រ៉ូម 13
13
ការស្ដាប់បង្គាប់អាជ្ញាធរ
1មនុស្សគ្រប់គ្នាត្រូវស្ដាប់បង្គាប់អាជ្ញាធរ ដ្បិតអំណាចទាំងឡាយសុទ្ធតែមកពីអុលឡោះ គឺអុលឡោះបានតែងតាំងឲ្យមានអំណាចទាំងនោះឡើង។ 2ដូច្នេះ អ្នកដែលប្រឆាំងនឹងអាជ្ញាធរ ក៏ដូចជាប្រឆាំងនឹងរបៀបរៀបរយ ដែលអុលឡោះបានចាត់ចែងនោះដែរ ហើយអ្នកដែលប្រឆាំង មុខជាធ្វើឲ្យខ្លួនមានទោសមិនខាន។ 3អ្នកប្រព្រឹត្ដអំពើល្អមិនខ្លាចអ្នកគ្រប់គ្រងស្រុកឡើយ មានតែអ្នកប្រព្រឹត្ដអំពើអាក្រក់ប៉ុណ្ណោះដែលខ្លាច។ បើអ្នកមិនចង់ខ្លាចអាជ្ញាធរទេ ចូរប្រព្រឹត្ដអំពើល្អទៅ នោះអាជ្ញាធរនឹងសរសើរអ្នកជាមិនខាន 4ដ្បិតលោកទាំងនោះជាអ្នកបម្រើអុលឡោះ ដើម្បីជំរុញអ្នកឲ្យប្រព្រឹត្ដល្អ។ ផ្ទុយទៅវិញ បើអ្នកប្រព្រឹត្ដអំពើអាក្រក់ ចូរខ្លាចទៅ ដ្បិតអាជ្ញាធរមិនមែនកាន់អំណាច អ្នកដែលប្រព្រឹត្ដអំពើអាក្រក់។ 5ដូច្នេះត្រូវស្ដាប់បង្គាប់អាជ្ញាធរ មិនមែនដោយខ្លាចទទួលទណ្ឌកម្មប៉ុណ្ណោះទេ គឺធ្វើដោយមានមនសិការ ផង។
6ហេតុនេះហើយបានជាបងប្អូនត្រូវតែបង់ពន្ធដារ ដ្បិតលោកទាំងនោះទទួលមុខងារពីអុលឡោះ ដើម្បីបំពេញកិច្ចការនេះយ៉ាងហ្មត់ចត់។ 7ត្រូវជូនលោកទាំងនោះ នូវអ្វីដែលបងប្អូនត្រូវជូន គឺបង់អាករទៅអ្នកណា ដែលបងប្អូនត្រូវបង់ បង់ពន្ធទៅអ្នកណាដែលបងប្អូនត្រូវបង់ពន្ធ កោតខ្លាចអ្នកណាដែលបងប្អូនត្រូវកោតខ្លាច គោរពអ្នកណាដែលបងប្អូនត្រូវគោរព។
ការស្រឡាញ់គ្នាទៅវិញទៅមក
8មិនត្រូវជំពាក់អ្វីនរណា ក្រៅពីជំពាក់សេចក្ដីស្រឡាញ់គ្នាទៅវិញទៅមកនោះឡើយ ដ្បិតអ្នកណាស្រឡាញ់អ្នកដទៃ អ្នកនោះប្រតិបត្ដិតាមហ៊ូកុំពេញលក្ខណៈ 9ព្រោះមានសេចក្ដីចែងទុកមកថា «កុំប្រព្រឹត្ដអំពើផិតក្បត់ កុំសម្លាប់មនុស្ស កុំលួចទ្រព្យសម្បត្តិគេ កុំមានចិត្ដលោភលន់»។ 10អ្នកមានចិត្ដស្រឡាញ់មិនដែលប្រព្រឹត្ដអាក្រក់ចំពោះបងប្អូនឯទៀតៗឡើយ ដ្បិតសេចក្ដីស្រឡាញ់ធ្វើឲ្យហ៊ូកុំបានពេញលក្ខណៈ។
ការរៀបចំខ្លួនរង់ចាំទទួលអ៊ីសា
11បងប្អូនជ្រាបហើយថា យើងកំពុងតែរស់នៅក្នុងគ្រាណា គឺដល់ពេលយើងត្រូវក្រោកពីដេក ដ្បិតឥឡូវនេះ ការសង្គ្រោះខិតមកជិតយើងជាងកាលយើងទើបនឹងជឿ។ 12យប់ជិតផុតហើយ ហើយថ្ងៃ ចោលទៅ ហើយប្រដាប់ខ្លួនដោយគ្រឿងសស្ត្រាវុធនៃពន្លឺវិញ។ 13ត្រូវរស់នៅឲ្យបានត្រឹមត្រូវ ដូចរស់នៅក្នុងពេលថ្ងៃ គឺមិនស៊ីផឹកស្រវឹង មិនប្រព្រឹត្ដកាមតណ្ហាក្រៅតំរា មិនប្រាសចាកសីលធម៌ មិនឈ្លោះប្រកែក និងមិនច្រណែនឈ្នានីសគ្នា។ 14ផ្ទុយទៅវិញត្រូវប្រដាប់ខ្លួន ដោយអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ ហើយកុំបណ្ដោយខ្លួនឲ្យខ្វល់ខ្វាយ តាមការលោភលន់របស់និស្ស័យមនុស្សនោះឡើយ។
Dewis Presennol:
រ៉ូម 13: អគត
Uwcholeuo
Rhanna
Copi

Eisiau i'th uchafbwyntiau gael eu cadw ar draws dy holl ddyfeisiau? Cofrestra neu mewngofnoda
© 2014 United Bible Societies, UK.

: