សាការី 6
6
និមិត្តទីប្រាំបី អំពីរទេះបួន
1ខ្ញុំបានងើយមើលម្តងទៀត ឃើញមានរទេះបួនចេញពីជ្រលងភ្នំមក ឯភ្នំទាំងពីរនោះជាភ្នំលង្ហិន។ 2រទេះទីមួយទឹមសេះសម្បុរក្រហម រទេះទីពីរទឹមសេះសម្បុរខ្មៅ 3រទេះទីបីទឹមសេះសម្បុរស និងរទេះទីបួនទឹមសេះសម្បុរពញ្លក់ ដែលមានកម្លាំងខ្លាំង។ 4ខ្ញុំក៏សួរទេវតាដែលពោលមកខ្ញុំថា៖ «លោកម្ចាស់អើយ តើទាំងអស់នេះជាអ្វី?» 5ទេវតាឆ្លើយមកខ្ញុំថា៖ «នេះជាខ្យល់ទាំងបួនទិសនៅលើអាកាស ដែលចេញពីព្រះអម្ចាស់នៃផែនដីទាំងមូល។ 6ឯរទេះទឹមសេះសម្បុរខ្មៅនោះ ចេញទៅស្រុកនៅទិសខាងជើង សេះសក៏ចេញតាមក្រោយទៅ សេះពញ្លក់ចេញទៅស្រុកនៅទិសខាងត្បូង 7រួចសេះដែលមានកម្លាំងខ្លាំងក៏ចេញទៅតាម ហើយរកផ្លូវឲ្យបានដើរចុះឡើងនៅលើផែនដី»។ ទេវតាបង្គាប់វាថា៖ «ទៅចុះ ហើយដើរចុះឡើងនៅផែនដី» ដូច្នេះ វាក៏ដើរចុះឡើងនៅផែនដីទៅ។ 8ពេលនោះ ទេវតាស្រែកមកខ្ញុំថា៖ «មើល៍! សេះដែលចេញទៅស្រុកនៅទិសខាងជើង បានរម្ងាប់ចិត្តយើងចំពោះស្រុកខាងជើងនោះហើយ»។
ការតែងតាំងមែកធាង
9ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ 10ចូរប្រមូលយកប្រាក់ និងមាស ពីពួកអ្នកដែលជាប់ជាឈ្លើយ គឺត្រូវយកពីហេលដាយ ពីថូប៊ីយ៉ា និងពីយេដាយ៉ា ដែលទើបមកពីក្រុងបាប៊ីឡូន ហើយនៅថ្ងៃដដែលនោះ ត្រូវចូលទៅក្នុងផ្ទះរបស់យ៉ូសៀស ជាកូនសេផានា។ 11ត្រូវយកប្រាក់ និងមាសពីគេទៅធ្វើមកុដ បំពាក់លើក្បាលយេសួរ ជាកូនយ៉ូសាដាកជាសម្ដេចសង្ឃ។ 12ត្រូវប្រាប់លោកថា ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះ មើល៍! មនុស្សដែលឈ្មោះថា លំពង់ និងពន្លកដុះឡើងពីកន្លែងរបស់ខ្លួន ហើយនឹងសង់ព្រះវិហារនៃព្រះយេហូវ៉ា 13គឺអ្នកនោះនឹងសង់ព្រះវិហារនៃព្រះយេហូវ៉ា ហើយនឹងតាំងសិរីល្អទីនោះឡើង ក៏នឹងអង្គុយគ្រប់គ្រងនៅលើបល្ល័ង្ករបស់ខ្លួន អ្នកនោះនឹងធ្វើជាសង្ឃនៅលើបល្ល័ង្ករបស់ខ្លួន ហើយទាំងពីរនាក់មានមេត្រីភាពនឹងគ្នា។ 14ឯមកុដនោះសម្រាប់ហេលេម ថូប៊ីយ៉ា យេដាយ៉ា ហើយសម្រាប់ហិន ជាកូនសេផានា ទុកជាទីរំឭកនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា។
15ចំណែកពួកអ្នកដែលនៅឆ្ងាយ គេនឹងមកជួយស្អាងព្រះវិហារនៃព្រះយេហូវ៉ាដែរ នោះឯងរាល់គ្នានឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារបានចាត់ខ្ញុំមករកអ្នករាល់គ្នាមែន ហើយការនេះនឹងកើតមកមែន បើឯងរាល់គ្នាព្យាយាមស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះរបស់ឯងរាល់គ្នា។
Dewis Presennol:
សាការី 6: គកស១៦
Uwcholeuo
Rhanna
Copi
Eisiau i'th uchafbwyntiau gael eu cadw ar draws dy holl ddyfeisiau? Cofrestra neu mewngofnoda
© 2016 United Bible Societies

: