កិច្ចការ 25
25
លោកប៉ូលសុំឲ្យស្តេចអធិរាជកាត់ក្ដី
1បន្ទាប់ពីបានទៅដល់ស្រុកនោះបីថ្ងៃ លោកភេស្ទុសធ្វើដំណើរពីក្រុងសេសារា ឆ្ពោះទៅក្រុងយេរូសាឡឹម។ 2ពួកអ៊ីមុាំ និងពួកអ្នកធំនៃជនជាតិយូដាបាននាំគ្នាទៅជួបលោក ដើម្បីប្ដឹងពីលោកប៉ូល។ 3ពួកគេបានទទូចសុំឲ្យលោកភេស្ទុសមេត្ដាអនុគ្រោះបញ្ជូនលោកប៉ូលមកក្រុងយេរូសាឡឹម ព្រោះពួកគេបានឃុបឃិតគ្នាថានឹងពួនស្ទាក់ ចាំសម្លាប់លោកតាមផ្លូវ។ 4ប៉ុន្ដែ លោកភេស្ទុសតបទៅវិញថា លោកប៉ូលជាប់ឃុំឃាំងនៅក្រុងសេសារាឯណោះ រីឯខ្លួនលោកផ្ទាល់ លោកក៏ត្រូវត្រឡប់ទៅវិញ ក្នុងពេលបន្ដិចទៀតដែរ។ 5លោកមានប្រសាសន៍ថា៖ «សុំឲ្យអ្នកដែលមានសមត្ថភាពក្នុងចំណោមអស់លោក អញ្ជើញទៅជាមួយខ្ញុំ ហើយបើឃើញថា បុរសនោះមានកំហុសអ្វី សុំចោទប្រកាន់គាត់ទៅ»។
6លោកភេស្ទុសស្នាក់នៅជាមួយពួកគេ បួនដប់ថ្ងៃប៉ុណ្ណោះ រួចលោកចុះទៅក្រុងសេសារាវិញ។ នៅថ្ងៃបន្ទាប់ លោកបានអង្គុយនៅទីកាត់ក្ដី ហើយបង្គាប់ឲ្យគេនាំលោកប៉ូលមក។ 7ពេលលោកប៉ូលមកដល់ ជនជាតិយូដាដែលមកពីក្រុងយេរូសាឡឹម បាននាំគ្នាចោមរោមលោក ហើយចោទប្រកាន់យ៉ាងធ្ងន់ៗជាច្រើន តែគេពុំអាចបង្ហាញភស្ដុតាងអ្វីបានទេ។ 8លោកប៉ូលមានប្រសាសន៍ការពារខ្លួនថា៖ «ខ្ញុំពុំបានប្រព្រឹត្ដអ្វីខុសនឹងហ៊ូកុំរបស់សាសន៍យូដា ខុសនឹងម៉ាស្ជិទ ឬក៏ខុសនឹងស្តេចអធិរាជឡើយ»។ 9ដោយលោកភេស្ទុសចង់យកចិត្ដជនជាតិយូដា លោកមានប្រសាសន៍មកកាន់លោកប៉ូលថា៖ «តើអ្នកចង់ឡើងទៅក្រុងយេរូសាឡឹម ឲ្យគេកាត់ក្ដីអ្នកអំពីរឿងទាំងនេះនៅចំពោះមុខខ្ញុំឬទេ?»។ 10លោកប៉ូលតបថា៖ «ខ្ញុំឈរនៅមុខតុលាការរបស់ស្តេចអធិរាជដូច្នេះ គឺទីនេះហើយដែលឯកឧត្ដមត្រូវកាត់ក្ដីឲ្យខ្ញុំ។ ខ្ញុំពុំបានធ្វើអ្វីខុសនឹងសាសន៍យូដាទេ ដូចឯកឧត្ដមជ្រាបច្បាស់ហើយ។ 11ប្រសិនបើខ្ញុំមានទោសអ្វី ឬបានប្រព្រឹត្ដអ្វីខុស សមនឹងមានទោសដល់ជីវិតនោះ ខ្ញុំមិនរួញរានឹងស្លាប់ទេ។ ប៉ុន្ដែ ប្រសិនបើពាក្យដែលលោកទាំងនេះចោទខ្ញុំមិនពិតទេ គ្មាននរណាម្នាក់មានសិទ្ធិប្រគល់ខ្ញុំទៅឲ្យគេឡើយ។ ខ្ញុំសូមឡើងទៅស្តេចអធិរាជវិញ»។
12លោកភេស្ទុសពិភាក្សាជាមួយក្រុមប្រឹក្សា ហើយមានប្រសាសន៍ថា៖ «អ្នកបានសុំឡើងទៅស្តេចអធិរាជ ដូច្នេះ អ្នកនឹងទៅជួបស្តេចអធិរាជ!»។
លោកប៉ូលនៅមុខស្តេចអគ្រីប៉ា
13ប៉ុន្មានថ្ងៃក្រោយមកទៀត ស្តេចអគ្រីប៉ា និងម្ចាស់ក្សត្រីយ៍បេរេនីស មកដល់ក្រុងសេសារា ដើម្បីសួរសុខទុក្ខលោកភេស្ទុស។ 14ដោយស្ដេចនៅទីនោះជាច្រើនថ្ងៃ លោកភេស្ទុសក៏ជម្រាបស្ដេចពីរឿងលោកប៉ូលថា៖ «លោកភេលិចបានទុកបុរសម្នាក់ នៅក្នុងទីឃុំឃាំង។ 15កាលខ្ញុំទៅក្រុងយេរូសាឡឹម ពួកអ៊ីមុាំ និងពួកអះលីជំអះនៃសាសន៍យូដាបាននាំគ្នាប្ដឹងពីគាត់ ដោយសុំឲ្យខ្ញុំកាត់ទោសគាត់។ 16ខ្ញុំបានប្រាប់លោកទាំងនោះវិញថា ជនជាតិរ៉ូម៉ាំងពុំធ្លាប់បញ្ជូននរណាម្នាក់ទៅឲ្យគេសម្លាប់ ដោយមិនបានឲ្យនិយាយតទល់ជាមួយអ្នកដើមចោទ ព្រមទាំងឆ្លើយការពារខ្លួនចំពោះពាក្យចោទជាមុនសិននោះឡើយ។ 17លោកទាំងនោះនាំគ្នាមកទីនេះ ហើយនៅថ្ងៃបន្ទាប់ ខ្ញុំបានអង្គុយនៅទីកាត់ក្ដី និងឲ្យគេនាំបុរសនោះមក ឥតបង្អង់ឡើយ។ 18ពួកដើមចោទក៏នៅទីកាត់ក្ដីដែរ តែគេពុំបានចោទគាត់ពីអំពើអាក្រក់ណាមួយ ដូចខ្ញុំនឹកស្មាននោះទេ 19គឺមានតែជជែកវែកញែកអំពីរឿងសាសនារបស់គេ និងអំពីបុរសម្នាក់ឈ្មោះអ៊ីសា ដែលបានស្លាប់ ហើយលោកប៉ូលថា នៅមានជីវិតរស់នោះតែប៉ុណ្ណោះ។ 20ចំណែកឯខ្ញុំវិញ ខ្ញុំមិនដឹងជាត្រូវគិតដូចម្ដេច ចំពោះការជជែកវែកញែកបែបនេះ ខ្ញុំបានសួរគាត់ថា ចង់ទៅក្រុងយេរូសាឡឹម ឲ្យគេកាត់ក្ដីអំពីរឿងទាំងនេះឬទេ 21តែលោកប៉ូលបានសុំឡើងទៅស្តេចអធិរាជ ដើម្បីសុំឲ្យស្តេចកាត់ក្ដី។ ខ្ញុំចេញបញ្ជាឲ្យគេឃុំគាត់ទុក រហូតដល់ពេលខ្ញុំនឹងបញ្ជូនគាត់ទៅស្តេចអធិរាជ»។
22ស្តេចអគ្រីប៉ា មានប្រាប់ទៅលោកភេស្ទុសថា៖ «ខ្ញុំក៏ចង់ស្ដាប់បុរសនោះនិយាយដែរ»។ លោកតបវិញថា៖ «ស្តេចអាចស្ដាប់គាត់នៅថ្ងៃស្អែក»។
23លុះស្អែកឡើង ស្តេចអគ្រីប៉ា និងម្ចាស់ក្សត្រីយ៍បេរេនីស បានចូលក្នុងសាលសវនាការយ៉ាងអធិកអធម ដោយមានពួកនាយទាហានជាន់ខ្ពស់ និងពួកនាម៉ឺនធំៗនៅក្រុងនោះ ហែហមមកជាមួយផង។ គេនាំលោកប៉ូលមកតាមបញ្ជារបស់លោកភេស្ទុស។
24លោកភេស្ទុសមានប្រសាសន៍ថា៖ «សូមជម្រាបស្តេច និងជម្រាបអស់លោក ដែលនៅទីនេះ។ បុរសដែលស្តេច និងអស់លោកឃើញនេះ ជាអ្នកដែលជនជាតិយូដាទាំងមូល ទាំងនៅក្រុងយេរូសាឡឹម ទាំងនៅក្រុងនេះ បាននាំគ្នាមកជួបខ្ញុំ ហើយស្រែកថា គាត់មិនត្រូវរស់តទៅទៀតទេ។ 25ចំពោះខ្ញុំវិញ ខ្ញុំយល់ឃើញថាគាត់ពុំបានប្រព្រឹត្ដអ្វីខុស ដែលត្រូវមានទោសដល់ជីវិតនោះឡើយ ប៉ុន្ដែ ដោយខ្លួនគាត់ផ្ទាល់ បានសុំឡើងទៅស្តេចអធិរាជ ខ្ញុំក៏សម្រេចចិត្ដបញ្ជូនគាត់ទៅស្តេច។ 26ខ្ញុំគ្មានមូលហេតុអ្វីច្បាស់លាស់ ដើម្បីសរសេរសេចក្ដីរាយការណ៍ជូនស្តេចអធិរាជ អំពីសំណុំរឿងគាត់ទាល់តែសោះ។ ហេតុនេះហើយបានជាខ្ញុំឲ្យគេនាំគាត់មកជួបអស់លោក ជាពិសេស ជួបស្តេចផ្ទាល់។ ដូច្នេះនៅពេលសួរចម្លើយគាត់រួច ខ្ញុំនឹងមានមូលហេតុ សរសេរសេចក្ដីរាយការណ៍បាន។ 27ខ្ញុំយល់ឃើញថា បើបញ្ជូនអ្នកទោស ដោយមិនបញ្ជាក់អំពីពាក្យចោទទៅជាមួយផងទេនោះ ដូចជាគ្មានន័យអ្វីសោះឡើយ»។
Kasalukuyang Napili:
កិច្ចការ 25: អគត
Haylayt
Ibahagi
Kopyahin

Gusto mo bang ma-save ang iyong mga hinaylayt sa lahat ng iyong device? Mag-sign up o mag-sign in
© 2014 United Bible Societies, UK.

: