សេរីភាព 11
11
ការប្រកាសអំពីគ្រោះកាចចុងក្រោយ
1 អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ «យើងនឹងនាំគ្រោះកាចមួយទៀត ជាគ្រោះកាចចុងក្រោយ មកប្រហារស្តេចហ្វៀរ៉អ៊ូន និងស្រុកអេស៊ីប។ លើកនេះ ស្តេចពិតជាបើកឲ្យអ្នករាល់គ្នាចេញទៅពុំខាន។ ស្តេចមិនត្រឹមតែបើកឲ្យអ្នករាល់គ្នាទៅតែប៉ុណ្ណោះទេ គឺថែមទាំងដេញអ្នករាល់គ្នាឲ្យទៅរហូត។ 2ចូរប្រាប់កូនចៅអ៊ីស្រអែលទាំងប្រុសទាំងស្រី ឲ្យសុំរបស់របរជាមាសជាប្រាក់ពីអ្នកជិតខាង»។ 3អុលឡោះតាអាឡាធ្វើឲ្យជនជាតិអេស៊ីបស្រឡាញ់រាប់អានជនជាតិអ៊ីស្រអែល។ ម៉្យាងទៀត ពួកនាម៉ឺនមន្ត្រីរបស់ស្តេចហ្វៀរ៉អ៊ូន និងប្រជាជននៅស្រុកអេស៊ីប នាំគ្នាគោរពម៉ូសាយ៉ាងខ្លាំង។
4ម៉ូសាជម្រាបស្តេចហ្វៀរ៉អ៊ូនថា៖ «អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: “នៅកណ្តាលអធ្រាត្រ យើងនឹងឆ្លងកាត់ស្រុកអេស៊ីប។ 5កូនច្បងទាំងអស់នៃស្រុកអេស៊ីបនឹងត្រូវស្លាប់ គឺចាប់ពីកូនច្បងរបស់ស្តេចហ្វៀរ៉អ៊ូន ដែលត្រូវឡើងសោយរាជ្យ រហូតដល់កូនប្រុសច្បងរបស់ទាសី ដែលជាអ្នកកិនស្រូវ ព្រមទាំងកូនដំបូងនៃហ្វូងសត្វទៀតផង។ 6ពេលនោះ ក្នុងស្រុកអេស៊ីបទាំងមូល គេនឹងឮសូរសំរែកទ្រហោយំ។ តាំងពីដើមរៀងមកមិនធ្លាប់មានដូច្នេះទេ ហើយទៅមុខទៀតក៏គ្មានដែរ។ 7ប៉ុន្តែ ក្នុងចំណោមជនជាតិអ៊ីស្រអែលវិញ គេមិនឮសំឡេងអ្វីឡើយ សូម្បីឆ្កែក៏មិនឮព្រុសដាក់មនុស្ស ឬសត្វណាមួយផង។ ដូច្នេះ អ្នករាល់គ្នានឹងដឹងថា អុលឡោះតាអាឡាមិនធ្វើទោសជនជាតិអ៊ីស្រអែល ដូចទ្រង់ធ្វើទោសជនជាតិអេស៊ីបឡើយ”។ 8ពេលនោះ នាម៉ឺនមន្ត្រីទាំងអស់របស់ស្តេចនឹងមកក្រាបចុះ នៅមុខខ្ញុំ ហើយពោលថា “សូមអ្នក និងប្រជាជនរបស់អ្នកអញ្ជើញទៅចុះ!” ខ្ញុំនឹងចាកចេញទៅ»។ ម៉ូសាចាកចេញពីស្តេចហ្វៀរ៉អ៊ូនទៅ ទាំងក្តៅក្រហាយ។
9 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាទៀតថា៖ «ស្តេចហ្វៀរ៉អ៊ូននឹងមិនស្តាប់អ្នករាល់គ្នាទេ ដូច្នេះ យើងនឹងសំដែងការអស្ចារ្យកាន់តែច្រើនឡើងៗក្នុងស្រុកអេស៊ីប»។
10ម៉ូសា និងហារូនបានសំដែងការអស្ចារ្យទាំងនោះនៅមុខស្តេចហ្វៀរ៉អ៊ូន តែ អុលឡោះតាអាឡាបានធ្វើឲ្យស្តេចមានចិត្តមានះ មិនព្រមបើកឲ្យកូនចៅអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីបឡើយ។
Aktualisht i përzgjedhur:
សេរីភាព 11: អគត
Thekso
Ndaje
Kopjo
A doni që theksimet tuaja të jenë të ruajtura në të gjitha pajisjet që keni? Regjistrohu ose hyr
© 2014 United Bible Societies, UK.