ម៉ាថាយ 17
17
សិរីរុងរឿងរបស់ណាពីអ៊ីសា
1ប្រាំមួយថ្ងៃក្រោយមក អ៊ីសានាំពេត្រុស យ៉ាកកូប និងយ៉ូហានជាប្អូន ឡើងទៅលើភ្នំដាច់ឡែកពីគេ។ 2ពេលនោះ អ៊ីសាប្រែជាមានទ្រង់ទ្រាយប្លែកពីមុននៅមុខសិស្សទាំងបី គឺមុខរបស់គាត់បញ្ចេញរស្មីចែងចាំងដូចពន្លឺថ្ងៃ ហើយអាវរបស់គាត់ត្រឡប់ជាមានពណ៌សដូចពន្លឺ។ 3សិស្សទាំងបីបានឃើញណាពីម៉ូសា និងណាពី អេលីយ៉េសសន្ទនាជាមួយអ៊ីសា។ 4ពេត្រុសជម្រាបអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់! យើងខ្ញុំបាននៅទីនេះប្រសើរណាស់ បើលោកពេញចិត្ត ខ្ញុំនឹងសង់ជំរកបី គឺមួយសម្រាប់លោក មួយសម្រាប់ណាពីម៉ូសា និងមួយទៀតសម្រាប់ណាពីអេលីយ៉េស»។ 5កាលពេត្រុសកំពុងតែនិយាយនៅឡើយ ស្រាប់តែមានពពកដ៏ភ្លឺមកគ្របបាំងគេទាំងអស់គ្នា ហើយមានសំឡេងបន្លឺពីក្នុងពពកមកថា៖ «នេះជាបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្តនឹងគាត់ណាស់ ចូរស្ដាប់គាត់ចុះ!»។ 6ពួកសិស្សឮដូច្នោះ ក៏នាំគ្នាក្រាបចុះ អោនមុខដល់ដី ព្រោះគេភ័យខ្លាចជាខ្លាំង។ 7អ៊ីសាចូលទៅជិត ដាក់ដៃលើគេ ទាំងមានប្រសាសន៍ថា៖ «ចូរនាំគ្នាក្រោកឡើង កុំខ្លាចអី!»។ 8កាលពួកសិស្សងើបមុខឡើង ឃើញតែអ៊ីសាប៉ុណ្ណោះ ពុំឃើញមាននរណាទៀតឡើយ។ 9ពេលអ៊ីសាចុះពីលើភ្នំជាមួយសិស្សទាំងបី អ៊ីសាហាមប្រាមគេថា៖ «កុំនិយាយប្រាប់នរណា អំពីហេតុការណ៍ដែលអ្នករាល់គ្នាបានឃើញនេះឲ្យសោះ ត្រូវចាំរហូតដល់បុត្រាមនុស្សរស់ឡើងវិញ»។ 10ពួកសិស្សសួរអ៊ីសាថា៖ «ហេតុដូចម្ដេចបានជាពួកតួនចេះតែមានប្រសាសន៍ថា ណាពីអេលីយ៉េសត្រូវអញ្ជើញមកមុន?»។ 11អ៊ីសាមានប្រសាសន៍ថា៖ «ណាពីអេលីយ៉េសអញ្ជើញមកមែន ដើម្បីរៀបចំសព្វគ្រប់ទាំងអស់ឡើងវិញ។ 12ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ណាពីអេលីយ៉េសបានអញ្ជើញមករួចហើយ តែពួកគេមិនព្រមទទួលស្គាល់គាត់ទេ មិនតែប៉ុណ្ណោះសោត គេថែមទាំងបានធ្វើបាបគាត់សព្វបែបយ៉ាងតាមអំពើចិត្ដរបស់គេទៀតផង។ បុត្រាមនុស្សក៏នឹងត្រូវគេធ្វើបាបដូច្នោះដែរ»។ 13ពេលនោះ ពួកសិស្សយល់ថា អ៊ីសាមានប្រសាសន៍អំពីយ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹក។
ណាពីអ៊ីសាដេញអ៊ីព្លេសចេញពីក្មេងម្នាក់
14កាលអ៊ីសា និងសិស្សទាំងបីនាក់ មកដល់កន្លែងដែលបណ្ដាជននៅជុំគ្នា មានបុរសម្នាក់ចូលមកជួបអ៊ីសា។ គាត់លុតជង្គង់ចុះ 15សូមថា៖ «អ៊ីសាជាអម្ចាស់អើយ សូមលោកអាណិតមេត្ដាកូនប្រុសរបស់ខ្ញុំផង វាឆ្កួតជ្រូក បណ្ដាលឲ្យវាឈឺចុកចាប់ខ្លាំងណាស់ វាដួលទៅក្នុងភ្លើង និងធ្លាក់ទឹកជាញឹកញាប់។ 16ខ្ញុំបាននាំវាមកជួបសិស្សរបស់លោកដែរ តែគេពុំអាចមើលវាឲ្យជាបានទេ»។ 17អ៊ីសាមានប្រសាសន៍តបថា៖ «នែ៎ពួកមនុស្សអាក្រក់មិនព្រមជឿអើយ! តើត្រូវឲ្យខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត! ចូរនាំក្មេងនោះមកឲ្យខ្ញុំ»។ 18បន្ទាប់មក អ៊ីសាគំរាមអ៊ីព្លេស អ៊ីព្លេសក៏ចេញ ហើយក្មេងនោះបានជាតាំងពីពេលនោះមក។
19ពេលនោះ ពួកសិស្សចូលមកជួបអ៊ីសាដាច់ឡែកពីគេសួរថា៖ «ហេតុអ្វីបានជាយើងខ្ញុំពុំអាចដេញអ៊ីព្លេសនោះបាន?»។ 20អ៊ីសាបានឆ្លើយទៅគេថា៖ «មកពីអ្នករាល់គ្នាមានជំនឿតិចពេក។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជមួយដ៏ល្អិត អ្នករាល់គ្នានឹងបញ្ជាទៅភ្នំនោះថា “ចូរចេញពីនេះ ទៅនៅកន្លែងផ្សេងទៅ!”ភ្នំមុខជាធ្វើតាមពាក្យអ្នករាល់គ្នាមិនខាន ដ្បិតគ្មានការអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតឡើយ។ 21[គេអាចដេញអ៊ីព្លេសប្រភេទនេះឲ្យចេញបាន លុះត្រាតែទូរអា និងតមអាហារ]»។
ណាពីអ៊ីសាប្រកាសថាគាត់ត្រូវស្លាប់
22កាលពួកសិស្សនៅជុំគ្នាក្នុងស្រុកកាលីឡេ អ៊ីសាមានប្រសាសន៍ទៅគេថា៖ «បុត្រាមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោកជាមិនខាន។ 23គេនឹងសម្លាប់គាត់ ប៉ុន្ដែ នៅថ្ងៃទីបីគាត់នឹងរស់ឡើងវិញ»។ ឮដូច្នោះ ពួកសិស្សព្រួយចិត្ដជាខ្លាំង។
ការបង់ពន្ធម៉ាស្ជិទនៅក្រុងយេរូសាឡឹម
24លុះអ៊ីសាមកដល់ក្រុងកាពើណិម ជាមួយពួកសិស្ស អ្នកហូតពន្ធសម្រាប់ម៉ាស្ជិទ នាំគ្នាចូលមករកពេត្រុសហើយសួរថា៖ «តួនរបស់អ្នកបង់ពន្ធសម្រាប់ម៉ាស្ជិទឬទេ?»។ 25ពេត្រុសតបវិញថា៖ «បាទ! លោកបង់!»។ កាលពេត្រុសទៅដល់ផ្ទះ អ៊ីសាមានប្រសាសន៍ទៅគាត់មុនថា៖ «ស៊ីម៉ូន! តាមយោបល់អ្នក ស្ដេចនៅផែនដីនេះទារពន្ធអាករពីនរណា? ពីកូនរបស់ស្ដេច ឬពីអ្នកផ្សេង?»។ 26ពេត្រុសឆ្លើយថា៖ «ពីអ្នកផ្សេង»។ អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «មែន បើដូច្នេះ កូនរបស់ស្ដេចមិនត្រូវបង់ពន្ធឡើយ 27ប៉ុន្ដែ ដើម្បីកុំឲ្យអ្នកទាំងនោះទាស់ចិត្ត ចូរទៅស្ទូចត្រីសមុទ្រ ហើយយកត្រីដែលស្ទូចបានមុនគេមកបើកមាត់ អ្នកនឹងឃើញកាក់មួយ ចូរយកកាក់នោះទៅបង់ពន្ធឲ្យខ្ញុំ និងឲ្យអ្នកចុះ!»។
Aktualisht i përzgjedhur:
ម៉ាថាយ 17: អគត
Thekso
Ndaje
Kopjo
A doni që theksimet tuaja të jenë të ruajtura në të gjitha pajisjet që keni? Regjistrohu ose hyr
© 2014 United Bible Societies, UK.

: