កំណើតពិភពលោក 36
36
អេសាវតាំងទីលំនៅនៅស្រុកអេដុម
1នេះជាបញ្ជីរាយនាម កូនចៅរបស់អេសាវ ពោលគឺអេដុម។ 2អេសាវបានយកស្រីៗសាសន៍កាណាន មកធ្វើជាភរិយា គឺមានអដា ជាកូនរបស់អេឡូន ជនជាតិហេត អហូលីបាម៉ា ជាកូនរបស់អណា ហើយត្រូវជាចៅរបស់ស៊ីបៀន ជនជាតិហេវី 3និងបាសម៉ាត ជាកូនរបស់អ៊ីស្មាអែល គឺប្អូនស្រីរបស់ណេបាយ៉ុត។ 4អដាបង្កើតបានអេលីផាស ជូនអេសាវ បាសម៉ាត បង្កើតរេហូល 5ហើយអហូលីបាម៉ា បង្កើតបានយេអ៊ូស យ៉ាឡាម និងកូរេ។ អ្នកទាំងនេះ ជាកូនរបស់អេសាវ ដែលកើតនៅស្រុកកាណាន។
6អេសាវបាននាំប្រពន្ធកូន ព្រមទាំងអ្នកបម្រើ ហ្វូងសត្វ ទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគាត់រកបាននៅស្រុកកាណាន ចេញដំណើរឆ្ពោះទៅស្រុកមួយទៀត ឆ្ងាយពីយ៉ាកកូបជាប្អូនរបស់គាត់ 7ដ្បិតអ្នកទាំងពីរមានទ្រព្យសម្បត្តិច្រើនពេក ពុំអាចរស់នៅជាមួយគ្នាបានឡើយ។ រីឯស្រុកដែលអ្នកទាំងពីររស់នៅនោះ ក៏ពុំមានលទ្ធភាពល្មម សម្រាប់ឲ្យហ្វូងសត្វរបស់អ្នកទាំងពីរ នៅជាមួយគ្នាបានដែរ។ 8អេសាវរស់នៅតាមតំបន់ភ្នំសៀរ។ អេសាវក៏មានឈ្មោះថា អេដុមដែរ។
ពូជពង្សរបស់អេសាវ
9នេះជាបញ្ជីរាយនាមកូនចៅរបស់អេសាវ ជាបុព្វបុរសរបស់ជនជាតិអេដុម ដែលរស់នៅតាមតំបន់ភ្នំសៀរ។ 10កូនចៅរបស់អេសាវមានឈ្មោះដូចតទៅ: អេលីផាស ជាកូនរបស់អដា ភរិយារបស់អេសាវ។ រេហួល ជាកូនរបស់បាសម៉ាត ភរិយារបស់អេសាវ។
11កូនរបស់អេលីផាស គឺថេម៉ាន អូម៉ារ សេផូរ កាថាម និងកេណាស។ 12អេលីផាស ជាកូនរបស់អេសាវ មានប្រពន្ធចុង ឈ្មោះ ធីមណា នាងបង្កើតបានកូនឈ្មោះអាម៉ាឡេក។ អ្នកទាំងនេះជាកូនចៅរបស់អដា ភរិយារបស់អេសាវ។
13កូនចៅរបស់រេហួល គឺ ណាហាត់ សេរ៉ាស សាំម៉ា និងមីសសា។ អ្នកទាំងនេះជាកូនចៅរបស់បាសម៉ាត ភរិយារបស់អេសាវ។
14កូនចៅរបស់អហូលីបាម៉ា ភរិយារបស់អេសាវ ដែលត្រូវជាកូនរបស់អណា និងជាចៅរបស់ស៊ីបៀន មានយេអ៊ូស យ៉ាឡាម និងកូរ៉ា។
15រីឯមេកន្ទ្រាញរបស់កូនចៅអេសាវ មានរាយនាមដូចតទៅនេះ: មេកន្ទ្រាញដែលនៅក្នុងអំបូរអេលីផាស ជាកូនច្បងរបស់អេសាវ មានថេម៉ាន អូម៉ារ សេផូ កេណាស 16កូរេ កាថាម អាម៉ាឡេក។ អ្នកទាំងនេះត្រូវជាមេកន្ទ្រាញនៃអំបូរអេលីផាស នៅស្រុកអេដុម ហើយសុទ្ធតែជាកូនចៅរបស់អដា។ 17រីឯមេកន្ទ្រាញនៃកូនចៅរបស់រេហួល ដែលត្រូវជាកូនរបស់អេសាវ មានណាហាត់ សេរ៉ាស សាំម៉ា មីសសា។ អ្នកទាំងនេះជាមេកន្ទ្រាញនៃអំបូររេហួល នៅស្រុកអេដុម ហើយសុទ្ធតែជាកូនចៅរបស់បាសម៉ាត ជាភរិយារបស់អេសាវ។ 18មេកន្ទ្រាញនៃកូនចៅរបស់អហូលីបាម៉ា ដែលត្រូវជាភរិយារបស់អេសាវ មានយេអ៊ូស យ៉ាឡាម និងកូរេ។ អ្នកទាំងនេះជាមេកន្ទ្រាញនៃកូនចៅរបស់អហូលីបាម៉ា ជាភរិយារបស់អេសាវ និងជាកូនរបស់អណា។
19អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់អេសាវ ហើយជាមេកន្ទ្រាញ។ អេសាវក៏មានឈ្មោះថាអេដុមដែរ។
20រីឯកូនចៅរបស់សៀរ ជនជាតិហូរី ដែលជាម្ចាស់ស្រុកនោះកាលពីដើម មានឡូថាន សូបាល ស៊ីបៀន អណា 21ឌីសូន អេស៊ើរ និងឌីសាន។ អ្នកទាំងនេះជាមេកន្ទ្រាញជនជាតិហូរី កូនរបស់សៀរ នៅស្រុកអេដុម។ 22កូនចៅរបស់ឡូថាន មាន ហូរី និងហេម៉ាម។ ប្អូនស្រីរបស់ឡូថាន ឈ្មោះនាងធីមណា។ 23រីឯកូនចៅរបស់សូបាល មានឈ្មោះដូចតទៅ: អាល់វ៉ាន ម៉ាណាហាត់ អេបាល សេផូ និងអូណាំ។ 24រីឯកូនចៅរបស់ស៊ីបៀន មានឈ្មោះ អៃយ៉ា និងអណា គឺអណានេះហើយ ដែលបានរកឃើញប្រភពទឹកនៅវាលរហោស្ថាន ក្នុងពេលដែលគាត់កំពុងតែឃ្វាលលារបស់ ស៊ីបៀន ជាឪពុក។ 25កូនចៅរបស់អណា មាន ឌីសសុន និងនាងអហូលីបាម៉ា។ 26កូនចៅរបស់ឌីសសុន មានឈ្មោះដូចតទៅ: ហែមដាន់ អែសបាន់ យីតរ៉ាន និងកេរ៉ាន។ 27កូនចៅរបស់អេស៊ើរ មានឈ្មោះដូចតទៅ: ប៊ីលហាន សាវ៉ាន និងយ៉ាកាន។ 28កូនចៅរបស់ឌីសាន មាន អ៊ូស និងអរ៉ាន។
29រីឯមេកន្ទ្រាញរបស់ជនជាតិហូរី មានឈ្មោះដូចតទៅ: ឡូថាន សូបាល ស៊ីបៀន អណា 30ឌីសូន អេស៊ើរ និងឌីសាន។ អ្នកទាំងនេះ ជាមេកន្ទ្រាញរបស់ជនជាតិហូរី នៅស្រុកសៀរ។
31មុនពេលមានស្តេចគ្រងរាជ្យនៅស្រុកអ៊ីស្រអែល ស្តេចដែលគ្រងរាជ្យនៅស្រុកអេដុម មាននាមដូចតទៅ 32ស្តេចបេឡា ជាកូនរបស់បេអ៊រ បានគ្រងរាជ្យនៅក្រុងឌីនហាបា ក្នុងស្រុកអេដុម។ 33លុះស្តេចបេឡាបានស្លាប់ទៅ ស្តេចយ៉ូបាប ជាកូនរបស់សេរ៉ាស អ្នកក្រុងបូសរ៉ាបានឡើងគ្រងរាជ្យជំនួស។ 34ស្តេចយ៉ូបាបស្លាប់ទៅ ស្តេចហ៊ូសាំ ជាអ្នកស្រុកថេម៉ាន បានឡើងគ្រងរាជ្យជំនួស 35ស្តេចហ៊ូសាំស្លាប់ទៅ ស្តេចហាដាឌ ជាកូនរបស់បេដាឌ មកពីក្រុងអាវីតបានឡើងគ្រងរាជ្យជំនួស។ គឺស្តេចនេះហើយ ដែលបានវាយឈ្នះជនជាតិម៉ាឌាន នៅស្រុកម៉ូអាប់។ 36ស្តេចហាដាឌស្លាប់ទៅ ស្តេចសាំឡា ជាអ្នកស្រុកម៉ាសរេកា បានឡើងគ្រងរាជ្យជំនួស។ 37ស្តេចសាំឡាស្លាប់ទៅ ស្តេចសូល ជាអ្នកក្រុងរ៉េហូបូត ដែលនៅជាប់នឹងទន្លេ បានឡើងគ្រងរាជ្យជំនួស។ 38ស្តេចសូលស្លាប់ទៅ ស្តេចបាលហាណាន់ ជាកូនរបស់អកបោរ បានឡើងគ្រងរាជ្យជំនួស។ 39ស្តេចបាលហាណាន់ ជាបុត្ររបស់អកបោរ ស្លាប់ទៅ ស្តេចហាដារ ជាអ្នកក្រុងប៉ាវ បានឡើងគ្រងរាជ្យជំនួស។ ប្រពន្ធរបស់ស្តេច មាននាមថា មហេថាបែល ជាបុត្រីរបស់ម៉ាតរេឌ និងជាចៅរបស់ម៉េសាហាប់។
40រីឯមេកន្ទ្រាញរបស់ជនជាតិអេសាវ មានឈ្មោះតាមអំបូរ និងតាមទឹកដីដូចតទៅ: ធីមណា អាល់វ៉ា យេថេត 41អហូលីបាម៉ា អេឡា ពីណូន 42កេណាសថេម៉ាន មីបសារ 43ម៉ាកឌាល និងអ៊ីរ៉ាម។ អ្នកទាំងនោះហើយ ដែលជាមេកន្ទ្រាញនៃជនជាតិអេដុម តាមទីលំនៅ និងតាមតំបន់ដែលជាទឹកដីរបស់គេ។ អេសាវជាបុព្វបុរសរបស់ជនជាតិអេដុម។
Aktualisht i përzgjedhur:
កំណើតពិភពលោក 36: អគត
Thekso
Ndaje
Kopjo

A doni që theksimet tuaja të jenë të ruajtura në të gjitha pajisjet që keni? Regjistrohu ose hyr
© 2014 United Bible Societies, UK.