1
សុភាសិត 18:21
ព្រះគម្ពីរខ្មែរសាកល
GKHB
សេចក្ដីស្លាប់ និងជីវិត នៅក្រោមអំណាចនៃអណ្ដាត អ្នកដែលស្រឡាញ់អណ្ដាត ក៏នឹងហូបផលរបស់វា។
Uporedi
Istraži សុភាសិត 18:21
2
សុភាសិត 18:10
ព្រះនាមរបស់ព្រះយេហូវ៉ាជាប៉មដ៏រឹងមាំ មនុស្សសុចរិតនឹងរត់ទៅរកប៉មនោះ ក៏ត្រូវបានលើកឡើងឲ្យរួចផុត។
Istraži សុភាសិត 18:10
3
សុភាសិត 18:24
មនុស្សដែលមានមិត្តភក្ដិច្រើនក៏អាចវិនាសដែរ ប៉ុន្តែមានមិត្តសម្លាញ់ម្នាក់ដែលស្និទ្ធស្នាលជាងបងប្អូនទៅទៀត៕
Istraži សុភាសិត 18:24
4
សុភាសិត 18:22
អ្នកដែលរកបានប្រពន្ធ គឺរកបានរបស់ល្អ ហើយទទួលបានការគាប់ព្រះហឫទ័យពីព្រះយេហូវ៉ា។
Istraži សុភាសិត 18:22
5
សុភាសិត 18:13
អ្នកដែលឲ្យចម្លើយមុននឹងស្ដាប់ នោះជាភាពល្ងង់ និងជាភាពអាប់យសដល់អ្នកនោះ។
Istraži សុភាសិត 18:13
6
សុភាសិត 18:2
មនុស្សល្ងង់មិនពេញចិត្តនឹងការយល់ដឹងទេ គឺគ្រាន់តែចង់បញ្ចេញយោបល់របស់ខ្លួនប៉ុណ្ណោះ។
Istraži សុភាសិត 18:2
7
សុភាសិត 18:12
មុនសេចក្ដីអន្តរាយ ចិត្តរបស់មនុស្សលើកខ្លួនឡើង មុនសិរីរុងរឿង មានការបន្ទាបខ្លួន។
Istraži សុភាសិត 18:12