រ៉ូម 16
16
ពាក្យសួរសុខទុក្ខ
1ខ្ញុំសូមផ្ដែផ្ដាំមកបងប្អូនអំពីនាងភីបេ ដែលជាបងប្អូនរបស់យើង គាត់បម្រើក្រុមជំអះនៅក្រុងកេងគ្រា 2សូមបងប្អូនទទួលគាត់ ក្នុងនាមអ៊ីសាជាអម្ចាស់ឲ្យបានសមជាប្រជាជនដ៏បរិសុទ្ធ។ សូមបងប្អូនជួយគាត់ក្នុងករណីណា ដែលគាត់ត្រូវការឲ្យបងប្អូនជួយ ដ្បិតគាត់បានជួយរ៉ាប់រងបងប្អូនជាច្រើននាក់ ហើយក៏បានជួយខ្ញុំផងដែរ។
3សូមជម្រាបសួរនាងព្រីស៊ីល និងលោកអគីឡាឲ្យខ្ញុំផង។ គាត់ទាំងពីរនាក់បានធ្វើការបម្រើអាល់ម៉ាហ្សៀស រួមជាមួយខ្ញុំ 4គាត់បានស៊ូប្ដូរជីវិត ដើម្បីជួយសង្គ្រោះខ្ញុំ ហើយមិនត្រឹមតែខ្ញុំម្នាក់ប៉ុណ្ណោះទេដែលអរគុណគាត់ ក្រុមជំអះទាំងមូលរបស់សាសន៍ដទៃ ក៏អរគុណគាត់ដែរ។ 5សូមជម្រាបសួរក្រុមជំអះ ដែលជួបជុំគ្នាក្នុងផ្ទះគាត់ឲ្យខ្ញុំផង។ សូមជម្រាបសួរលោកអេប៉ៃណែត ដ៏ជាទីស្រឡាញ់របស់ខ្ញុំ ដែលបានប្រគល់ខ្លួនចំពោះអាល់ម៉ាហ្សៀសមុនគេបង្អស់ នៅស្រុកអាស៊ី។ 6សូមជម្រាបសួរនាងម៉ារីដែលបាននឿយហត់យ៉ាងច្រើន ដើម្បីបងប្អូន។ 7សូមជម្រាបសួរលោកអាន់ត្រូនីក និងនាងយូនាសជាសាច់ញាតិរបស់ខ្ញុំ ដែលបានជាប់ឃុំឃាំងជាមួយខ្ញុំនោះដែរ អ្នកទាំងពីរជាសាវ័កដែលគេគោរពរាប់អានខ្លាំងណាស់ ហើយគាត់ក៏បានជឿអាល់ម៉ាហ្សៀសមុនខ្ញុំផង។
8សូមជម្រាបសួរលោកអាំភ្លាស ដ៏ជាទីស្រឡាញ់របស់ខ្ញុំក្នុងអ៊ីសាជាអម្ចាស់។ 9សូមជម្រាបសួរលោកអ៊ើបាន់ដែលធ្វើការបម្រើអាល់ម៉ាហ្សៀសរួមជាមួយយើង និងជម្រាបសួរលោកស័តាឃីសដ៏ជាទីស្រឡាញ់របស់ខ្ញុំផង។ 10សូមជម្រាបសួរលោកអពេលេស ដែលបានបង្ហាញជំនឿរឹងប៉ឹងលើអាល់ម៉ាហ្សៀស។ សូមជម្រាបសួរបងប្អូន ដែលជាក្រុមញាតិរបស់លោកអើរិស្ដូប៊ូល។ 11សូមជម្រាបសួរលោកហេរ៉ូឌានជាសាច់ញាតិរបស់ខ្ញុំ។ សូមជម្រាបសួរបងប្អូនដែលជឿអ៊ីសាជាអម្ចាស់ និងជាក្រុមញាតិលោកណើគីស។ 12សូមជម្រាបសួរនាងទ្រីភែន និងនាងទ្រីផូស នាងទាំងពីរបាននឿយហត់បម្រើអ៊ីសាជាអម្ចាស់។ សូមជម្រាបសួរនាងពើស៊ីសដ៏ជាទីស្រឡាញ់ ដែលបាននឿយហត់បម្រើអ៊ីសាជាអម្ចាស់។ 13សូមជម្រាបសួរលោករូភូស ដែលអ៊ីសាជាអម្ចាស់បានជ្រើសរើស និងជម្រាបសួរម្ដាយរបស់គាត់ដែលខ្ញុំចាត់ទុកដូចជាម្ដាយរបស់ខ្ញុំដែរ។ 14សូមជម្រាបសួរលោកអស៊ីងគ្រីត លោកផ្លេគូន លោកហ៊ើម៉ាស លោកប៉ាត្រូបាស លោកហ៊ើមេស និងបងប្អូនដែលនៅជាមួយគេ។ 15សូមជម្រាបសួរលោកភីឡូឡូក នាងយូលាស លោកនេរើស និងប្អូនស្រីគាត់ ព្រមទាំងជម្រាបសួរលោកអូលីមប៉ាស និងប្រជាជនដ៏បរិសុទ្ធទាំងអស់ដែលនៅជាមួយគេផងដែរ។ 16សូមបងប្អូនជម្រាបសួរគ្នាទៅវិញទៅមកដោយស្និទ្ធស្នាលផង។
ក្រុមជំអះទាំងអស់របស់អាល់ម៉ាហ្សៀស សូមជម្រាបសួរមកបងប្អូន។
ពាក្យដាស់តឿនចុងបញ្ចប់
17បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូនឲ្យប្រុងប្រយ័ត្ន នឹងពួកអ្នកដែលបង្កឲ្យមានការបាក់បែកគ្នា និងនាំឲ្យបងប្អូនរវាតចិត្ដចេញពីជំនឿ ដោយគេប្រព្រឹត្ដផ្ទុយពីសេចក្ដីបង្រៀន ដែលបងប្អូនបានទទួលសូមបងប្អូនចៀសចេញឲ្យឆ្ងាយពីអ្នកទាំងនោះទៅ 18ដ្បិតមនុស្សប្រភេទនេះមិនបម្រើអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើងទេ គឺគេបម្រើក្រពះរបស់គេវិញ ហើយបញ្ឆោតអ្នកដែលមានចិត្ដស្លូតត្រង់ ដោយប្រើពាក្យសំដីពីរោះៗ និងពាក្យបញ្ចើចបញ្ចើ។ 19រីឯបងប្អូនវិញ មនុស្សម្នាដឹងគ្រប់គ្នាថា បងប្អូនស្ដាប់បង្គាប់អុលឡោះ។ ហេតុនេះហើយបានជាខ្ញុំមានអំណរ ព្រោះតែបងប្អូន ហើយខ្ញុំចង់ឲ្យបងប្អូនមានប្រាជ្ញាធ្វើការអ្វីដែលល្អ ឥតទាក់ទាមនឹងការអ្វីដែលអាក្រក់។ 20អុលឡោះ ជាប្រភពនៃសេចក្ដីសុខសាន្ដនឹងកំទេចអ៊ីព្លេសហ្សៃតន ឲ្យនៅក្រោមបាតជើងរបស់បងប្អូនក្នុងពេលឆាប់ៗ។ សូមឲ្យបងប្អូនបានប្រកបដោយក្តីមេត្តារបស់អ៊ីសាជាអម្ចាស់នៃយើង។
21លោកធីម៉ូថេ ដែលធ្វើការរួមជាមួយខ្ញុំ សូមជម្រាបសួរមកបងប្អូន ហើយលោកលូគាស លោកយ៉ាសូន និងលោកសូសិប៉ាត្រុស ដែលជាសាច់ញាតិរបស់ខ្ញុំ ក៏សូមជម្រាបសួរមកបងប្អូនដែរ។
22ខ្ញុំទើទាស ជាអ្នកសរសេរលិខិតនេះ សូមជម្រាបសួរមកបងប្អូន ក្នុងនាមអ៊ីសាជាអម្ចាស់ដែរ។ 23លោកកៃយុសដែលទទួលខ្ញុំ និងទទួលក្រុមជំអះទាំងមូល ឲ្យជួបជុំគ្នានៅផ្ទះគាត់ សូមជម្រាបសួរមកបងប្អូន លោកអេរ៉ាស្ទុស ជាមេឃ្លាំងប្រាក់របស់ក្រុង និងលោកក្វើតុស ជាបងប្អូនយើង ក៏សូមជម្រាបសួរមកបងប្អូនដែរ។ [ 24សូមឲ្យបងប្អូនបានប្រកបដោយក្តីមេត្តារបស់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង! អាម៉ីន!]។
25អុលឡោះមានអំណាច នឹងធ្វើឲ្យបងប្អូនមានជំនឿខ្ជាប់ខ្ជួន ស្របតាមដំណឹងល្អរបស់ខ្ញុំ និងស្របតាមពាក្យដែលខ្ញុំប្រកាសអំពីអ៊ីសាអាល់ម៉ាហ្សៀស តាមតែអុលឡោះបានសំដែងអំពីគម្រោងការដ៏លាក់កំបាំងដែលទ្រង់លាក់ទុកតាំងពីដើមរៀងមក 26តែអុលឡោះបានសំដែងឲ្យយើងស្គាល់ នៅពេលនេះតាមរយៈគីតាបណាពី និងស្របតាមបញ្ជារបស់អុលឡោះ ដែលនៅអស់កល្បជានិច្ច ដើម្បីឲ្យជាតិសាសន៍ទាំងអស់បានស្គាល់ ហើយឲ្យគេជឿ និងស្ដាប់តាម។ 27មានតែអុលឡោះមួយគត់ ដែលប្រកបដោយប្រាជ្ញាញាណ សូមលើកតម្កើងសិរីរុងរឿងរបស់ទ្រង់ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀសអស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន!។
Aktualisht i përzgjedhur:
រ៉ូម 16: អគត
Thekso
Ndaje
Kopjo
A doni që theksimet tuaja të jenë të ruajtura në të gjitha pajisjet që keni? Regjistrohu ose hyr
© 2014 United Bible Societies, UK.