សាការី 13
13
1នៅថ្ងៃនោះ នឹងមានក្បាលទឹកមួយបើកឡើងសម្រាប់ពួកវង្សដាវីឌ និងពួកអ្នកនៅក្រុងយេរូសាឡិម ដើម្បីជម្រះអំពើបាប និងសេចក្ដីសៅហ្មង។
ការបំបាត់រូបព្រះចេញ
2ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «នៅថ្ងៃនោះ យើងនឹងកាត់ឈ្មោះអស់ទាំងរូបព្រះឲ្យសូន្យចេញពីស្រុក ឥតមានអ្នកណានឹកចាំតទៅទៀតឡើយ យើងនឹងធ្វើឲ្យពួកហោរា និងវិញ្ញាណអសោចចេញផុតពីស្រុកដែរ។ 3គ្រានោះ បើអ្នកណានៅតែថ្លែងទំនាយទៀត ទោះឪពុកម្តាយបង្កើតអ្នកនោះ នឹងប្រាប់ថា "អ្នកមិនត្រូវរស់ទៀតទេ ព្រោះអ្នកពោលពាក្យកុហក ដោយនូវព្រះនាមព្រះយេហូវ៉ា" ដូច្នេះ ឪពុកម្តាយដែលបានបង្កើតអ្នកនោះ នឹងចាក់ទម្លុះកូន ក្នុងកាលដែលថ្លែងទំនាយនោះ។ 4នៅថ្ងៃនោះ ពួកហោរានឹងខ្មាសចំពោះការជាក់ស្តែងរបស់គេរៀងខ្លួន ក្នុងកាលដែលទាយ គេនឹងមិនឃ្លុំខ្លួន ដោយអាវមានរោម ដើម្បីបញ្ឆោតមនុស្សទៀតទេ 5គឺអ្នកនោះនឹងនិយាយថា "ខ្ញុំមិនមែនជាហោរាទេ ខ្ញុំជាអ្នកធ្វើស្រែ ដ្បិតខ្ញុំជាប់ជាអ្នកបម្រើគេតាំងពីក្មេងមក "។ 6មានម្នាក់សួរថា "តើរបួសអ្វីនុ៎ះនៅលើទ្រូង របស់អ្នក?" អ្នកនោះនឹងឆ្លើយថា "គឺខ្ញុំត្រូវរបួសនៅក្នុងផ្ទះរបស់មិត្តសម្លាញ់ខ្ញុំ"»។
វាយគង្វាល ហ្វូងចៀមខ្ចាត់ខ្ចាយ
7ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖
«ម្នាលអើយ ចូរភ្ញាក់ឡើង
ទាស់នឹងគង្វាលរបស់យើង
ហើយទាស់នឹងមនុស្សដែលជាគូកនរបស់យើងចុះ
ចូរវាយគង្វាល នោះហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយ
រួចយើងនឹងប្រែដៃទៅលើកូនតូចៗវិញ។
8នៅក្នុងស្រុកនោះទាំងមូល
មនុស្សពីរភាគបីនឹងត្រូវវិនាសបាត់បង់អស់
តែមួយភាគបីនឹងសល់នៅក្នុងស្រុក។
9ហើយយើងនឹងនាំមួយភាគបីនោះទៅដាក់ក្នុងភ្លើង
យើងនឹងសម្រង់គេដូចជាសម្រង់ប្រាក់
ព្រមទាំងសាកគេដូចជាសាកមាស
គេនឹងអំពាវនាវរកឈ្មោះយើង
ហើយយើងនឹងស្តាប់គេ
យើងនឹងថា គេជារាស្ត្ររបស់យើង
ឯគេនឹងថា "ព្រះយេហូវ៉ាជាព្រះរបស់ពួកយើង"»។
Dewis Presennol:
សាការី 13: គកស១៦
Uwcholeuo
Rhanna
Copi
Eisiau i'th uchafbwyntiau gael eu cadw ar draws dy holl ddyfeisiau? Cofrestra neu mewngofnoda
© 2016 United Bible Societies

: