ម៉ាថាយ 16
16
ពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ីចង់ឃើញការអស្ចារ្យ ទុកជាទីសំគាល់
1ពេលនោះ ពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ី នាំគ្នាចូលមកជួបអ៊ីសា ក្នុងគោលបំណងចាប់កំហុសគាត់។ គេសុំឲ្យអ៊ីសាសំដែងទីសំគាល់មួយបញ្ជាក់ថា អ៊ីសាបានទទួលអំណាចពីអុលឡោះមក។ 2ប៉ុន្ដែ អ៊ីសាបានឆ្លើយទៅគេថា៖ «នៅពេលថ្ងៃលិច កាលណាអ្នករាល់គ្នាឃើញផ្ទៃមេឃពណ៌ក្រហមអ្នករាល់គ្នាតែងពោលថា ស្អែកថ្ងៃល្អហើយ។ 3នៅពេលព្រឹកព្រហាម កាលណាអ្នករាល់គ្នាឃើញផ្ទៃមេឃខ្មៅដាស អ្នករាល់គ្នាតែងពោលថា ថ្ងៃនេះភ្លៀងហើយ។ អ្នករាល់គ្នាយល់ហេតុការណ៍ផ្សេងៗនៅលើមេឃបាន តែអ្នករាល់គ្នាមិនយល់ទីសំគាល់នាសម័យនេះសោះ! 4មនុស្សជំនាន់នេះអាក្រក់ណាស់ ហើយក្បត់នឹងអុលឡោះផង គេចង់តែឃើញទីសំគាល់ដ៏អស្ចារ្យ ប៉ុន្ដែ ទ្រង់មិនប្រទានទីសំគាល់ណាផ្សេងក្រៅពីទីសំគាល់របស់ណាពីយូនើសឡើយ»។ បន្ទាប់មក អ៊ីសាចាកចេញពីគេទៅ។
ពុតត្បុតរបស់ពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ី
5ពេលឆ្លងទៅត្រើយម្ខាង ពួកសិស្សភ្លេចយកនំបុ័ងទៅជាមួយ 6អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ចូរអ្នករាល់គ្នាប្រយ័ត្ននឹងមេម្សៅរបស់ពួកខាងគណៈផារីស៊ី និងមេម្សៅរបស់ពួកខាងគណៈសាឌូស៊ីឲ្យមែនទែន»។ 7ពួកសិស្សជជែកគ្នាគេថា៖ «យើងមិនបានយកនំបុ័ងមកទេ!»។ 8អ៊ីសាជ្រាបគំនិតរបស់គេ ក៏មានប្រសាសន៍ថា៖ «មនុស្សមានជំនឿតិចអើយ ម្ដេចក៏ជជែកគ្នាអំពីរឿងគ្មាននំបុ័ងដូច្នេះ? 9អ្នករាល់គ្នានៅតែពុំទាន់យល់ទៀតឬ? កាលខ្ញុំចែកនំបុ័ងប្រាំដុំឲ្យមនុស្សប្រាំពាន់នាក់នោះ អ្នករាល់គ្នាប្រមូលបានប៉ុន្មានល្អី អ្នករាល់គ្នាចាំឬទេ? 10ហើយកាលខ្ញុំចែកនំបុ័ងប្រាំពីរដុំ ឲ្យមនុស្សបួនពាន់នាក់ អ្នករាល់គ្នាប្រមូលបានប៉ុន្មានជាល? 11ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនយល់ដូច្នេះ ខ្ញុំគ្មានបំណងនិយាយអំពីនំបុ័ងទេ គឺខ្ញុំចង់ឲ្យអ្នករាល់គ្នាប្រយ័ត្ននឹងមេម្សៅរបស់ពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ីឯណោះ»។
12ពេលនោះ ពួកសិស្សយល់ថា អ៊ីសាចង់ឲ្យគេប្រយ័ត្ននឹងសេចក្ដីដែលពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ីបង្រៀន មិនមែនប្រយ័ត្នអំពីមេម្សៅនោះឡើយ។
លោកស៊ីម៉ូនប្រកាសថា ណាពីអ៊ីសាជាអាល់ម៉ាហ្សៀស
13កាលអ៊ីសាមកដល់ស្រុកសេសារាភីលីព គាត់បានសួរពួកសិស្សថា៖ «មនុស្សទាំងឡាយថាបុត្រាមនុស្សជានរណា?»។ 14គេឆ្លើយថា៖ «អ្នកខ្លះថាតួនជាយ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះថាតួនជាណាពីអេលីយ៉េស អ្នកខ្លះទៀតថា តួនជាណាពីយេរេមា ឬជាណាពីណាមួយនាក់»។ 15អ៊ីសាសួរគេទៀតថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថា ខ្ញុំជានរណាដែរ?»។ 16លោកស៊ីម៉ូនពេត្រុសជម្រាបអ៊ីសាថា៖ «លោកជាអាល់ម៉ាហ្សៀស ជាបុត្រារបស់អុលឡោះដ៏នៅអស់កល្បជានិច្ច»។ 17អ៊ីសាមានប្រសាសន៍តបទៅគាត់វិញថា៖ «ស៊ីម៉ូន កូនយូនើសអើយ អ្នកពិតជាមានសុភមង្គលមែនអ្នកដឹងសេចក្ដីនេះ មិនមែនដោយគំនិតប្រាជ្ញាខាងលោកីយ៍ទេ គឺអុលឡោះជាបិតារបស់ខ្ញុំដែលនៅសូរ៉កាបានសំដែងឲ្យអ្នកដឹង។ 18ខ្ញុំសុំប្រាប់អ្នកថាអ្នកឈ្មោះពេត្រុស ហើយនៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ក្រុមជំអះរបស់ខ្ញុំ។ មច្ចុរាជពុំមានអំណាចលើក្រុមជំអះនេះបានឡើយ 19ខ្ញុំនឹងប្រគល់កូនសោនគរនៃអុលឡោះឲ្យអ្នក។ អ្វីៗដែលអ្នកចងនៅលើផែនដីនេះ អុលឡោះនឹងចងនៅសូរ៉កា ហើយអ្វីៗដែលអ្នកស្រាយនៅលើផែនដី អុលឡោះក៏នឹងស្រាយនៅសូរ៉កាដែរ»។
20បន្ទាប់មក អ៊ីសាបានហាមពួកសិស្សមិនឲ្យប្រាប់នរណាថា គាត់ជាអាល់ម៉ាហ្សៀសឡើយ។
21តាំងពីពេលនោះមក អ៊ីសា ចាប់ផ្ដើមប្រាប់ឲ្យពួកសិស្សដឹងថា គាត់ត្រូវតែទៅក្រុងយេរូសាឡឹម។ ពួកអះលីជំអះពួកអ៊ីមុាំ និងពួកតួន នឹងនាំគ្នាធ្វើបាបគាត់ឲ្យរងទុក្ខលំបាកយ៉ាងខ្លាំង ថែមទាំងសម្លាប់គាត់ទៀតផងតែបីថ្ងៃក្រោយមក គាត់នឹងរស់ឡើងវិញ។
22ពេត្រុសនាំអ៊ីសាទៅដាច់ឡែកពីគេ ហើយនិយាយជំទាស់ថា៖ «អ៊ីសាជាអម្ចាស់អើយ! សូមអុលឡោះមេត្ដាអាណិត កុំឲ្យការណ៍នេះ កើតមានដល់លោកឡើយ»។ 23អ៊ីសាបែរមកមានប្រសាសន៍ទៅពេត្រុសថា៖ «នែ៎ អ៊ីព្លេសហ្សៃតនអើយ! ថយទៅខាងក្រោយខ្ញុំ ដ្បិតអ្នកកំពុងរារាំងផ្លូវខ្ញុំ គំនិតអ្នកមិនមែនជាគំនិតរបស់អុលឡោះទេ គឺជាគំនិតរបស់មនុស្សលោកសុទ្ធសាធ»។
24បន្ទាប់មក អ៊ីសាបានប្រាប់ទៅកាន់ពួកសិស្សថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំចុះ 25ដ្បិតអ្នកណាចង់រួចជីវិត អ្នកនោះនឹងបាត់បង់ជីវិត ប៉ុន្ដែ អ្នកណាបាត់បង់ជីវិត ព្រោះតែខ្ញុំអ្នកនោះនឹងបានជីវិតវិញ។ 26បើមនុស្សម្នាក់បានពិភពលោកទាំងមូល មកធ្វើជាសម្បត្តិរបស់ខ្លួន តែបាត់បង់ជីវិត នោះនឹងមានប្រយោជន៍អ្វី? តើមនុស្សអាចយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន? 27លុះដល់បុត្រាមនុស្សមកប្រកបដោយសិរីរុងរឿងនៃអុលឡោះជាបិតារបស់គាត់ជាមួយពួកម៉ាឡាអ៊ីកាត់របស់គាត់ គាត់នឹងប្រទានរង្វាន់ ឬដាក់ទោសម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ដ។ 28ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកខ្លះដែលនៅទីនេះនឹងមិនស្លាប់ទេ មុនបានឃើញបុត្រាមនុស្សមកគ្រងនគរ»។
Kasalukuyang Napili:
ម៉ាថាយ 16: អគត
Haylayt
Ibahagi
Kopyahin
Gusto mo bang ma-save ang iyong mga hinaylayt sa lahat ng iyong device? Mag-sign up o mag-sign in
© 2014 United Bible Societies, UK.

: