សាការី 5
5
និមិត្តទីប្រាំមួយ អំពីក្រាំង និងហិប
1ខ្ញុំក្រឡេកមើលម្តងទៀត ឃើញក្រាំងមួយដែលកំពុងហោះ 2ទេវតាក៏សួរខ្ញុំថា៖ «តើអ្នកឃើញអ្វី?» ខ្ញុំតបថា៖ «ឃើញក្រាំងមួយកំពុងហោះ មានបណ្ដោយម្ភៃហត្ថ ទទឹងដប់ហត្ថ»។ 3ទេវតាប្រាប់ខ្ញុំថា៖ «នេះជាបណ្ដាសាដែលត្រូវកើតទៅលើផែនដីទាំងមូល ផ្នែកម្ខាងនៃក្រាំងនោះ សរសេរថា អ្នកដែលលួចប្លន់នឹងត្រូវដកចេញ ហើយម្ខាងទៀតសរសេរថា អ្នកណាដែលស្បថបំពាន នឹងត្រូវដកចេញដែរ។ 4ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា យើងនឹងឲ្យបណ្ដាសានោះចេញទៅ នឹងចូលទៅក្នុងផ្ទះរបស់ចោរ ហើយទៅក្នុងផ្ទះរបស់អ្នកដែលស្បថបំពានដោយនូវឈ្មោះយើង ក៏នឹងនៅជាប់ក្នុងផ្ទះគេ ព្រមទាំងធ្វើឲ្យផ្ទះនោះសូន្យទៅ ទោះទាំងឈើ និងថ្មផង»។
និមិត្តទីប្រាំពីរ ស្ត្រី និងកញ្ជ្រែងមួយ
5ពេលនោះ ទេវតាដែលពោលមកខ្ញុំ ក៏ចេញទៅ ដោយប្រាប់ខ្ញុំថា៖ «ចូរងើយមើលអ្វីដែលចេញទៅនោះ»។ 6ខ្ញុំក៏សួរថា៖ «តើនោះជាអ្វី?» ទេវតាប្រាប់ថា៖ «នោះជាកញ្ជ្រែង ដែលត្រូវចេញទៅ» ហើយក៏ប្រាប់ទៀតថា៖ «នេះជារូបភាពរបស់គេ នៅក្នុងស្រុកនេះទាំងមូល»។ 7រួចឃើញមានគេលើកសំណទម្ងន់មួយហាបឡើង ហើយឃើញមានស្ត្រីម្នាក់អង្គុយក្នុងកញ្ជ្រែងនោះ 8ទេវតាប្រាប់ថា៖ «នេះគឺជាអំពើអាក្រក់» រួចសង្កត់នាងចុះទៅក្នុងកញ្ជ្រែង ព្រមទាំងដាក់ដុំសំណគ្របមាត់កញ្ជ្រែងផង។ 9ខ្ញុំបានងើយមើលទៅ ឃើញមានស្ត្រីពីរនាក់ចេញមក មានស្លាបដូចជាកុក ហើយមានខ្យល់បក់ប៉ះស្លាប ពួកគេក៏លើកកញ្ជ្រែងនោះឡើងផុតពីផែនដី។ 10ខ្ញុំបានសួរទេវតាដែលពោលមកខ្ញុំថា៖ «តើស្ត្រីទាំងពីរនាក់នោះយកកញ្ជ្រែងទៅណា?» 11ទេវតាឆ្លើយថា៖ «យកទៅធ្វើផ្ទះនៅក្នុងស្រុកស៊ីណើរ កាលណាធ្វើផ្ទះរួចរាល់ហើយ នាងនឹងដាក់កញ្ជ្រែងនៅកន្លែងនោះ»។
Dewis Presennol:
សាការី 5: គកស១៦
Uwcholeuo
Rhanna
Copi
Eisiau i'th uchafbwyntiau gael eu cadw ar draws dy holl ddyfeisiau? Cofrestra neu mewngofnoda
© 2016 United Bible Societies