២កូរិនថូស 5
5
1យើងដឹងហើយថា រូបកាយរបស់យើងនៅលើផែនដីនេះ ប្រៀបដូចជាជំរកមួយដែលត្រូវរលាយសូន្យទៅ តែយើងមានវិមានមួយនៅសូរ៉កា ជាលំនៅស្ថិតស្ថេរអស់កល្បជានិច្ច ដែលពុំមែនជាស្នាដៃរបស់មនុស្សឡើយ គឺជាស្នាដៃរបស់អុលឡោះ។ 2ឥឡូវនេះ យើងតែងតែត្អូញត្អែរសង្វាតចង់បានរូបកាយសូរ៉កាមកគ្របពីលើរូបកាយនេះថែមទៀត 3គឺឲ្យតែយើងបានរូបកាយថ្មី ប្រសើរជាជាងគ្មាន។ 4ពេលស្ថិតនៅក្នុងរូបកាយនេះនៅឡើយ យើងតែងតែត្អូញត្អែរ និងពិបាកចិត្ដ។ យើងមិនចង់ដោះរូបកាយនេះចោលទេ គឺចង់ពាក់រូបកាយថ្មីពីលើថែមទៀត ដើម្បីឲ្យជីវិតលេបបំបាត់នូវអ្វីៗដែលតែងតែស្លាប់នេះ។ 5អុលឡោះផ្ទាល់បានតំរូវឲ្យយើងផ្លាស់ប្រែដូច្នេះ ទ្រង់ក៏បានប្រទានរសអុលឡោះ មកបញ្ចាំចិត្ដយើងផងដែរ។
6ដូច្នេះ យើងមានចិត្ដក្លាហានជានិច្ច។ យើងដឹងថាដរាបណាយើងស្ថិតនៅក្នុងរូបកាយនេះ យើងឃ្លាតឆ្ងាយពីអ៊ីសាជាអម្ចាស់ 7ដ្បិតយើងដើរដោយមានជំនឿ មិនមែនដោយមើលឃើញនោះទេ។ 8យើងមានចិត្ដក្លាហាន យើងចូលចិត្ដឃ្លាតឆ្ងាយពីរូបកាយនេះ ហើយទៅនៅជិតអ៊ីសាជាអម្ចាស់ប្រសើរជាង។ 9ទោះបីយើងស្ថិតនៅក្នុងរូបកាយនេះ ឬក៏ត្រូវឃ្លាតឆ្ងាយពីរូបកាយនេះក្ដី យើងមានបំណងធ្វើយ៉ាងណាឲ្យតែបានគាប់ចិត្តអ៊ីសាជាអម្ចាស់ 10ដ្បិតយើងទាំងអស់គ្នានឹងត្រូវទៅឈរនៅមុខទីកាត់ក្ដីរបស់អាល់ម៉ាហ្សៀស ដើម្បីឲ្យម្នាក់ៗទទួលផល តាមអំពើដែលខ្លួនបានប្រព្រឹត្ដ កាលពីនៅរស់ក្នុងរូបកាយនេះនៅឡើយ ទោះបីជាអំពើនោះល្អ ឬអាក្រក់ក្ដី។
ការសំរុះសំរួលឲ្យមនុស្សលោកបានជានានឹងអុលឡោះវិញ
11ដោយយើងបានស្គាល់ការគោរពកោតខ្លាចអុលឡោះហើយ យើងក៏ខិតខំណែនាំមនុស្សលោកឲ្យជឿដែរ។ អុលឡោះស្គាល់ចិត្ដយើង (ខ្ញុំសង្ឃឹមថា នៅក្នុងសតិសម្បជញ្ញៈរបស់បងប្អូន បងប្អូនក៏ស្គាល់ចិត្ដយើងដែរ)។ 12យើងមិនតែងតាំងខ្លួនឯង នៅចំពោះមុខបងប្អូនសាជាថ្មីទៀតទេ តែយើងជូនឱកាសឲ្យបងប្អូនបានខ្ពស់មុខព្រោះតែយើងវិញ ដើម្បីឲ្យបងប្អូនអាចឆ្លើយតប នឹងអស់អ្នកដែលអួតខ្លួនតែពីអ្វីៗនៅខាងក្រៅ ហើយមិនគិតពីអ្វីៗក្នុងចិត្ដទេ។ 13ប្រសិនបើគេថា យើងជាមនុស្សវង្វេងស្មារតី នោះយើងវង្វេងស្មារតីព្រោះតែអុលឡោះ ហើយប្រសិនបើគេថាយើងជាមនុស្សដឹងខុសត្រូវ នោះយើងដឹងខុសត្រូវព្រោះតែបងប្អូន 14ដ្បិតចិត្តស្រឡាញ់របស់អាល់ម៉ាហ្សៀសបានជំរុញយើង ដោយយើងយល់ឃើញថា បើមនុស្សម្នាក់ស្លាប់សម្រាប់មនុស្សទាំងអស់ នោះមនុស្សទាំងអស់ក៏ដូចជាបានស្លាប់ដែរ។ 15អ៊ីសាបានស្លាប់សម្រាប់មនុស្សទាំងអស់ ដើម្បីឲ្យអស់អ្នកដែលមានជីវិត លែងរស់សម្រាប់ខ្លួនឯងទៀតហើយ គឺរស់សម្រាប់អ៊ីសាដែលបានស្លាប់ និងបានរស់ឡើងវិញសម្រាប់គេ។ 16ដូច្នេះ ពីពេលនេះតទៅ យើងឈប់រាប់នរណាម្នាក់តាមរបៀបមនុស្សទៀតហើយ ទោះបីយើងធ្លាប់ស្គាល់អាល់ម៉ាហ្សៀស កាលគាត់នៅជាមនុស្សធម្មតាក៏ដោយ ក៏ឥឡូវនេះ យើងមិនស្គាល់គាត់ តាមរបៀបមុនទៀតឡើយ។ 17ប្រសិនបើអ្នកណាម្នាក់នៅរួមជាមួយអាល់ម៉ាហ្សៀស អ្នកនោះបានកើតជាថ្មី អ្វីៗពីអតីតកាលបានកន្លងផុតទៅ ហើយអ្វីៗទាំងអស់បានប្រែមកជាថ្មីវិញ។ 18ការទាំងនេះកើតមកពីអុលឡោះ ដែលសំរុះសំរួលយើងឲ្យជានានឹងអុលឡោះវិញ ដោយសារអាល់ម៉ាហ្សៀស ហើយប្រទានឲ្យយើងមានមុខងារសំរុះសំរួលមនុស្សម្នាឲ្យជានានឹងអុលឡោះវិញដែរ។ 19នៅក្នុងអាល់ម៉ាហ្សៀស អុលឡោះបានសំរុះសំរួលមនុស្សលោកឲ្យជានានឹងទ្រង់ ដោយមិនប្រកាន់ទោសគេឡើយ។ អុលឡោះក៏ដាក់បន្ទូលនៃការសំរុះសំរួលនេះមកក្នុងយើងដែរ។ 20ដូច្នេះ យើងជាទូតរបស់អាល់ម៉ាហ្សៀស គឺដូចជាអុលឡោះមានបន្ទូលដាស់តឿនបងប្អូន តាមរយៈយើងដែរ។ យើងសូមអង្វរបងប្អូនក្នុងនាមអាល់ម៉ាហ្សៀសថា ទុកឲ្យអុលឡោះសំរុះសំរួលបងប្អូន ឲ្យជានានឹងទ្រង់វិញទៅ។ 21អាល់ម៉ាហ្សៀសគ្មានបាបទាល់តែសោះ តែអុលឡោះបានធ្វើឲ្យគាត់ទៅជាតួបាបសម្រាប់យើង ដើម្បីប្រោសយើងឲ្យបានសុចរិតរួមជាមួយអាល់ម៉ាហ្សៀសដែរ។
Aktualisht i përzgjedhur:
២កូរិនថូស 5: អគត
Thekso
Ndaje
Kopjo
A doni që theksimet tuaja të jenë të ruajtura në të gjitha pajisjet që keni? Regjistrohu ose hyr
© 2014 United Bible Societies, UK.

: