លេវីវិន័យ 1
1
1 អុលឡោះតាអាឡាត្រាស់ហៅម៉ូសា ពីក្នុងជំរំជួបអុលឡោះតាអាឡា ហើយមានបន្ទូលមកគាត់ថា៖ 2«ចូរប្រកាសប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: ប្រសិនបើនរណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នាចង់យកជំនូនមកជូនអុលឡោះតាអាឡា គេអាចធ្វើគោ ឬចៀមជាជំនូនបាន។ 3ប្រសិនបើជំនូននោះ ជាគោដែលត្រូវធ្វើជាគូរបានដុត គេត្រូវយកគោឈ្មោលល្អឥតខ្ចោះមួយក្បាល នាំទៅត្រង់ទ្វារនៃជំរំជួបអុលឡោះតាអាឡា ដើម្បីទូរអាសូមអុលឡោះតាអាឡាទទួលយក។ 4ម្ចាស់គូរបានដាក់ដៃលើក្បាលសត្វ ដែលត្រូវធ្វើជាគូរបានដុតជូនអុលឡោះតាអាឡា នឹងទទួលគូរបាននោះ ហើយរំដោះគាត់ឲ្យរួចពីបាប។ 5គេអារកគោនោះនៅចំពោះអុលឡោះតាអាឡា ហើយពួកអ៊ីមុាំដែលជាកូនរបស់ហារូន យកឈាមគោជូនអុលឡោះតាអាឡា។ រួចប្រោះឈាមនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ ដែលស្ថិតនៅត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា។ 6គេត្រូវពន្លាត់ស្បែកគោនោះ ហើយកាប់សាច់ជាដុំៗ។ 7ពួកអ៊ីមុាំដែលជាកូនរបស់ហារូន យកភ្លើងដាក់នៅលើអាសនៈរួចបង្គរអុសពីលើ 8ព្រមទាំងដាក់ដុំសាច់ក្បាល និងខ្លាញ់លើគំនរអុសដែលឆេះនៅលើអាសនៈ។ 9គេត្រូវយកទឹកលាងពោះវៀន និងជើងគោរួចអ៊ីមុាំដុតទាំងអស់នៅលើអាសនៈ។ នេះជាគូរបានដុត ដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។
10ប្រសិនបើគូរបាននោះ ជា ចៀម ឬពពែដែលត្រូវធ្វើជាគូរបានដុត គេត្រូវយកកូនចៀមឈ្មោល ឬកូនពពែឈ្មោលមួយល្អឥតខ្ចោះ។ 11គេត្រូវអារកសត្វនៅចំពោះអុលឡោះតាអាឡា ប៉ែកខាងជើងអាសនៈ។ ពួកអ៊ីមុាំដែលជាកូនរបស់ហារូន ប្រោះឈាមសត្វនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។ 12គេកាប់សាច់ជាដុំៗ ហើយអ៊ីមុាំដាក់ដុំសាច់ ក្បាល និងខ្លាញ់លើគំនរអុសដែលឆេះនៅលើអាសនៈ។ 13គេត្រូវយកទឹកមកលាងពោះវៀន និងជើងសត្វ ហើយអ៊ីមុាំជូនអ្វីៗទាំងអស់ទៅអុលឡោះតាអាឡា រួចដុតនៅលើអាសនៈ។ នេះជាគូរបានដុតដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។
14ប្រសិនបើគូរបាននោះជាសត្វស្លាប ដែលត្រូវធ្វើគូរបានដុតជូនអុលឡោះតាអាឡា គេត្រូវយកលលក ឬព្រាបជំទើរមកជូន។ 15អ៊ីមុាំយកសត្វនោះទៅដាក់នៅលើអាសនៈ គាត់ត្រូវកាត់ក្បាលវាចេញ រួចដុតនៅលើអាសនៈ។ បន្ទាប់មកគាត់ត្រូវសម្រក់ឈាមសត្វនោះ នៅលើគែមរបស់អាសនៈ។ 16គាត់ត្រូវយកគែវាចេញព្រមទាំងបោចរោមវា ហើយបោះចោលនៅខាងកើតអាសនៈ ត្រង់កន្លែងដាក់ផេះ។ 17គាត់ត្រូវពុះសត្វត្រង់ចន្លោះស្លាប តែមិនផ្តាច់វាចេញជាពីរចំណែកទេ រួចហើយអ៊ីមុាំត្រូវដុតសត្វនោះលើអុសដែលឆេះនៅលើអាសនៈ។ នេះជាគូរបានដុតដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា»។
Kasalukuyang Napili:
លេវីវិន័យ 1: អគត
Haylayt
Ibahagi
Kopyahin
Gusto mo bang ma-save ang iyong mga hinaylayt sa lahat ng iyong device? Mag-sign up o mag-sign in
© 2014 United Bible Societies, UK.

: