ជនគណនា 27
27
ពួកកូនស្រីរបស់លោកស្លូផិហាត
1ពេលនោះ ពួកកូនស្រីរបស់ស្លូផិហាតបាននាំគ្នាចូលមក។ ស្លូផិហាតជាកូនរបស់ហេភើរ ហេភើរជាកូនរបស់កាឡាដ កាឡាដជាកូនម៉ាគារ ម៉ាគារជាកូនរបស់ម៉ាណាសេ ក្នុងពូជពង្សម៉ាណាសេ ដែលត្រូវជាកូនរបស់យ៉ូសែប។ ពួកកូនស្រីរបស់គាត់មាន ម័សឡា ណូហា ហុកឡា មីលកា និងធើសា។ 2ពួកនាងបានឈរនៅចំពោះមុខលោកម៉ូសេ សង្ឃអេលាសារ ពួកអ្នកដឹកនាំ និងក្រុមជំនុំទាំងអស់ នៅទ្វារចូលត្រសាលជំនុំ ហើយពួកនាងពោលថា៖ 3«ឪពុកយើងខ្ញុំបានស្លាប់នៅទីរហោស្ថាន គាត់មិនមែននៅក្នុងចំណោមពួកកូរេ ដែលលើកគ្នាទាស់នឹងព្រះយេហូវ៉ានោះទេ គឺគាត់បានស្លាប់ដោយព្រោះតែបាបរបស់គាត់ផ្ទាល់ ហើយគាត់គ្មានកូនប្រុសទេ។ 4ហេតុអ្វីបានជាឈ្មោះឪពុករបស់យើងខ្ញុំត្រូវដកចេញពីអំបូររបស់គាត់ ព្រោះតែគាត់គ្មានកូនប្រុសដូច្នេះ? សូមចែកកេរអាករឲ្យយើងខ្ញុំ នៅក្នុងចំណោមបងប្អូនរបស់ឪពុកយើងខ្ញុំផង»។
5លោកម៉ូសេក៏នាំយករឿងរបស់ពួកនាងទៅទូលព្រះយេហូវ៉ា។ 6ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 7«ពួកកូនស្រីរបស់ស្លូផិហាតបាននិយាយត្រូវ។ អ្នកត្រូវឲ្យពួកនាងមានកេរអាករក្នុងចំណោមបងប្អូនរបស់ឪពុកពួកនាងផង ហើយប្រគល់កេរអាកររបស់ឪពុកពួកនាង ទៅពួកនាងទៅ។ 8អ្នកក៏ត្រូវប្រាប់កូនចៅអ៊ីស្រាអែលផងដែរថា "ប្រសិនបើបុរសណាម្នាក់ស្លាប់ទៅ តែគ្មានកូនប្រុស នោះអ្នកត្រូវប្រគល់មត៌ករបស់អ្នកនោះទៅឲ្យកូនស្រីរបស់គាត់។ 9ប្រសិនបើគាត់គ្មានកូនស្រីទេ នោះត្រូវប្រគល់មត៌ករបស់គាត់ ទៅឲ្យបងប្អូនរបស់គាត់។ 10ប្រសិនបើគ្មានបងប្អូនទេ នោះត្រូវប្រគល់មត៌ករបស់គាត់ ទៅឲ្យបងប្អូនរបស់ឪពុកគាត់។ 11ប្រសិនបើឪពុករបស់គាត់គ្មានបងប្អូន នោះត្រូវប្រគល់មត៌ករបស់គាត់ ទៅឲ្យសាច់ញាតិជិតជាងគេក្នុងអំបូររបស់គាត់ ហើយអ្នកនោះនឹងទទួលមត៌កនេះ។ សេចក្ដីនេះត្រូវទុកជាច្បាប់បញ្ញត្តិដល់កូនចៅអ៊ីស្រាអែល ដូចព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ"»។
លោកយ៉ូស្វេទទួលមុខងារបន្តពីលោកម៉ូសេ
12ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរឡើងទៅលើភ្នំអាបារីមនេះ ហើយមើលទៅស្រុកដែលយើងបានប្រគល់ឲ្យកូនចៅអ៊ីស្រាអែល។ 13ពេលអ្នកបានឃើញស្រុកនេះហើយ នោះអ្នកនឹងបានជួបជុំជាមួយដូនតារបស់អ្នក ដូចអើរ៉ុនជាបងរបស់អ្នកបានទៅជួបជុំដែរ 14ព្រោះអ្នកបានបះបោរប្រឆាំងនឹងពាក្យរបស់យើង នៅទីរហោស្ថានស៊ីន នៅពេលក្រុមជំនុំឈ្លោះជាមួយយើង ។ អ្នកមិនបានសម្ដែងឲ្យពួកគេឃើញពីភាពបរិសុទ្ធរបស់យើងនៅចំពោះមុខពួកគេ នៅកន្លែងទឹកឡើយ»។ (គឺជាទឹកមេរីបា នៅស្រុកកាដេស ក្នុងទីរហោស្ថានស៊ីន)។
15លោកម៉ូសេទូលទៅព្រះយេហូវ៉ាថា៖ 16«សូមព្រះយេហូវ៉ា ជាព្រះនៃវិញ្ញាណរបស់មនុស្សទាំងអស់ តែងតាំងមនុស្សម្នាក់ឲ្យដឹកនាំលើក្រុមជំនុំនេះទៅ 17ជាអ្នកដែលនឹងចេញទៅនៅមុខពួកគេ ហើយចូលមកវិញនៅមុខពួកគេ ជាអ្នកដែលនាំពួកគេចេញទៅ ហើយនាំពួកគេចូលមកវិញ ដើម្បីកុំឲ្យក្រុមជំនុំរបស់ព្រះយេហូវ៉ា ត្រឡប់ដូចជាហ្វូងចៀមដែលគ្មានគង្វាលនោះឡើយ»។ 18ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរនាំយ៉ូស្វេ កូនរបស់នុន ជាមនុស្សដែលមានព្រះវិញ្ញាណសណ្ឋិតលើមក ហើយដាក់ដៃលើគាត់ 19ចូរឲ្យគាត់ឈរនៅមុខសង្ឃអេលាសារ និងក្រុមជំនុំទាំងអស់ រួចត្រូវប្រគល់មុខងារដល់គាត់ នៅចំពោះមុខពួកគេ។ 20អ្នកត្រូវប្រគល់អំណាចរបស់អ្នកដល់គាត់ ដើម្បីឲ្យក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នាបានប្រតិបត្តិតាម។ 21ប៉ុន្ដែ ត្រូវឲ្យគាត់ឈរនៅមុខសង្ឃអេលាសារ ដែលនឹងទូលសួរនៅចំពោះព្រះយេហូវ៉ាជំនួសគាត់ ដោយសារការសម្រេចរបស់យូរីម។ គឺតាមបង្គាប់របស់អេលាសារ គេត្រូវចេញទៅ ហើយតាមបង្គាប់គាត់ គេត្រូវចូលមកវិញ គឺទាំងយ៉ូស្វេ ព្រមទាំងកូនចៅអ៊ីស្រាអែលទាំងអស់ដែលនៅជាមួយ គឺក្រុមជំនុំទាំងមូល»។ 22លោកម៉ូសេបានធ្វើដូចព្រះយេហូវ៉ាបានបង្គាប់លោក។ គាត់បាននាំយ៉ូស្វេមកឈរនៅចំពោះមុខសង្ឃអេលាសារ និងក្រុមជំនុំទាំងមូល 23គាត់ដាក់ដៃលើយ៉ូស្វេ ហើយប្រគល់មុខងារដល់គាត់ ដូចព្រះយេហូវ៉ាបានបង្គាប់តាមរយៈលោកម៉ូសេ។
Dewis Presennol:
ជនគណនា 27: គកស១៦
Uwcholeuo
Rhanna
Copi
Eisiau i'th uchafbwyntiau gael eu cadw ar draws dy holl ddyfeisiau? Cofrestra neu mewngofnoda
© 2016 United Bible Societies

: