ទុតិយកថា 19
19
ហ៊ូកុំស្តីអំពីក្រុងជំរក
1«ពេលណាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បំផ្លាញប្រជាជាតិនានា ចេញពីទឹកដីដែលទ្រង់ប្រទានឲ្យអ្នក ពេលណាអ្នកដណ្តើមទឹកដីបានពីពួកគេ ហើយរស់នៅក្នុងក្រុង និងផ្ទះរបស់ពួកគេហើយ 2អ្នកត្រូវញែកក្រុងបី នៅក្នុងស្រុកដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រទានឲ្យអ្នកកាន់កាប់។ 3ត្រូវបែងចែកទឹកដីដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រទានឲ្យអ្នកទុកជាកេរមត៌កនោះ ជាបីតំបន់ ហើយរៀបចំឲ្យមានផ្លូវក្នុងតំបន់ទាំងនោះ ដើម្បីឲ្យអ្នកសម្លាប់គេ អាចរត់ទៅជ្រកកោននៅក្នុងក្រុងទាំងបី។
4អ្នកដែលអាចរត់ទៅជ្រកកោននៅក្រុងទាំងនោះបាន គឺអ្នកដែលសម្លាប់គេដោយអចេតនា និងគ្មានគំនិតស្អប់ជាមុន។ ឧទាហរណ៍ បើមានបុរសម្នាក់ទៅកាប់ឈើក្នុងព្រៃ ជាមួយបុរសម្នាក់ទៀត 5ពេលគាត់លើកពូថៅកាប់ដើមឈើ ស្រាប់តែផ្លែពូថៅរបូតចេញពីដង ទៅប៉ះគូកនរបស់ខ្លួនបណ្តាលឲ្យស្លាប់។ ពេលនោះ គាត់អាចរត់ទៅជ្រកនៅក្នុងក្រុងជំរកណាមួយ ដើម្បីរក្សាអាយុជីវិតរបស់ខ្លួន។ 6ធ្វើដូច្នេះ ដោយផ្លូវឆ្ងាយ នោះអ្នកដែលមានសិទ្ធិសងសឹក ហើយកំពុងតែខឹងជាខ្លាំង ពុំអាចដេញតាមគាត់ទាន់ និងសម្លាប់គាត់បានឡើយ ដ្បិតបុរសនេះមិនត្រូវមានទោសដល់ស្លាប់ទេ ព្រោះគាត់ពុំបានសម្លាប់គេដោយចិត្តស្អប់។ 7ហេតុនេះហើយបានជាខ្ញុំបង្គាប់អ្នកឲ្យញែកក្រុងបីទុកដាច់ឡែកពីគេ។ 8ប្រសិនបើអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ពង្រីកទឹកដីឲ្យអ្នក ដូចទ្រង់បានសន្យាជាមួយបុព្វបុរសរបស់អ្នក ហើយប្រសិនបើទ្រង់ប្រគល់ស្រុកទាំងមូលមកអ្នក ជាស្រុកដែលទ្រង់បានសន្យាប្រគល់ឲ្យបុព្វបុរសរបស់អ្នក 9អ្នកត្រូវបន្ថែមក្រុងបីទៀតពីលើក្រុងបីនោះ។ ប៉ុន្តែ ត្រូវកាន់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះ ដើម្បីឲ្យអ្នកស្រឡាញ់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ហើយដើរតាមមាគ៌ារបស់ទ្រង់។ 10ធ្វើដូច្នេះ នឹងគ្មានការប្រហារជីវិតជនស្លូតត្រង់ នៅក្នុងទឹកដីដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រទានឲ្យអ្នក ទុកជាកេរមត៌កឡើយ ហើយអ្នកក៏នឹងគ្មានទោសដែរ។
11ប៉ុន្តែ ប្រសិនបើនរណាម្នាក់មានចិត្តស្អប់អ្នកដទៃ ហើយប្រើកលល្បិច ចាំស្ទាក់វាយប្រហារគេរហូតដល់ស្លាប់ ទោះបីជននោះរត់ទៅជ្រកនៅក្នុងក្រុងជំរកណាមួយក៏ដោយ 12ពួកអះលីជំអះរបស់ក្រុងដែលជននោះរស់នៅ ត្រូវចាត់គេឲ្យទៅចាប់ជននោះមកវិញ ហើយប្រគល់ទៅឲ្យអ្នកដែលមានសិទ្ធិសងសឹក ដើម្បីឲ្យជននោះទទួលទោសដល់ស្លាប់។ 13កុំអាណិតមនុស្សបែបនេះឡើយ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់ជនដែលបង្ហូរឈាមមនុស្សស្លូតត្រង់ឲ្យអស់ពីទឹកដីអ៊ីស្រអែល ហើយអ្នកនឹងមានសុភមង្គល»។
ហ៊ូកុំស្តីអំពីការបង្ខិតបង្គោលរបង
14«ពេលណាអ្នកចូលទៅកាន់កាប់ទឹកដីដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រគល់ឲ្យ ទុកជាកេរមត៌កហើយ មិនត្រូវបង្ខិតបង្គោលរបងចូលទៅក្នុងដីរបស់អ្នកជិតខាង ជារបងដាំដោយអ្នកដែលទៅដល់មុនគេនោះឡើយ»។
សាក្សីក្លែងក្លាយ
15«ប្រសិនបើមានសាក្សីតែម្នាក់ គេពុំអាចដាក់ទោសនរណា ដែលជាប់សង្ស័យថាប្រព្រឹត្តបទឧក្រិដ្ឋ បទល្មើស ឬអំពើបាបណាមួយនោះបានឡើយ។ ត្រូវសំរួលរឿងទាំងអស់ដោយមានសាក្សីពីរ ឬបីនាក់។
16ពេលសាក្សីក្លែងក្លាយម្នាក់ ចោទប្រកាន់មនុស្សម្នាក់ទៀតថា បានប្រព្រឹត្តអំពើអាក្រក់អ្វីមួយ 17អ្នកទាំងពីរដែលមានទំនាស់នឹងគ្នា ត្រូវចូលទៅក្នុងទីសក្ការៈរបស់អុលឡោះតាអាឡា ហើយឈរនៅចំពោះមុខអ៊ីមុាំ និងចៅក្រមដែលកាន់មុខតំណែង នៅពេលនោះ។ 18ចៅក្រមត្រូវសាកសួរឲ្យបានល្អិតល្អន់។ ប្រសិនបើឃើញថាសាក្សីនោះ និយាយការមិនពិត គឺគាត់មួលបង្កាច់បងប្អូនរបស់ខ្លួន 19នោះត្រូវដាក់ទោសគាត់ ដូចគាត់បានគ្រោងទុក សម្រាប់ដាក់ទោសជនជាប់ចោទ។ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នក។ 20អ្នកឯទៀតៗឮដំណឹងនេះ គេនឹងភ័យខ្លាច ហើយគ្មាននរណាប្រព្រឹត្តអំពើអាក្រក់បែបនេះ នៅក្នុងចំណោមអ្នកទៀតឡើយ។ 21កុំអាណិតអាសូរអ្នកដែលមានទោសឲ្យសោះ។ អ្នកណាសម្លាប់គេ ត្រូវសម្លាប់អ្នកនោះវិញ អ្នកណាវាយភ្នែកគេម្ខាង ត្រូវវាយភ្នែកអ្នកនោះម្ខាងវិញ អ្នកណាវាយគេឲ្យបាក់ធ្មេញមួយ ត្រូវវាយអ្នកនោះឲ្យបាក់ធ្មេញមួយ អ្នកណាវាយគេបាក់ដៃម្ខាង ត្រូវវាយអ្នកនោះឲ្យបាក់ដៃម្ខាងវិញ អ្នកណាវាយគេបាក់ជើងម្ខាង ត្រូវវាយអ្នកនោះឲ្យបាក់ជើងម្ខាងវិញដែរ»។
Dewis Presennol:
ទុតិយកថា 19: អគត
Uwcholeuo
Rhanna
Copi

Eisiau i'th uchafbwyntiau gael eu cadw ar draws dy holl ddyfeisiau? Cofrestra neu mewngofnoda
© 2014 United Bible Societies, UK.

: