Matthew 3

3
1 នៅ​គ្រា​នោះ​ លោក​យ៉ូហាន​ អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ បាន​មក​ប្រកាស​នៅ​ទីរហោឋាន​ក្នុង​ស្រុក​យូដា​
2 ថា៖​ «ចូរ​ប្រែ​ចិត្ដ​ ដ្បិត​នគរ​ស្ថានសួគ៌​មក​ជិត​បង្កើយ»​
3 ដ្បិត​អ្នក​នេះ​ហើយ​ ដែល​លោក​អេសាយ​ ជា​អ្នក​នាំ​ព្រះបន្ទូល​បាន​ថ្លែង​ទុក​ថា៖​​ «មាន​សំឡេង​ស្រែក​នៅ​ទីរហោឋាន​ថា​ ចូរ​រៀបចំ​ដំណើរ​របស់​ព្រះអម្ចាស់​ ចូរ​តម្រង់​ផ្លូវ​របស់​ព្រះអង្គ»។​
4 លោក​យ៉ូហាន​មាន​សម្លៀក​បំពាក់​ធ្វើ​ពី​រោម​អូដ្ឋ​ និង​ខ្សែ​ក្រវាត់​ស្បែក​នៅ​នឹង​ចង្កេះ​ ហើយ​គាត់​បរិភោគ​កណ្ដូប​ និង​ទឹកឃ្មុំ​ព្រៃ​ជា​អាហារ‍។​
5 បន្ទាប់​មក​មនុស្ស​ពី​ក្រុង​យេរូសាឡិម​ ពី​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​យូដា​ និង​ស្រុក​ទាំងអស់​នៅ​ជុំវិញ​អូរយ័រដាន់​ បាន​ចេញ​មក​រក​គាត់​
6 ហើយ​គេ​បាន​ទទួល​សារភាព​បាប​របស់​ខ្លួន​ និង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​គាត់​ក្នុង​អូរ​យ័រដាន់‍។​
7 ប៉ុន្ដែ​ពេល​ឃើញ​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​ជា​ច្រើន​មក​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​គាត់​ គាត់​ក៏​និយាយ​ទៅ​គេ​ថា៖​ «នែ​ពូជ​ពស់​វែក​អើយ!​ តើ​នរណា​ព្រមាន​អ្នក​រាល់គ្នា​ឲ្យ​រត់​គេច​ពី​សេចក្ដី​ក្រោធ​ដែល​នឹង​មក​ដល់​ដូច្នេះ?​
8 ហេតុ​នេះ​ ចូរ​បង្កើត​ផលផ្លែ​ឲ្យ​ស័ក្តិសម​នឹង​ការ​ប្រែចិត្ដ​ចុះ​
9 ហើយ​កុំ​គិត​ក្នុង​ចិត្ដ​ឲ្យ​សោះ​ថា​ យើង​មាន​លោក​អ័ប្រាហាំ​ជា​ឪពុក​របស់​យើង​ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ព្រះជាម្ចាស់​ក៏​អាច​បង្កើត​កូន​លោក​អ័ប្រាហាំ​ពី​ថ្ម​ទាំងអស់​នេះ​បាន​ដែរ‍។​
10 ឯ​ពូថៅ​នៅ​នឹង​គល់​ឈើ​រួច​ជា​ស្រេច​ ដូច្នេះ​ រាល់​ដើម​ឈើ​ណា​មិន​បង្កើត​ផ្លែ​ល្អ​នឹង​ត្រូវ​កាប់​បោះ​ទៅ​ក្នុង​ភ្លើង​
11 ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់គ្នា​ដោយ​ទឹក​សម្រាប់​ការ​ប្រែចិត្ដ​ ប៉ុន្ដែ​ព្រះអង្គ​ដែល​មក​ក្រោយ​ខ្ញុំ​ មាន​អំណាច​ខ្លាំង​ជាង​ខ្ញុំ​ ហើយ​ខ្ញុំ​មិន​ស័ក្តិសម​នឹង​ដោះ​ស្បែកជើង​ឲ្យ​ព្រះអង្គ​ផង​ ព្រះអង្គ​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់គ្នា​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ហើយ​នឹង​ភ្លើង​វិញ​
12 ព្រះអង្គ​កាន់​ចង្អេរ​ក្នុង​ព្រះហស្ដ​ ហើយ​ព្រះអង្គ​នឹង​សំអាត​ទីលាន​បោក​ស្រូវ​របស់​ព្រះអង្គ​ ព្រះអង្គ​នឹង​ប្រមូល​ស្រូវ​ដាក់​ក្នុង​ជង្រុក​ ប៉ុន្ដែ​ព្រះអង្គ​នឹង​ដុត​អង្កាម​ចោល​ដោយ​ភ្លើង​ដែល​មិនចេះរលត់»។​
13 បន្ទាប់​មក​ ព្រះយេស៊ូ​យាង​ពី​ស្រុក​កាលីឡេ​មក​រក​លោក​យ៉ូហាន​នៅ​អូរ​យ័រដាន់​ ដើម្បី​ទទួល​ពិធី​ជ្រមុជទឹក​ពី​គាត់​
14 ប៉ុន្ដែ​លោក​យ៉ូហាន​បាន​ព្យាយាម​ឃាត់​ព្រះអង្គ​ដោយ​ទូល​ថា៖​ «ខ្ញុំ​ត្រូវការ​ទទួល​ពិធី​ជ្រមុជទឹក​ពី​លោក​ ម្ដេច​ក៏​លោក​មក​រក​ខ្ញុំ​វិញ​ដូច្នេះ?»​
15 ប៉ុន្ដែ​ព្រះយេស៊ូ​មានបន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖​ «ចូរ​ធ្វើ​ឥឡូវនេះ​ចុះ​ ដ្បិត​នេះ​ជា​ការ​សមគួរ​ ដើម្បី​ឲុ្យ​យើង​សម្រេច​តាម​គ្រប់​សេចក្ដី​សុចរិត​ទាំងអស់»​ គាត់​ក៏​យល់ព្រម​នឹង​ព្រះអង្គ។​
16 កាល​ព្រះយេស៊ូ​បាន​ទទួល​ពិធី​ជ្រមុជទឹក​រួច​ ភ្លាម​នោះ​ព្រះអង្គ​ក៏​ឡើង​ពី​ទឹក​មក​ ស្រាប់​តែ​មេឃ​បើក​ចំហ​នៅ​ចំពោះ​ព្រះអង្គ​ ហើយ​ព្រះអង្គ​ឃើញ​ព្រះវិញ្ញាណ​ព្រះជាម្ចាស់​យាង​មក​សណ្ឋិត​លើ​ព្រះអង្គ​ដូចជា​សត្វ​ព្រាប​
17 នោះ​មាន​សំឡេង​បន្លឺ​ចេញ​ពី​ស្ថានសួគ៌​មក​ថា៖​ «នេះ​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​យើង​ យើង​ពេញចិត្ដ​នឹង​បុត្រ​នេះ​ណាស់»។​

Одоогоор Сонгогдсон:

Matthew 3: KCB

Тодруулга

Хуваалцах

Хувилах

None

Тодруулсан зүйлсээ бүх төхөөрөмждөө хадгалмаар байна уу? Бүртгүүлэх эсвэл нэвтэрнэ үү

YouVersion нь таны хэрэглээг хувийн болгохын тулд күүки ашигладаг. Манай вэбсайтыг ашигласнаар та манай Нууцлалын бодлогод заасны дагуу күүки ашиглахыг зөвшөөрч байна