ពន់ប្រមាណ
ទ្រង់សងសឹកខ្មាំងសត្រូវ។
អុលឡោះតាអាឡាសងសឹក
ទ្រង់ខឹងយ៉ាងខ្លាំង។
អុលឡោះតាអាឡាសងសឹកបច្ចាមិត្តរបស់ទ្រង់
ទ្រង់មិនអត់អោនឲ្យពួកគេទេ។
3 អុលឡោះតាអាឡាមានចិត្តអត់ធ្មត់
ហើយទ្រង់មានអំណាចដ៏ខ្ពង់ខ្ពស់បំផុត
ប៉ុន្តែ ទ្រង់មិនអាចចាត់ទុកអ្នកមានទោស
ថាគ្មានទោសឡើយ។
អុលឡោះតាអាឡាមកក្នុងខ្យល់កំបុតត្បូង
និងខ្យល់ព្យុះសង្ឃរា
ពពកជាធូលីដីដែលហុយនៅក្រោមជើង
របស់ទ្រង់។
4ទ្រង់គំរាមសមុទ្រ សមុទ្រក៏រីងស្ងួត
ទ្រង់ធ្វើឲ្យទន្លេទាំងប៉ុន្មានរីងអស់
ស្រុកបាសាន និងតំបន់ភ្នំកើមែលត្រូវហួតហែង
ហើយផ្កានៅភ្នំលីបង់ក៏ស្វិតស្រពោនដែរ។
5ភ្នំធំៗរញ្ជួយចំពោះទ្រង់
ទ្រង់ធ្វើឲ្យភ្នំតូចៗរលាយ។
ផែនដី និងអ្វីៗទាំងអស់នៅលើផែនដី
កក្រើកញាប់ញ័រ
ចំពោះទ្រង់។
6ពេលទ្រង់ខឹង តើនរណាអាចទ្រាំទ្របាន?
តើនរណាអាចតទល់នឹង
កំហឹងរបស់ទ្រង់បាន?
កំហឹងដ៏ខ្លាំងក្លារបស់ទ្រង់
ប្រៀបដូចជាភ្លើងឆេះកំទេចផ្ទាំងថ្ម។
7 អុលឡោះតាអាឡាមានចិត្តសប្បុរស
ទ្រង់ជាជំរកនៅគ្រាមានអាសន្ន
ទ្រង់មើលថែទាំអស់អ្នកដែលផ្ញើជីវិត
លើទ្រង់
8នៅពេលមានទឹកជំនន់។
ប៉ុន្តែ ទ្រង់កំទេចទីតាំងរបស់ខ្មាំងសត្រូវ
ទ្រង់ទម្លាក់ពួកគេក្នុងទីងងឹត។
9តើអ្នករាល់គ្នាគិតគូរគម្រោងការអ្វី
ប្រឆាំងនឹងអុលឡោះតាអាឡា?
ទ្រង់នឹងបំផ្លាញខ្មាំងរបស់អ្នករាល់គ្នា
ឲ្យវិនាសសូន្យ
គឺទ្រង់មិនទុកឲ្យពួកគេសង្កត់សង្កិន
អ្នករាល់គ្នាទៀតឡើយ។
10ពួកប្រមឹកទាំងនោះប្រៀបបាននឹងបន្លាដ៏ក្រាស់
ពួកគេត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង
ដូចចំបើងស្ងួតដែរ។
11នីនីវេអើយ មានជនពាលម្នាក់ចេញពីអ្នកមក
ជននោះគិតគូរគម្រោងការដ៏អាស្រូវ
ប្រឆាំងនឹងអុលឡោះតាអាឡា។
12 អុលឡោះតាអាឡាមានបន្ទូលថា៖
«ទោះបីខ្មាំងសត្រូវមានចំនួនច្រើន
និងមានកម្លាំងយ៉ាងណាក្ដី
ពួកគេមុខជារលាយសូន្យ គ្មានសល់ឡើយ!
យើងបានបន្ទាបអ្នក
តែយើងនឹងមិនបន្ទាបអ្នកទៀតទេ។
13ឥឡូវនេះ យើងបំបាក់នឹមរបស់ខ្មាំងសត្រូវ
និងកាច់បំបាក់ច្រវាក់ដែលគេចងអ្នកដែរ»។
14ចំពោះអ្នកក្រុងនីនីវេវិញ
អុលឡោះតាអាឡាសម្រេចដូចតទៅ៖
«អ្នកនឹងគ្មានកូនចៅសម្រាប់តវង្សត្រកូលទេ។
យើងនឹងដករូបបដិមា ព្រមទាំងរូបចម្លាក់
ធ្វើពីលង្ហិនចេញពីវិហារនៃព្រះរបស់អ្នក។
យើងនឹងជីករណ្ដៅសម្រាប់បញ្ចុះសពអ្នក
ដ្បិតអ្នកពុំមានតម្លៃអ្វីឡើយ»។
15មើលហ្ន៎! អ្នកនាំដំណឹងល្អស្ដីអំពីសន្តិភាព
កំពុងតែរត់នៅលើភ្នំ!
អ្នកស្រុកយូដាអើយ
ចូរនាំគ្នាធ្វើពិធីបុណ្យ និងលាបំណន់ទៅ!
ដ្បិតជនពាលមិនឈ្លានពានអ្នកទៀតទេ
គេវិនាសសូន្យទាំងស្រុងហើយ!
Kasalukuyang Napili:
:
Haylayt
Ibahagi
Kopyahin
Gusto mo bang ma-save ang iyong mga hinaylayt sa lahat ng iyong device? Mag-sign up o mag-sign in
© 2014 United Bible Societies, UK.