1
សុភាសិត 16:3
ព្រះគម្ពីរខ្មែរសាកល
GKHB
ចូរផ្ទុកផ្ដាក់កិច្ចការរបស់អ្នកនឹងព្រះយេហូវ៉ាចុះ នោះគម្រោងរបស់អ្នកនឹងត្រូវបានធ្វើឲ្យស្ថិតស្ថេរ។
Uporedi
Istraži សុភាសិត 16:3
2
សុភាសិត 16:9
ចិត្តរបស់មនុស្សគិតគូរអំពីផ្លូវរបស់ខ្លួន ប៉ុន្តែព្រះយេហូវ៉ាជាអ្នកដែលធ្វើឲ្យជំហានរបស់គេបានស្ថិតស្ថេរ។
Istraži សុភាសិត 16:9
3
សុភាសិត 16:24
ពាក្យសម្ដីសប្បុរសជាផ្លិតឃ្មុំ ក៏ផ្អែមដល់ព្រលឹង ហើយជាការប្រោសឲ្យជាដល់ឆ្អឹងផង។
Istraži សុភាសិត 16:24
4
សុភាសិត 16:1
គម្រោងនៃចិត្តជារបស់មនុស្ស រីឯចម្លើយនៃអណ្ដាតមកពីព្រះយេហូវ៉ា។
Istraži សុភាសិត 16:1
5
សុភាសិត 16:32
អ្នកដែលយឺតនឹងខឹងប្រសើរជាងមនុស្សខ្លាំងពូកែ ហើយអ្នកដែលគ្រប់គ្រងចិត្តរបស់ខ្លួន ក៏ប្រសើរជាងអ្នកដែលចាប់បានទីក្រុងមួយដែរ។
Istraži សុភាសិត 16:32
6
សុភាសិត 16:18
មុនសេចក្ដីអន្តរាយ មានអំនួត មុនការដួលរលំ មានភាពក្រអឺតក្រទមក្នុងវិញ្ញាណ។
Istraži សុភាសិត 16:18
7
សុភាសិត 16:2
អស់ទាំងផ្លូវរបស់មនុស្ស បរិសុទ្ធក្នុងភ្នែកខ្លួនឯង ប៉ុន្តែព្រះយេហូវ៉ាស្ទង់ចិត្តវិញ។
Istraži សុភាសិត 16:2
8
សុភាសិត 16:20
អ្នកដែលយកចិត្តទុកដាក់នឹងព្រះបន្ទូល អ្នកនោះនឹងរកឃើញសេចក្ដីល្អ ហើយអ្នកដែលជឿទុកចិត្តលើព្រះយេហូវ៉ា អ្នកនោះមានពរហើយ!
Istraži សុភាសិត 16:20
9
សុភាសិត 16:8
មានរបស់តែបន្តិចដោយសេចក្ដីសុចរិត ប្រសើរជាងមានផលច្រើនដោយភាពអយុត្តិធម៌។
Istraži សុភាសិត 16:8
10
សុភាសិត 16:25
មានផ្លូវមួយមើលទៅដូចជាត្រឹមត្រូវនៅចំពោះមនុស្ស ប៉ុន្តែចុងបញ្ចប់របស់វាជាផ្លូវនៃសេចក្ដីស្លាប់។
Istraži សុភាសិត 16:25
11
សុភាសិត 16:28
មនុស្សនៃសេចក្ដីកំហូចបង្កទំនាស់ ហើយមនុស្សនិយាយអេចអូចបំបែកបំបាក់សម្លាញ់ភ្ងា។
Istraži សុភាសិត 16:28