និក្ខមនំ 37
37
ការធ្វើហិបនៃសេចក្ដីសញ្ញា
1បេតសាលាលធ្វើហិបមួយពីឈើនាងនួន មានបណ្តោយពីរហត្ថកន្លះ ទទឹងមួយហត្ថកន្លះ និងកម្ពស់មួយហត្ថកន្លះ។ 2លោកស្រោបហិបដោយមាសសុទ្ធ ទាំងខាងក្នុងទាំងខាងក្រៅ ហើយក៏ធ្វើគែមមាសនៅជុំវិញដែរ។ 3លោកសិតធ្វើកងមាសបួននៅជ្រុងហិបទាំងបួន គឺកងពីរនៅជ្រុងម្ខាង ហើយពីរទៀតនៅជ្រុងម្ខាង។ 4លោកធ្វើឈើស្នែងពីឈើនាងនួន ព្រមទាំងស្រោបមាសដែរ 5រួចលោកស៊កឈើស្នែងនោះចូលក្នុងកងដែលនៅសងខាងហិប ដើម្បីសែងហិបនោះ។ 6លោកធ្វើទីសន្តោសប្រោស ពីមាសសុទ្ធ មានបណ្តោយពីរហត្ថកន្លះ និងទទឹងមួយហត្ថកន្លះ។ 7លោកយកមាសឆ្លាក់ធ្វើចេរូប៊ីមពីរ នៅចុងសងខាងទីសន្តោសប្រោស 8គឺចេរូប៊ីមមួយនៅចុងខាងនេះ ហើយចេរូប៊ីមមួយទៀតនៅចុងខាងនោះ។ លោកបានធ្វើចេរូប៊ីមទាំងពីរនោះនៅចុងសងខាង ជាប់លើទីសន្តោសប្រោស។ 9ចេរូប៊ីមទាំងពីរត្រដាងស្លាបគ្របពីលើទីសន្តោសប្រោស ហើយប្រទល់មុខគ្នា ឈ្ងោកមើលទីសន្តោសប្រោស។
ការធ្វើតុសម្រាប់ដាក់តាំងនំបុ័ង
10លោកធ្វើតុមួយពីឈើនាងនួន មានបណ្តោយពីរហត្ថ ទទឹងមួយហត្ថ និងកម្ពស់មួយហត្ថកន្លះ។ 11លោកស្រោបតុនោះដោយមាសសុទ្ធ ធ្វើគែមមាសព័ទ្ធជុំវិញ 12លោកធ្វើគែមដែលមានកម្ពស់មួយទះនៅជុំវិញតុ ហើយក៏ធ្វើក្បាច់មាសនៅជុំវិញគែមនោះដែរ។ 13លោកសិតធ្វើកងមាសបួនសម្រាប់តុ រួចដាក់កងទាំងនោះ ភ្ជាប់ទៅនឹងជើងតុទាំងបួន នៅគ្រប់ជ្រុង។ 14កងទាំងនោះនៅជិតគែមតុ ដើម្បីស៊កឈើស្នែងសម្រាប់សែង។ 15លោកក៏ធ្វើឈើស្នែងពីឈើនាងនួន ស្រោបដោយមាស ដើម្បីសែងតុ។ 16លោកធ្វើប្រដាប់ដែលត្រូវដាក់លើតុពីមាសសុទ្ធទាំងអស់ គឺមានថាស ផ្តិល ប៉ាន់ និងពែង ដែលសម្រាប់ប្រើក្នុងពិធីថ្វាយតង្វាយច្រូច។
ការធ្វើជើងចង្កៀង
17លោកយកមាសសុទ្ធឆ្លាក់ធ្វើជើងចង្កៀង គឺធ្វើគល់ ដើម នប់ កន្សោមគ្រាប់ និងផ្កា ទាំងអស់ជាប់ជាមួយគ្នា។ 18មានមែកប្រាំមួយបែកចេញមក គឺមែកបីបែកចេញទៅម្ខាង ហើយមែកបីទៀតបែកចេញទៅម្ខាង 19នៅមែកមួយមាននប់បី រាងដូចគ្រាប់ចំបក់ ហើយនប់នីមួយៗ មានកន្សោមគ្រាប់ និងស្រទាប់ផ្កា ហើយនៅមែកមួយទៀតមាននប់បី រាងដូចគ្រាប់ចំបក់ មានកន្សោមគ្រាប់ និងស្រទាប់ផ្កាដែរ ដូច្នេះ មែកទាំងប្រាំមួយបែកចេញពីជើងចង្កៀងមកដូចគ្នាទាំងអស់។ 20នៅជើងចង្កៀងនោះ មាននប់បួន រាងដូចគ្រាប់ចំបក់ ហើយមានកន្សោមគ្រាប់ និងស្រទាប់ផ្កា។ 21នៅក្រោមមែកពីរ មានកន្សោមគ្រាប់មួយ នៅក្រោមមែកពីរទៀត មានកន្សោមគ្រាប់មួយ ហើយនៅក្រោមមែកពីរទៀត មានកន្សោមគ្រាប់មួយ មែកទាំងប្រាំមួយដែលចេញពីគល់ជើងចង្កៀងមក មានដូចគ្នាទាំងអស់។ 22កន្សោមគ្រាប់ និងមែកជើងចង្កៀងធ្វើជាប់គ្នា គឺទាំងដុំមូលធ្វើពីមាសសុទ្ធមួយដុំ។ 23លោកធ្វើចង្កៀងប្រាំពីរ ព្រមទាំងឃ្នាបប្រឆេះ និងថាសគោះកម្ទេចសម្រាប់ចង្កៀងនោះពីមាសសុទ្ធដែរ។ 24លោកយកមាសសុទ្ធមួយហាប មកធ្វើជើងចង្កៀង និងគ្រឿងប្រដាប់ទាំងប៉ុន្មានសម្រាប់ជើងចង្កៀងនោះ។
ការធ្វើអាសនាដុតគ្រឿងក្រអូប
25លោកធ្វើអាសនាគ្រឿងក្រអូបពីឈើនាងនួន មានបណ្តោយមួយហត្ថ ទទឹងមួយហត្ថ រាងបួនជ្រុងស្មើ ហើយកម្ពស់ពីរហត្ថ ក៏មានស្នែងចេញពីអាសនានោះ។ 26លោកស្រោបដោយមាសសុទ្ធ ទាំងផ្នែកខាងលើ និងជុំវិញទាំងអស់ ព្រមទាំងស្នែងផង ហើយក៏ធ្វើគែមមាសនៅជុំវិញដែរ 27នៅក្រោមគែមនោះ លោកធ្វើកងមាសពីរទាំងសងខាង ដើម្បីស៊កឈើស្នែងសម្រាប់សែង។ 28លោកធ្វើឈើស្នែងពីឈើនាងនួន ស្រោបដោយមាស។
ការធ្វើប្រេងសម្រាប់លាបតាំង និងគ្រឿងក្រអូប
29លោកក៏ធ្វើប្រេងលាបតាំង ជាប្រេងបរិសុទ្ធ និងគ្រឿងក្រអូបសុទ្ធ ដោយផ្សំតាមវិធីរបស់អ្នកផ្សំគ្រឿងក្រអូប។
Dewis Presennol:
និក្ខមនំ 37: គកស១៦
Uwcholeuo
Rhanna
Copi
Eisiau i'th uchafbwyntiau gael eu cadw ar draws dy holl ddyfeisiau? Cofrestra neu mewngofnoda
© 2016 United Bible Societies

: