1
សុភាសិត 17:17
ព្រះគម្ពីរខ្មែរសាកល
GKHB
មិត្តភក្ដិស្រឡាញ់គ្នាគ្រប់ពេល ហើយបងប្អូនកើតមកសម្រាប់ពេលមានទុក្ខវេទនា។
Uporedi
Istraži សុភាសិត 17:17
2
សុភាសិត 17:22
ចិត្តអរសប្បាយជាថ្នាំដ៏ល្អ ប៉ុន្តែវិញ្ញាណខ្ទេចខ្ទាំធ្វើឲ្យឆ្អឹងរីងស្ងួត។
Istraži សុភាសិត 17:22
3
សុភាសិត 17:9
អ្នកដែលគ្របបាំងការបំពាន ស្វែងរកសេចក្ដីស្រឡាញ់ រីឯអ្នកដែលនិយាយច្រំដែលអំពីរឿងរ៉ាវកន្លងទៅ បំបែកបំបាក់សម្លាញ់ភ្ងា។
Istraži សុភាសិត 17:9
4
សុភាសិត 17:27
មនុស្សដែលចេះទប់ពាក្យសម្ដីរបស់ខ្លួន គឺស្គាល់ចំណេះដឹង ហើយមនុស្សមានចិត្តត្រជាក់ គឺមានការយល់ដឹង។
Istraži សុភាសិត 17:27
5
សុភាសិត 17:28
សូម្បីតែមនុស្សល្ងីល្ងើ ពេលនៅស្ងៀម ក៏ត្រូវគេគិតថាជាមនុស្សមានប្រាជ្ញា ហើយពេលបិទបបូរមាត់ ក៏ត្រូវគេគិតថាជាអ្នកមានការយល់ច្បាស់៕
Istraži សុភាសិត 17:28
6
សុភាសិត 17:1
មានតែនំប៉័ងក្រៀមមួយម៉ាត់ទាំងមានសេចក្ដីសុខសាន្ត ប្រសើរជាងផ្ទះដែលពេញដោយការជប់លៀងទាំងមានជម្លោះ។
Istraži សុភាសិត 17:1
7
សុភាសិត 17:14
ការចាប់ផ្ដើមនៃទំនាស់គឺដូចជាបើកឲ្យទឹកហូរ ដូច្នេះចូរបោះបង់ចោលជម្លោះមុនវាផ្ទុះឡើង។
Istraži សុភាសិត 17:14
8
សុភាសិត 17:15
អ្នកដែលរាប់មនុស្សអាក្រក់ថាឥតទោស និងអ្នកដែលរាប់មនុស្សសុចរិតថាមានទោស ពួកគេទាំងពីរជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា។
Istraži សុភាសិត 17:15