១កូរិនថូស 11
11
1សូមយកតម្រាប់តាមខ្ញុំ ដូចខ្លួនខ្ញុំផ្ទាល់បានយកតម្រាប់តាមអាល់ម៉ាហ្សៀសដែរ។
ឥរិយាបថអូម៉ាត់អ៊ីសា នៅពេលថ្វាយបង្គំអុលឡោះ
2ខ្ញុំសូមសរសើរបងប្អូន ដោយបងប្អូននឹកដល់ខ្ញុំក្នុងគ្រប់កាលៈទេសៈ ហើយប្រតិបត្ដិតាមពាក្យទូន្មានទាំងប៉ុន្មាន ដែលខ្ញុំបានយកមកជូនបងប្អូន។ 3ក៏ប៉ុន្ដែ ខ្ញុំចង់ឲ្យបងប្អូនជ្រាបថា អាល់ម៉ាហ្សៀសនាំមុខ បុរសគ្រប់គ្នា បុរសនាំមុខស្ដ្រី ហើយអុលឡោះនាំមុខអាល់ម៉ាហ្សៀស។ 4បុរសណាទូរអាឬថ្លែងបន្ទូលនៃអុលឡោះ ទាំងមានពាក់អ្វីពីលើក្បាល បុរសនោះបន្ថោកអាល់ម៉ាហ្សៀស។ 5ផ្ទុយទៅវិញស្ដ្រីណាទូរអា ឬថ្លែងបន្ទូលនៃអុលឡោះ ដោយមិនទទូរស្បៃពីលើក្បាលទេ ស្ដ្រីនោះបន្ថោកប្ដីរបស់ខ្លួន ធ្វើយ៉ាងនេះ ប្រៀបបីដូចជានាងកោរសក់ដែរ។ 6បើស្ដ្រីណាមិនទទូរស្បៃពីលើក្បាលទេ ឲ្យនាងកោរសក់តែម្ដងទៅ! ប៉ុន្ដែ បើការកាត់សក់ ឬកោរសក់នាំឲ្យស្ដ្រីៗអាម៉ាស់មុខដូច្នេះ នាងត្រូវតែទទូរស្បៃ។ 7ប្រុសៗមិនត្រូវទទូរស្បៃពីលើក្បាលឡើយ ព្រោះខ្លួនជាតំណាង អុលឡោះ និងសំដែងសិរីរុងរឿងរបស់ទ្រង់ឲ្យគេឃើញ។ រីឯស្ដ្រីវិញ នាងសំដែងសិរីរុងរឿងរបស់ប្ដីឲ្យគេឃើញ 8ដ្បិតបុរសដើមដំបូងមិនបានកើតចេញពីស្ដ្រីឡើយ គឺស្ដ្រីទេតើដែលកើតចេញពីបុរស 9ហើយអុលឡោះពុំបានបង្កើតបុរសមកសម្រាប់ស្ដ្រីទេ គឺទ្រង់បង្កើតស្ដ្រីសម្រាប់បុរសវិញ។ 10ហេតុនេះដោយយោគយល់ដល់ពួកម៉ាឡាអ៊ីកាត់ ស្ដ្រីៗត្រូវតែទទូរស្បៃជាសញ្ញាថា នាងស្ថិតនៅក្រោមអំណាចប្ដីរបស់ខ្លួន។ 11ក៏ប៉ុន្ដែ ក្នុងការរស់នៅរួមជាមួយអ៊ីសាជាអម្ចាស់ស្ដ្រីត្រូវការបុរសជាចាំបាច់ ហើយបុរសក៏ត្រូវការស្ដ្រីជាចាំបាច់ដែរ។ 12អុលឡោះបានយកស្ដ្រីចេញមកពីបុរសយ៉ាងណា បុរសក៏កើតចេញមកពីស្ដ្រីយ៉ាងនោះដែរ ហើយអ្វីៗទាំងអស់សុទ្ធតែកើតមកពីអុលឡោះ។
13សូមបងប្អូនពិចារណាមើលខ្លួនឯងទៅចុះថា តើស្ដ្រីៗទូរអាទៅកាន់អុលឡោះ ដោយមិនទទូរស្បៃសម ឬមិនសម? 14សូម្បីតែធម្មជាតិក៏បានបង្ហាញឲ្យយើងដឹងដែរថា បើប្រុសៗទុកសក់វែង នោះគឺជាការអាម៉ាស់មុខណាស់ 15ផ្ទុយទៅវិញ សក់វែងជាសិរីរុងរឿងរបស់ស្ដ្រី។ តាមពិតអុលឡោះប្រទានឲ្យស្ដ្រីៗមានសក់វែង ទុកដូចជាស្បៃនៅលើក្បាលរបស់នាង។ 16ប្រសិនបើនរណាម្នាក់ចង់ប្រកែកតវ៉ាអំពីរឿងនេះ តោងដឹងថាយើងមិនដែលមានទម្លាប់នេះទេ ហើយក្រុមជំអះរបស់អុលឡោះក៏មិនដែលមានដែរ។
អំពីពិធីជប់លៀងរបស់អ៊ីសាជាអម្ចាស់
17ក្រៅពីសេចក្ដីដែលខ្ញុំបានរៀបរាប់មកនេះខ្ញុំពុំអាចសរសើរបងប្អូនបានឡើយ ព្រោះការប្រជុំរបស់បងប្អូន ពុំបានធ្វើឲ្យបងប្អូនចំរើនឡើងទេ គឺបែរជាបណ្ដាលឲ្យអន់ថយទៅៗ 18ជាបឋម ខ្ញុំបានឮដំណឹងថា នៅពេលបងប្អូនរួមប្រជុំគ្នាជាក្រុមជំអះ នោះបងប្អូនបានបាក់បែកគ្នាជាបក្សជាពួក។ ត្រង់នេះ ខ្ញុំជឿខ្លះៗដែរ។ 19ត្រូវតែមានការខ្វែងគំនិតក្នុងចំណោមបងប្អូនដូច្នេះឯង ដើម្បីឲ្យដឹងថាអ្នកណាពិតជាមានចិត្ដស៊ូទ្រាំយ៉ាងស្មោះមែន។
20ពេលបងប្អូនប្រជុំគ្នា បងប្អូនមិនបរិភោគពិធីជប់លៀងរបស់អ៊ីសាជាអម្ចាស់ទេ 21ព្រោះម្នាក់ៗគិតតែពីប្រញាប់ប្រញាល់បរិភោគម្ហូបអាហារដែលខ្លួនយកមក នាំឲ្យអ្នកខ្លះគ្មានអ្វីបរិភោគ អ្នកខ្លះស្រវឹង។ 22តើបងប្អូនគ្មានផ្ទះសម្បែងសម្រាប់ពិសាបាយទឹកទេឬ? ឬមួយមកពីបងប្អូនប្រមាថមាក់ងាយក្រុមជំអះរបស់អុលឡោះ និងចង់ធ្វើឲ្យអ្នកដែលគ្មានអ្វីបរិភោគត្រូវអៀនខ្មាស?។ តើត្រូវឲ្យខ្ញុំនិយាយមកកាន់បងប្អូនដោយរបៀបណា? ឲ្យខ្ញុំសរសើរបងប្អូនឬ? ទេខ្ញុំពុំអាចសរសើរបងប្អូនក្នុងរឿងនេះបានទេ!
23រីឯខ្ញុំ ខ្ញុំបានជម្រាបបងប្អូននូវសេចក្ដីដែលខ្ញុំបានទទួលពីអ៊ីសាជាអម្ចាស់មកថា នៅយប់ដែលអ៊ីសាជាអម្ចាស់ត្រូវគេចាប់បញ្ជូនទៅឆ្កាង គាត់យកនំបុ័ងមកកាន់ 24គាត់អរគុណអុលឡោះ ហើយកាច់នំបុ័ងនោះ ទាំងនិយាយថា “នេះជារូបកាយខ្ញុំ ដែលត្រូវលះបង់សម្រាប់អ្នករាល់គ្នា។ ចូរធ្វើដូច្នេះ ដើម្បីរំលឹកដល់ខ្ញុំ”។ 25លុះជប់លៀងរួចហើយ គាត់ធ្វើតាមបែបដដែល គាត់យកពែងមកកាន់ ទាំងបាននិយាយថា “នេះជាពែងនៃសម្ពន្ធមេត្រីថ្មី ចងឡើង ដោយឈាមរបស់ខ្ញុំ។ គ្រប់ពេលដែលអ្នករាល់គ្នាពិសា ចូរធ្វើដូច្នេះ ដើម្បីរំលឹកដល់ខ្ញុំ”។ 26រៀងរាល់ពេលដែលបងប្អូនពិសានំបុ័ង និងពិសាពីពែងនេះ បងប្អូនប្រកាសអំពីអ៊ីសាជាអម្ចាស់ស្លាប់ រហូតដល់គាត់មកវិញ។
27ហេតុនេះ ប្រសិនបើអ្នកណាពិសានំបុ័ង និងពិសាពីពែងរបស់អ៊ីសាជាអម្ចាស់ដោយមិនសមរម្យ អ្នកនោះនឹងមានកំហុស ដោយមិនបានគោរពរូបកាយ និងឈាមរបស់អ៊ីសាជាអម្ចាស់។ 28ដូច្នេះម្នាក់ៗត្រូវពិនិត្យពិច័យមើលចិត្ដគំនិតរបស់ខ្លួនឯងសិន សឹមពិសានំបុ័ង និងពិសាពីពែងរបស់អ៊ីសាជាអម្ចាស់ 29ដ្បិតអ្នកណាពិសានំបុ័ង និងពិសាពីពែងនោះ ដោយមិនបានយល់ដល់រូបកាយរបស់អ៊ីសាជាអម្ចាស់ទេ អ្នកនោះយកទោសមកដាក់លើខ្លួនឯងផ្ទាល់។
30ហេតុនេះហើយបានជានៅក្នុងចំណោមបងប្អូនមានគ្នាច្រើនខ្សោយកម្លាំង និងឈឺ ហើយមានមួយចំនួនធំបានស្លាប់។ 31ប្រសិនបើយើងពិនិត្យពិច័យមើលខ្លួនឯង អ៊ីសាជាអម្ចាស់នឹងមិនវិនិច្ឆ័យទោសយើងទេ។ 32ប៉ុន្ដែ បើអ៊ីសាជាអម្ចាស់វិនិច្ឆ័យទោសយើង មកពីគាត់ចង់កែយើង ដើម្បីកុំឲ្យយើងទទួលទោសជាមួយលោកីយ៍។ 33ហេតុនេះ បងប្អូនអើយ នៅពេលបងប្អូនជួបជុំគ្នាបរិភោគពិធីជប់លៀងរបស់អ៊ីសាជាអម្ចាស់ ត្រូវចាំគ្នាផង។ 34ប្រសិនបើអ្នកណាឃ្លាន អ្នកនោះត្រូវពិសាបាយពីផ្ទះឲ្យហើយទៅ ដើម្បីចៀសវាងកុំឲ្យការប្រជុំរបស់បងប្អូនទៅជាមានទោសទៅវិញ។
ចំពោះបញ្ហាឯទៀតៗ ខ្ញុំនឹងដោះស្រាយជូន នៅពេលខ្ញុំមកដល់។
Aktualisht i përzgjedhur:
១កូរិនថូស 11: អគត
Thekso
Ndaje
Kopjo
A doni që theksimet tuaja të jenë të ruajtura në të gjitha pajisjet që keni? Regjistrohu ose hyr
© 2014 United Bible Societies, UK.

: