លេវីវិន័យ 27
27
តង្វាយបំណន់
1ព្រះយេហូវ៉ាបង្គាប់លោកម៉ូសេ 2ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា៖ «កាលណាមនុស្សណាបន់បំណន់ បើរបស់ដែលសន្យាថ្វាយជាមនុស្ស នោះត្រូវជារបស់ព្រះយេហូវ៉ាតាមដែលអ្នកគិតថ្លៃ។ 3មនុស្សប្រុសចាប់តាំងពីអាយុម្ភៃឆ្នាំរហូតដល់ហុកសិបឆ្នាំ នោះត្រូវគិតថ្លៃជាប្រាក់ហាសិបសេកែល តាមប្រាក់សេកែលដែលប្រើក្នុងទីបរិសុទ្ធ 4បើជាស្រីវិញ ត្រូវគិតថ្លៃសាមសិបសេកែល 5បើមនុស្សនោះមានអាយុចាប់តាំងពីប្រាំឆ្នាំរហូតដល់ម្ភៃឆ្នាំ នោះខាងឯប្រុសត្រូវគិតថ្លៃជាម្ភៃសេកែល ស្រីដប់សេកែល 6បើមានអាយុចាប់តាំងពីមួយខែរហូតដល់ប្រាំឆ្នាំ នោះខាងឯប្រុសត្រូវគិតថ្លៃជាប្រាក់ប្រាំសេកែល ស្រីបីសេកែល 7បើមានអាយុហុកសិបឆ្នាំឡើងទៅលើ នោះខាងឯប្រុសត្រូវគិតថ្លៃជាដប់ប្រាំសេកែល ស្រីដប់សេកែល 8តែបើអ្នកនោះក្រពេក គ្មានល្មមនឹងសងតាមតម្លៃដែលអ្នកគិត នោះត្រូវនាំមកនៅចំពោះមុខសង្ឃ ហើយសង្ឃត្រូវគិតថ្លៃ តាមកម្លាំងរបស់អ្នកដែលជាប់បំណន់នោះវិញ។
9ប្រសិនបើសត្វវិញ គឺជាសត្វដែលគេតែងថ្វាយជាតង្វាយដល់ព្រះយេហូវ៉ា នោះគ្រប់ទាំងតង្វាយយ៉ាងនោះដែលអ្នកណាថ្វាយ ត្រូវញែកទុកជាបរិសុទ្ធសម្រាប់ព្រះយេហូវ៉ា 10និងផ្លាស់ប្តូរសត្វល្អនឹងសត្វអាក្រក់ ឬអាក្រក់នឹងល្អមិនបានឡើយ ឬប្រសិនបើគេចង់ប្តូរសត្វនឹងសត្វយ៉ាងណា នោះទាំងសត្វដើម និងសត្វដែលយកមកប្តូរ ក៏ត្រូវបានញែកទុកជាបរិសុទ្ធទាំងពីររូប 11បើជាសត្វណាមិនស្អាត ដែលមិនត្រូវថ្វាយដល់ព្រះយេហូវ៉ាឡើយ នោះត្រូវនាំមកនៅចំពោះមុខសង្ឃ 12សង្ឃត្រូវវាយតម្លៃសត្វនោះ ទោះជាល្អ ឬអាក្រក់ បើសង្ឃវាយតម្លៃយ៉ាងណា សត្វនោះនឹងមានតម្លៃយ៉ាងនោះ។ 13ប៉ុន្តែ បើគេចង់លោះចេញវិញ នោះត្រូវថែមមួយភាគក្នុងប្រាំ លើតម្លៃដែលអ្នកបានគិតនោះទៀត។
14ប្រសិនបើមនុស្សណាចង់ញែកផ្ទះខ្លួន ទុកជាបរិសុទ្ធសម្រាប់ព្រះយេហូវ៉ា នោះសង្ឃត្រូវគិតតាមតម្លៃផ្ទះនោះដែលល្អ ឬអាក្រក់ ហើយតម្លៃណាដែលគិតនោះ នឹងត្រូវបានដូចជាសង្ឃគិតឲ្យពិត 15តែបើអ្នកដែលបានថ្វាយផ្ទះចង់លោះមកវិញ នោះត្រូវថែមជាប្រាក់មួយភាគក្នុងប្រាំលើសពីថ្លៃដែលបានគិតហើយ រួចផ្ទះនោះនឹងបានជារបស់អ្នកនោះវិញ។
16ប្រសិនបើអ្នកណាម្នាក់ចង់ញែកស្រែ ជាកេររបស់ខ្លួនមួយចំណែកទុកជាបរិសុទ្ធសម្រាប់ព្រះយេហូវ៉ា នោះអ្នកត្រូវគិតតាមតម្លៃដែលសាបព្រោះបាន បើព្រោះស្រូវឱកដប់ថាំង នោះត្រូវគិតជាប្រាក់ហាសិបសេកែល 17បើគេថ្វាយស្រែរបស់គេចាប់តាំងពីឆ្នាំសោមនស្សមក នោះត្រូវតែមានតម្លៃដូចជាអ្នកគិតនោះជារហូតទៅ 18តែបើគេថ្វាយស្រែគេរំលងប៉ុន្មានក្រោយពីឆ្នាំសោមនស្សមក នោះសង្ឃត្រូវបន្ថយតម្លៃដែលបានគិតហើយ តាមចំនួនឆ្នាំដែលនៅសល់រហូតដល់ឆ្នាំសោមនស្សមួយទៀត 19តែបើអ្នកដែលបានថ្វាយស្រែចង់លោះមកវិញ នោះត្រូវថែមមួយភាគក្នុងប្រាំលើសពីតម្លៃដែលអ្នកបានគិតនោះ រួចស្រែនោះនឹងបានជារបស់អ្នកនោះវិញ 20បើអ្នកនោះមិនលោះទេ ហើយគេលក់ទៅឲ្យម្នាក់ទៀត នោះនឹងលោះវិញពុំបានឡើយ 21គឺកាលណាដល់ឆ្នាំសោមនស្ស ដែលស្រែនោះត្រូវរួចចេញ នោះនឹងបានដាច់ជាបរិសុទ្ធសម្រាប់ព្រះយេហូវ៉ា ដូចជាស្រែណាដែលបានថ្វាយដល់ព្រះហើយដែរ ពួកសង្ឃត្រូវបានស្រែនោះទុកជាកេរអាករវិញ 22បើគេញែកស្រែណាដែលគេបានទិញ ដែលមិនមែនជាកេរអាករខ្លួន ទុកជាបរិសុទ្ធសម្រាប់ព្រះយេហូវ៉ា 23នោះសង្ឃត្រូវគិតថ្លែឲ្យអ្នកនោះ តាមតម្លៃដែលបានគិត រហូតដល់ឆ្នាំសោមនស្ស រួចនៅថ្ងៃនោះ គេត្រូវចេញថ្លៃដែលបានគិតនោះ ទុកជារបស់បរិសុទ្ធដល់ព្រះយេហូវ៉ា 24លុះដល់ឆ្នាំសោមនស្ស ស្រែនោះនឹងត្រឡប់បានទៅម្ចាស់ដើមវិញ គឺបានទៅអ្នកដែលមានស្រែនោះជាកេរអាករពីដើម 25ឯតម្លៃទាំងប៉ុន្មានដែលបានគិតសម្រេច នោះត្រូវគិតតាមប្រាក់សេកែលប្រើក្នុងទីបរិសុទ្ធ គឺមួយសេកែលត្រូវជាដប់កេរ៉ា។
26ឯកូនច្បងដែលកើតក្នុងហ្វូងសត្វទាំងប៉ុន្មាន គឺជាផលដំបូងថ្វាយព្រះយេហូវ៉ាស្រាប់ ហើយគ្មានអ្នកណានឹងញែកទុកជាបរិសុទ្ធសម្រាប់ព្រះយេហូវ៉ាបានឡើយ ទោះបើជាគោ ឬចៀមក្តី ដ្បិតសត្វនោះជារបស់ព្រះយេហូវ៉ាហើយ 27បើជាកូនរបស់សត្វដែលមិនស្អាត នោះគេត្រូវលោះតាមតម្លៃដែលអ្នកគិតសម្រេច ហើយត្រូវថែមមួយភាគក្នុងប្រាំលើសទៅទៀត ឬបើគេមិនលោះទេ នោះត្រូវលក់ទៅតាមតម្លៃដែលអ្នកគិតនោះ។
28របស់អ្វីដែលបានថ្វាយដល់ព្រះហើយ គឺអ្នកណាដែលថ្វាយរបស់ទ្រព្យខ្លួនទាំងប៉ុន្មាន ដាច់ដល់ព្រះយេហូវ៉ា ទោះជាមនុស្ស ឬសត្វ ឬស្រែចម្ការដែលជាកេរអាករខ្លួនក្តី នោះមិនអាចលក់ ឬលោះវិញបានឡើយ គ្រប់ទាំងរបស់អ្វីដែលថ្វាយដាច់ហើយ ត្រូវទុកជាបរិសុទ្ធបំផុតសម្រាប់ព្រះយេហូវ៉ា 29ឯអ្នកណាក្នុងពួកមនុស្សដែលបានថ្វាយដាច់ហើយ នោះនឹងលោះចេញវិញមិនបានឡើយ គឺត្រូវនៅរហូតដល់ស្លាប់។
30ផលពីដីមួយភាគក្នុងដប់ ទោះបើជាផលដែលកើតពីដី ឬជាផ្លែឈើ នោះជារបស់ព្រះយេហូវ៉ា ហើយត្រូវតែបានទុកជាបរិសុទ្ធសម្រាប់ព្រះអង្គ 31បើអ្នកណាចង់លោះអ្វីពីមួយភាគក្នុងដប់ដែលខ្លួនថ្វាយ នោះត្រូវថែមមួយភាគក្នុងប្រាំលើសទៅទៀត។ 32ឯហ្វូងសត្វធំ ឬតូចមួយភាគក្នុងដប់ គឺសត្វណាក៏ដោយដែលចូលទៅក្រោមដំបង នោះត្រូវជាតង្វាយមួយភាគក្នុងដប់ទុកជាបរិសុទ្ធសម្រាប់ព្រះយេហូវ៉ា។ 33មិនត្រូវពិនិត្យមើលសត្វនោះថាល្អ ឬអាក្រក់ឡើយ ក៏មិនត្រូវផ្លាស់ប្តូរដែរ តែបើចង់ប្តូរវិញ នោះទាំងសត្វដើម និងសត្វដែលយកមកប្តូរ ត្រូវបានបរិសុទ្ធដូចគ្នា សត្វទាំងនោះនឹងលោះវិញពុំបានឡើយ»។
34នេះហើយជាក្រឹត្យវិន័យទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ នៅភ្នំស៊ីណាយ សម្រាប់ពួកកូនចៅអ៊ីស្រាអែល។:៚
Dewis Presennol:
លេវីវិន័យ 27: គកស១៦
Uwcholeuo
Rhanna
Copi
Eisiau i'th uchafbwyntiau gael eu cadw ar draws dy holl ddyfeisiau? Cofrestra neu mewngofnoda
© 2016 United Bible Societies

: