២កូរិនថូស 11
11
លោកប៉ូល និងសាវ័កក្លែងក្លាយ
1សូមបងប្អូនអត់អោនឲ្យខ្ញុំផង ពេលនេះ ខ្ញុំនិយាយដូចជាមនុស្សលេលាសូមអត់អោនឲ្យខ្ញុំផង! 2ព្រោះខ្ញុំប្រច័ណ្ឌបងប្អូនដោយចិត្ដប្រច័ណ្ឌមកពីអាល់ម៉ាហ្សៀស ដ្បិតខ្ញុំបានដណ្ដឹងបងប្អូន ឲ្យធ្វើជាគូដណ្ដឹងនឹងស្វាមីតែមួយគត់ គឺខ្ញុំនាំបងប្អូនមក ដូចជានាំក្រមុំព្រហ្មចារី យកទៅជូនអាល់ម៉ាហ្សៀស។ 3ប៉ុន្ដែខ្ញុំក៏បារម្ភថា ពស់បានល្បួងសាទីហាវ៉ា ដោយកលល្បិចរបស់វាយ៉ាងណា ចិត្ដគំនិតរបស់បងប្អូនបែរទៅជាសៅហ្មង លះបង់ចិត្ដស្មោះសរ និងចិត្ដបរិសុទ្ធ ចំពោះអាល់ម៉ាហ្សៀសយ៉ាងនោះដែរ 4ព្រោះថាពេលមាននរណាម្នាក់ មកប្រកាសអំពីអ៊ីសាណាមួយផ្សេងទៀត ក្រៅពីអ៊ីសាដែលយើងប្រកាសនោះ ឬមួយបើបងប្អូនទទួលវិញ្ញាណណាផ្សេង ក្រៅពីរសអុលឡោះដែលបងប្អូនបានទទួលហើយ ឬក៏ដំណឹងល្អណាមួយទៀត ក្រៅពីដំណឹងល្អដែលបងប្អូនបានទទួលនោះ បងប្អូនចេះតែអត់អោនឲ្យគេយ៉ាងស្រួលៗ។
5ខ្ញុំយល់ឃើញថា ខ្ញុំមិនមែនអន់ជាងអស់អ្នកដែលតាំងខ្លួនជាមហាសាវ័កទាំងនោះ ត្រង់កន្លែងណាមួយឡើយ 6ថ្វីដ្បិតតែខ្ញុំមិនសូវមានវោហារក៏ដោយ ផ្នែកខាងចំណេះ ខ្ញុំក៏មិនអន់ដែរ ដូចយើងធ្លាប់បានបង្ហាញឲ្យបងប្អូនឃើញក្នុងគ្រប់វិស័យ និងគ្រប់ពេលវេលាស្រាប់ហើយ។
7ពេលខ្ញុំប្រកាសដំណឹងល្អ របស់អុលឡោះ ប្រាប់បងប្អូនដោយឥតគិតថ្លៃនោះ ខ្ញុំបានបន្ទាបខ្លួន ដើម្បីឲ្យបងប្អូនបានថ្កើងឡើង។ តើខ្ញុំធ្វើដូច្នេះ បានសេចក្ដីថាខ្ញុំធ្វើខុសឬ?។ 8ខ្ញុំបានទទួលប្រាក់ពីក្រុមជំអះឯទៀតៗធ្វើឲ្យគេខ្វះខាតខ្លះៗ ដើម្បីបម្រើបងប្អូន។ 9ពេលខ្ញុំនៅជាមួយបងប្អូន បើខ្ញុំខ្វះខាតអ្វីៗ ខ្ញុំពុំបានធ្វើជាបន្ទុកដល់នរណាម្នាក់ឡើយ ដ្បិតបងប្អូនមកពីស្រុកម៉ាសេដូនបានជួយផ្គត់ផ្គង់ នូវអ្វីៗដែលខ្ញុំត្រូវការ។ ក្នុងគ្រប់កិច្ចការ ខ្ញុំបានចៀសវាងកុំឲ្យខ្លួនខ្ញុំទៅជាបន្ទុកដល់បងប្អូន ហើយខ្ញុំនឹងចៀសវាងតទៅមុខទៀត។ 10ខ្ញុំសូមបញ្ជាក់ ដោយមានសេចក្ដីពិតរបស់អាល់ម៉ាហ្សៀសនៅក្នុងខ្លួនថា ក្នុងស្រុកអាខៃទាំងមូល គ្មាននរណាអាចបង្អាប់កិត្ដិយសខ្ញុំត្រង់ចំណុចនេះបានឡើយ។ 11ហេតុអ្វីបានជាខ្ញុំធ្វើដូច្នេះ? តើមកពីខ្ញុំមិនស្រឡាញ់បងប្អូនឬ? ទេ! អុលឡោះជ្រាបស្រាប់ហើយថា ខ្ញុំស្រឡាញ់បងប្អូន។
12ការដែលខ្ញុំធ្វើនេះ ខ្ញុំនឹងធ្វើតទៅមុខទៀត ដើម្បីកុំឲ្យអស់អ្នកដែលចង់រកលេសនឹងអួតខ្លួន ដោយពោលថា គេធ្វើការដូចយើងដែរនោះ អាចរកលេសបានសោះឡើយ។ 13ជនប្រភេទនោះ សុទ្ធតែជាសាវ័កក្លែងក្លាយ អ្នកបន្លំធ្វើការ អ្នកក្លែងខ្លួនធ្វើជាសាវ័ករបស់អាល់ម៉ាហ្សៀស។ 14ត្រង់នេះ សូមកុំឆ្ងល់អ្វីឡើយ សូម្បីតែអ៊ីព្លេសហ្សៃតនផ្ទាល់ ក៏បានក្លែងខ្លួនធ្វើជាម៉ាឡាអ៊ីកាត់នៃពន្លឺដែរ។ 15ដូច្នេះ បើពួកអ្នកបម្រើរបស់វាក្លែងខ្លួនធ្វើជាអ្នកបម្រើសេចក្ដីសុចរិតនោះ គ្មានអ្វីចម្លែកសោះឡើយ។ អ្នកទាំងនោះនឹងវិនាស ស្របតាមអំពើដែលខ្លួនបានប្រព្រឹត្ដជាមិនខាន។
ទុក្ខលំបាករបស់លោកប៉ូលក្នុងការបំពេញមុខងារជាសាវ័ក
16ខ្ញុំសូមបញ្ជាក់ម្ដងទៀតថា កុំឲ្យនរណាម្នាក់យល់ថាខ្ញុំជាមនុស្សលេលាឡើយ ឬមួយទុកឲ្យខ្ញុំលេលាទៅចុះ ដើម្បីឲ្យខ្ញុំអាចអួតខ្លួនបន្ដិចដែរ។ 17សេចក្ដីដែលខ្ញុំនិយាយនេះ ខ្ញុំមិននិយាយស្របតាមអ៊ីសាជាអម្ចាស់ទេ គឺខ្ញុំនិយាយដូចជាមនុស្សលេលាវិញ ដោយយល់ឃើញថា ខ្ញុំមានហេតុនឹងអួតខ្លួនប្រាកដមែន។ 18ដោយមានមនុស្សជាច្រើនលើកខ្លួនតាមរបៀបលោកីយ៍ នោះខ្ញុំក៏អាចនឹងលើកខ្លួនឯងតាមរបៀបលោកីយ៍ដែរ! 19បងប្អូនជាមនុស្សដឹងខុសត្រូវ តែបងប្អូនចេះទ្រាំទ្រនឹងមនុស្សលេលាបាន 20គឺទ្រាំទ្រឲ្យគេជិះជាន់ កេងប្រវ័ញ្ច រឹបអូសយករបស់ទ្រព្យ ប្រមាថមាក់ងាយ និងឲ្យគេទះកំផ្លៀងផង។ 21ខ្ញុំសូមជម្រាបថា គួរឲ្យខ្មាសណាស់! យើងហាក់បីដូចជាទន់ខ្សោយពេក។
ក៏ប៉ុន្ដែ បើគេហ៊ានអះអាងត្រង់ចំណុចណាមួយ (ខ្ញុំនិយាយដូចជាមនុស្សលេលាមែន) ខ្ញុំក៏ហ៊ានត្រង់ចំណុចនោះដូចគេដែរ។ 22អ្នកទាំងនោះជាសាសន៍ហេប្រឺឬ? ខ្ញុំក៏ជាសាសន៍ហេប្រឺដែរ! អ្នកទាំងនោះជាសាសន៍អ៊ីស្រអែលឬ? ខ្ញុំក៏ជាសាសន៍អ៊ីស្រអែលដែរ! អ្នកទាំងនោះជាពូជពង្សរបស់អ៊ីព្រហ៊ីមឬ? ខ្ញុំក៏ជាពូជពង្សរបស់គាត់ដែរ! 23អ្នកទាំងនោះជាអ្នកបម្រើរបស់អាល់ម៉ាហ្សៀសឬ? ខ្ញុំសូមនិយាយដូចជាមនុស្សវង្វេងស្មារតីទាំងស្រុងទៅចុះថា ខ្ញុំជាអ្នកបម្រើរបស់អ៊ីសាលើសអ្នកទាំងនោះទៅទៀត។ ខ្ញុំធ្វើការនឿយហត់ច្រើនជាងអ្នកទាំងនោះ ខ្ញុំបានជាប់ឃុំឃាំងច្រើនជាង ខ្ញុំត្រូវគេវាយដំច្រើនជាងហួសប្រមាណ ហើយខ្ញុំក៏មានគ្រោះថ្នាក់ជិតស្លាប់ជាញឹកញាប់ដែរ។ 24ខ្ញុំត្រូវជនជាតិយូដាវាយសាមសិបប្រាំបួនរំពាត់ ចំនួនប្រាំដង។ 25គេវាយខ្ញុំនឹងដំបងចំនួនបីលើក គេយកដុំថ្មគប់សម្លាប់ខ្ញុំម្ដង ខ្ញុំត្រូវលិចសំពៅបីដង ហើយមានម្ដង ខ្ញុំអណ្ដែតនៅក្នុងសមុទ្រមួយថ្ងៃមួយយប់។ 26ពេលខ្ញុំធ្វើដំណើរ ខ្ញុំតែងតែជួបប្រទះគ្រោះថ្នាក់ជាញឹកញាប់នៅតាមទន្លេ គ្រោះថ្នាក់ដោយចោរប្លន់ គ្រោះថ្នាក់មកពីជនរួមជាតិរបស់ខ្ញុំ គ្រោះថ្នាក់មកពីសាសន៍ដទៃ គ្រោះថ្នាក់ក្នុងទីក្រុង គ្រោះថ្នាក់នៅវាលរហោស្ថាន គ្រោះថ្នាក់នៅក្នុងសមុទ្រ គ្រោះថ្នាក់ព្រោះតែពួកបងប្អូនក្លែងក្លាយ។ 27ខ្ញុំបានធ្វើការទាំងនឿយលំបាក និងត្រូវអត់ងងុយ អត់បាយអត់ទឹកជាញឹកញាប់។ ខ្ញុំត្រូវតមអាហារ ត្រូវរងា និងខ្វះខាតសម្លៀកបំពាក់ជាញឹកញាប់។ 28លើសពីនេះទៅទៀត ខ្ញុំខ្វល់ខ្វាយរៀងរាល់ថ្ងៃ ដោយគិតដល់ក្រុមជំអះទាំងអស់ផងដែរ! 29ប្រសិនបើមានអ្នកណាម្នាក់ទន់ខ្សោយ ខ្ញុំក៏ទន់ខ្សោយដែរ ប្រសិនបើមានអ្នកណាម្នាក់ឃ្លាតចេញពីជំនឿ ខ្ញុំឈឺចុកចាប់ណាស់! 30ប្រសិនបើខ្ញុំត្រូវអួតខ្លួន នោះខ្ញុំនឹងអួតតែអំពីភាពទន់ខ្សោយរបស់ខ្ញុំប៉ុណ្ណោះ។ 31អុលឡោះដែលជាបិតារបស់អ៊ីសាជាអម្ចាស់ ទ្រង់ជ្រាបស្រាប់ហើយថា ខ្ញុំមិននិយាយកុហកទេ (សូមលើកតម្កើងទ្រង់អស់កល្បជានិច្ច!)។ 32កាលខ្ញុំនៅក្រុងដាម៉ាស លោកអភិបាលរបស់ស្ដេចអើរេតាស បានដាក់ទាហានឲ្យយាមទ្វារក្រុង ដើម្បីចាំចាប់ខ្ញុំ 33ប៉ុន្ដែ គេបានដាក់ខ្ញុំក្នុងជាលមួយ សំរូតចុះតាមបង្អួចកំពែង ហើយខ្ញុំបានគេចផុតពីកណ្ដាប់ដៃគេ។
Aktualisht i përzgjedhur:
២កូរិនថូស 11: អគត
Thekso
Ndaje
Kopjo
A doni që theksimet tuaja të jenë të ruajtura në të gjitha pajisjet që keni? Regjistrohu ose hyr
© 2014 United Bible Societies, UK.

: