រ៉ូម 5
5
សន្ដិភាពជាមួយអុលឡោះ
1ដូច្នេះ ដោយអុលឡោះប្រោសយើងឲ្យបានសុចរិត ព្រោះតែយើងមានជំនឿ យើងក៏មានសន្ដិភាពជាមួយនឹងអុលឡោះ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើងដែរ។ 2ព្រោះតែអាល់ម៉ាហ្សៀស និងដោយសារជំនឿ យើងមានមាគ៌ាចូលទៅកាន់ជីវិតថ្មី ហើយយើងក៏ស្ថិតនៅក្នុងជីវិតថ្មីនេះយ៉ាងខ្ជាប់ខ្ជួនទាំងខ្ពស់មុខ ដោយសង្ឃឹមថានឹងបានទទួលសិរីរុងរឿងរបស់អុលឡោះ។ 3មិនតែប៉ុណ្ណោះសោត នៅពេលយើងរងទុក្ខវេទនា យើងនៅតែខ្ពស់មុខដដែល ព្រោះយើងដឹងថា ទុក្ខវេទនានឹងនាំឲ្យយើងចេះអត់ធ្មត់ 4ការអត់ធ្មត់នាំឲ្យយើងចេះស៊ូទ្រាំ ហើយការស៊ូទ្រាំនាំឲ្យយើងមានសេចក្ដីសង្ឃឹម។ 5សេចក្ដីសង្ឃឹមមិនធ្វើឲ្យយើងខកចិត្ដឡើយ ព្រោះអុលឡោះបានចាក់បង្ហូរសេចក្តីស្រឡាញ់របស់ទ្រង់មកក្នុងចិត្ដយើង ដោយប្រទានរសអុលឡោះដ៏វិសុទ្ធមកយើង។ 6កាលយើងមិនទាន់មានកម្លាំងនៅឡើយ លុះដល់ពេលកំណត់ អាល់ម៉ាហ្សៀសបានស្លាប់សម្រាប់មនុស្សដែលមិនគោរពប្រណិប័តន៍អុលឡោះ។ 7កម្រមាននរណាម្នាក់ស៊ូប្ដូរជីវិត ដើម្បីមនុស្សសុចរិតណាស់ ប្រហែលជាមានម្នាក់ហ៊ានស៊ូប្ដូរជីវិត ដើម្បីមនុស្សល្អដែរមើលទៅ! 8រីឯអុលឡោះវិញ ទ្រង់បានបង្ហាញចិត្តស្រឡាញ់របស់ទ្រង់ចំពោះយើង គឺអាល់ម៉ាហ្សៀសបានស្លាប់សម្រាប់យើង ក្នុងពេលដែលយើងនៅជាមនុស្សជាប់បាបនៅឡើយ។ 9ឥឡូវនេះ បើអុលឡោះ ប្រោសយើងឲ្យបានសុចរិតដោយសារឈាមរបស់អាល់ម៉ាហ្សៀសយ៉ាងហ្នឹងទៅហើយ ទ្រង់រឹតតែសង្គ្រោះយើងឲ្យរួចពីកំហឹងនៃអុលឡោះ ដោយសារអាល់ម៉ាហ្សៀសថែមទៀតជាពុំខាន។ 10បើអុលឡោះសំរុះសំរួលយើងឲ្យជានានឹងទ្រង់វិញ ដោយបុត្រារបស់ទ្រង់ស្លាប់ ក្នុងគ្រាដែលយើងនៅជាសត្រូវនឹងទ្រង់នៅឡើយ ចំណង់បើឥឡូវនេះ យើងបានជានានឹងទ្រង់ហើយ ទ្រង់ក៏រឹតតែសង្គ្រោះយើង ដោយសារជីវិតរបស់បុត្រាថែមទៀត ជាពុំខាន។ 11មិនតែប៉ុណ្ណោះសោត យើងនឹងបានខ្ពស់មុខដោយពឹងលើអុលឡោះ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង ដែលទ្រង់បានសំរុះសំរួលឲ្យយើងជានានឹងអុលឡោះវិញនៅពេលនេះ។
អាដាម និងអាល់ម៉ាហ្សៀស
12តាមរយៈមនុស្សតែម្នាក់ បាបបានចូលមកក្នុងពិភពលោក ហើយតាមរយៈបាប សេចក្ដីស្លាប់ក៏ចូលមកដែរ។ ហេតុនេះហើយបានជាសេចក្ដីស្លាប់រាលដាលដល់មនុស្សគ្រប់ៗគ្នា ព្រោះគ្រប់គ្នាសុទ្ធតែបានប្រព្រឹត្ដអំពើបាប។ 13មុនពេលមានហ៊ូកុំ បាបមាននៅក្នុងលោកនេះរួចស្រេចទៅហើយ តែអុលឡោះពុំបានប្រកាន់ទោសមនុស្សលោកទេ ព្រោះគ្រានោះមិនទាន់មានហ៊ូកុំនៅឡើយ។ 14ក៏ប៉ុន្ដែ តាំងពីសម័យអាដាម មកទល់នឹងសម័យម៉ូសា មច្ចុរាជបានសោយរាជ្យលើមនុស្សលោករួចស្រេចទៅហើយ ទោះបីគេពុំបានប្រព្រឹត្ដបទល្មើស ដូចអាដាម ជានិមិត្ដរូបនៃអាល់ម៉ាហ្សៀសដែលត្រូវមកនោះក៏ដោយ។ 15ប៉ុន្តែ កំហុសរបស់អាដាម និងអំណោយទានរបស់អុលឡោះ មានលទ្ធផលខុសគ្នាទាំងស្រុង។ មនុស្សទួទៅត្រូវស្លាប់ ព្រោះតែកំហុសរបស់មនុស្សម្នាក់យ៉ាងណា ក្តីមេត្តាករុណារបស់អុលឡោះ និងអំណោយទានដែលបានមកពីក្តីមេត្តាករុណានេះ ក៏បានហូរមកលើមនុស្សទាំងអស់រឹតតែបរិបូណ៌ តាមរយៈមនុស្សម្នាក់ គឺអ៊ីសាអាល់ម៉ាហ្សៀសយ៉ាងនោះដែរ។ 16រីឯអំណោយទានរបស់អុលឡោះ និងអំពើបាបរបស់មនុស្សតែម្នាក់វិញ ក៏មានលទ្ធផលខុសគ្នាទាំងស្រុងដែរ គឺដោយសារទោសរបស់មនុស្សតែម្នាក់ មនុស្សទាំងអស់ត្រូវជាប់ទោស។ រីឯអំណោយទានវិញ ធ្វើឲ្យមនុស្សបានសុចរិត ទោះបីគេប្រព្រឹត្ដខុសជាច្រើនយ៉ាងណាក៏ដោយ។ 17ព្រោះតែមនុស្សម្នាក់បានប្រព្រឹត្ដខុស ហើយដោយសារកំហុសរបស់មនុស្សម្នាក់ សេចក្ដីស្លាប់បានសោយរាជ្យតាមរយៈមនុស្សម្នាក់នេះដែរ។ រីឯអស់អ្នកដែលបានទទួលក្តីមេត្តាករុណា និងអំណោយទាននៃសេចក្ដីសុចរិតដ៏បរិបូណ៌នោះវិញ តាមរយៈមនុស្សតែម្នាក់ គឺអ៊ីសាអាល់ម៉ាហ្សៀស គេនឹងបានសោយរាជ្យក្នុងជីវិត នឹងរឹតតែប្រសើរថែមទៀត។
18សរុបមក ដោយសារកំហុសរបស់មនុស្សតែម្នាក់ មនុស្សទាំងអស់ត្រូវជាប់ទោសយ៉ាងណា ដោយសារអំពើសុចរិតរបស់មនុស្សតែម្នាក់ មនុស្សទាំងអស់ក៏បានសុចរិត និងបានទទួលជីវិតយ៉ាងនោះដែរ 19ហើយមនុស្សទាំងអស់ជាប់បាប ដោយសារមនុស្សតែម្នាក់មិនស្ដាប់បង្គាប់យ៉ាងណា អុលឡោះក៏នឹងប្រោសមនុស្សទាំងអស់ឲ្យបានសុចរិត ដោយសារមនុស្សតែម្នាក់បានស្ដាប់បង្គាប់យ៉ាងនោះដែរ។
20ហ៊ូកុំកើតមានឡើងដើម្បីធ្វើឲ្យកំហុសកើតមានកាន់តែច្រើនឡើងៗ។ នៅទីណាដែលមានបាបកាន់តែច្រើន ទីនោះក្តីមេត្តាករុណារបស់អុលឡោះក៏រឹតតែមានច្រើនថែមទៀត។ 21បាបសោយរាជ្យបណ្ដាលឲ្យមានសេចក្ដីស្លាប់យ៉ាងណា ក្តីមេត្តាករុណារបស់អុលឡោះក៏នឹងសោយរាជ្យដោយសារសេចក្ដីសុចរិតយ៉ាងនោះដែរ ដើម្បីឲ្យមនុស្សលោកមានជីវិតអស់កល្បជានិច្ច តាមរយៈអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង។
Aktualisht i përzgjedhur:
រ៉ូម 5: អគត
Thekso
Ndaje
Kopjo
A doni që theksimet tuaja të jenë të ruajtura në të gjitha pajisjet që keni? Regjistrohu ose hyr
© 2014 United Bible Societies, UK.

: