សេរីភាព 17
17
ជនជាតិអ៊ីស្រអែលខ្វះទឹក
1សហគមន៍អ៊ីស្រអែលទាំងមូល ចាកចេញពីវាលរហោស្ថានស៊ីនតាមបង្គាប់អុលឡោះតាអាឡា។ ពួកគេនាំគ្នាបោះជំរំនៅរេផិឌីម ប៉ុន្តែ នៅទីនោះ គ្មានទឹកសម្រាប់ប្រជាជនបរិភោគទេ។ 2ដូច្នេះ ពួកគេរករឿងឈ្លោះនឹងម៉ូសា ទាំងពោលថា៖ «សូមរកទឹកឲ្យពួកយើងផឹកផង!»។ ម៉ូសាឆ្លើយថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារករឿងឈ្លោះនឹងខ្ញុំ? ហើយហេតុអ្វីបានជាអ្នករាល់គ្នាល្បងលអុលឡោះតាអាឡាដូច្នេះ?»។ 3នៅទីនោះ ដោយប្រជាជនស្រេកទឹកខ្លាំងពេក ពួកគេនាំគ្នារអ៊ូរទាំដាក់ម៉ូសាទាំងពោលថា៖ «ហេតុអ្វីបានជាអ្នកនាំពួកយើងចេញពីស្រុកអេស៊ីប ឲ្យពួកយើង ព្រមទាំងកូនចៅ និងហ្វូងសត្វរបស់ពួកយើងស្លាប់ដោយអត់ទឹកដូច្នេះ?»។ 4ម៉ូសាស្រែកអង្វរអុលឡោះតាអាឡាថា៖ «តើខ្ញុំត្រូវធ្វើដូចម្តេចចំពោះប្រជាជននេះ? បន្តិចទៀតពួកគេនឹងយកដុំថ្មគប់សម្លាប់ខ្ញុំជាពុំខាន»។ 5អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាវិញថា៖ «ចូរដើរទៅខាងមុខប្រជាជន ដោយនាំពួកអះលីជំអះរបស់ជនជាតិអ៊ីស្រអែលទៅជាមួយ ហើយកាន់ដំបងដែលអ្នកវាយទឹកទន្លេនីល ទៅជាមួយផង។ 6នៅទីនោះ យើងនឹងឈរពីមុខអ្នក លើផ្ទាំងថ្មមួយនៅភ្នំហោរ៉ែប។ ចូរវាយផ្ទាំងថ្មនោះ ទឹកនឹងហូរចេញមក សម្រាប់ប្រជាជនបរិភោគ»។ ម៉ូសាក៏ធ្វើតាម នៅចំពោះមុខអះលីជំអះរបស់ជនជាតិអ៊ីស្រអែល។
7ម៉ូសាដាក់ឈ្មោះកន្លែងនោះថា ម៉ាសា និងមេរីបា ដ្បិតជនជាតិអ៊ីស្រអែលរករឿងឈ្លោះនឹងម៉ូសា ព្រមទាំងល្បងលអុលឡោះតាអាឡាដោយពោលថា «តើអុលឡោះតាអាឡានៅក្នុងចំណោមពួកយើងមែន ឬមិនមែន?»។
ជនជាតិអាម៉ាឡេកប្រយុទ្ធជាមួយជនជាតិអ៊ីស្រអែល
8ជនជាតិអាម៉ាឡេក នាំគ្នាមកវាយជនជាតិអ៊ីស្រអែលនៅរេផិឌីម។ 9ម៉ូសាពោលទៅកាន់លោកយ៉ូស្វេថា៖ «ចូរជ្រើសរើសមនុស្សមួយចំនួន ហើយចេញទៅច្បាំងជាមួយជនជាតិអាម៉ាឡេកចុះ។ ស្អែកខ្ញុំនឹងឡើងទៅឈរលើកំពូលភ្នំ ទាំងកាន់ដំបងរបស់អុលឡោះតាអាឡា»។ 10លោកយ៉ូស្វេក៏ចេញទៅប្រយុទ្ធជាមួយជនជាតិអាម៉ាឡេក តាមបង្គាប់របស់ម៉ូសា។ ចំណែកម៉ូសា ហារូន និងលោកហ៊ើរ ក៏នាំគ្នាឡើងទៅលើកំពូលភ្នំ។ 11កាលម៉ូសាលើកដៃឡើងលើ ជនជាតិអ៊ីស្រអែលមានប្រៀបជាង ប៉ុន្តែ កាលណាគាត់ទម្លាក់ដៃចុះ ជនជាតិអាម៉ាឡេកមានប្រៀបជាង។ 12ដោយដៃរបស់ម៉ូសាចុកស្រពន់ ពួកគេក៏យកថ្មមកជូនគាត់អង្គុយ។ ហារូន និងលោកហ៊ើរ ទ្រដៃម៉ូសាម្ខាងម្នាក់ ជាហេតុធ្វើឲ្យម៉ូសាអាចលើកដៃបានរហូតដល់ថ្ងៃលិច។ 13ដូច្នេះ លោកយ៉ូសេ្វ មានជ័យជំនះលើកងទ័ពអាម៉ាឡេក ហើយប្រហារពួកគេដោយមុខដាវ។
14 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរកត់ត្រាព្រឹត្តិការណ៍នេះក្នុងក្រាំងមួយ ដើម្បីចងចាំទុក។ ចូរប្រាប់យ៉ូស្វេថា យើងនឹងលុបបំបាត់ជនជាតិអាម៉ាឡេកឲ្យអស់ពីផែនដី ឥតឲ្យនរណានឹកចាំពីពួកគេទៀតឡើយ»។
15ពេលនោះ ម៉ូសាសង់អាសនៈមួយរួចដាក់ឈ្មោះថា «អុលឡោះតាអាឡាជាទង់ជ័យរបស់ខ្ញុំ»។ 16គាត់ប្រកាសថា៖ «ដោយជនជាតិអាម៉ាឡេកហ៊ានលើកដៃប្រឆាំងនឹងបល្ល័ង្ករបស់អុលឡោះតាអាឡា នោះទ្រង់នឹងប្រយុទ្ធជាមួយពួកគេ អស់កល្បជាអង្វែងតរៀងទៅ»។
Kasalukuyang Napili:
សេរីភាព 17: អគត
Haylayt
Ibahagi
Kopyahin
Gusto mo bang ma-save ang iyong mga hinaylayt sa lahat ng iyong device? Mag-sign up o mag-sign in
© 2014 United Bible Societies, UK.

: