លោកុប្បត្តិ 29
29
លោកយ៉ាកុបជួបនឹងនាងរ៉ាជែល
1លោកយ៉ាកុបចេញដំណើរតទៅមុខទៀត ឆ្ពោះទៅកាន់ស្រុកខាងកើត។ 2លោកឃើញអណ្ដូងទឹកមួយនៅទីវាល ហើយឃើញចៀមបីហ្វូងសម្រាកនៅក្បែរនោះដែរ ដ្បិតគេនាំហ្វូងសត្វមកឲ្យផឹកទឹកពីអណ្ដូងនោះ រីឯផ្ទាំងថ្មដែលគ្របពីលើមាត់អណ្ដូងមានទំហំធំណាស់។ 3កាលគេប្រមូលហ្វូងសត្វទាំងប៉ុន្មានមកផ្ដុំគ្នានៅទីនោះហើយ ទើបគេប្រមៀលថ្មចេញពីមាត់អណ្ដូងឲ្យហ្វូងចៀមផឹកទឹក រួចហើយគេប្រមៀលថ្មគ្របមាត់អណ្ដូងវិញ។ 4លោកយ៉ាកុបសួរពួកគង្វាលថា៖ «បងប្អូនអើយ តើបងប្អូនមកពីស្រុកណា?»។ គេឆ្លើយថា៖ «យើងមកពីស្រុកខារ៉ាន»។ 5លោកសួរគេទៀតថា៖ «តើបងប្អូនស្គាល់លោកឡាបាន់ ដែលត្រូវជាកូនរបស់លោកណាឃរឬទេ?»។ គេតបថា៖ «បាទ យើងស្គាល់គាត់»។ 6លោកយ៉ាកុបមានប្រសាសន៍ទៅគេថា៖ «គាត់សុខសប្បាយជាទេ?»។ គេឆ្លើយថា៖ «គាត់សុខសប្បាយជាទេ! នុ៎ះហ្ន៎ នាងរ៉ាជែល កូនស្រីរបស់គាត់កំពុងតែមកជាមួយហ្វូងចៀម»។ 7លោកមានប្រសាសន៍ថា៖ «មើល៍ ថ្ងៃនៅខ្ពស់នៅឡើយ មិនទាន់ដល់ពេលប្រមូលហ្វូងសត្វឲ្យមកនៅជុំគ្នាទេ។ សូមឲ្យទឹកវាផឹក រួចឲ្យស៊ីស្មៅបន្តទៀតទៅ»។ 8គេតបមកវិញថា៖ «យើងមិនអាចឲ្យវាផឹកឥឡូវនេះបានទេ គឺត្រូវចាំទាល់តែហ្វូងសត្វទាំងអស់មកជុំគ្នាសិន សឹមបើកគម្របអណ្ដូងឲ្យវាផឹកទឹក»។
9លោកយ៉ាកុបកំពុងនិយាយជាមួយពួកគង្វាលទាំងនោះនៅឡើយ ស្រាប់តែនាងរ៉ាជែលនាំហ្វូងចៀមរបស់ឪពុកនាងមកដល់ ដ្បិតនាងជាអ្នកឃ្វាល។ 10ពេលលោកយ៉ាកុបឃើញនាងរ៉ាជែល ជាកូនរបស់លោកឡាបាន់ ដែលជាបងប្រុសរបស់ម្ដាយលោក និងហ្វូងចៀមរបស់លោកឡាបាន់មកដល់ លោកក៏ចូលទៅជិតប្រមៀលថ្មចេញពីមាត់អណ្ដូង រួចដងទឹកឲ្យសត្វរបស់លោកឡាបាន់ផឹក។ 11បន្ទាប់មក លោកថើបនាងរ៉ាជែល ហើយទ្រហោយំ។ 12លោកយ៉ាកុបប្រាប់នាងរ៉ាជែលថា លោកត្រូវជាសាច់ញាតិនឹងឪពុកនាង គឺលោកជាកូនរបស់លោកស្រីរេបិកា នាងរ៉ាជែលក៏រត់នាំដំណឹងនេះទៅប្រាប់ឪពុក។ 13កាលលោកឡាបាន់ឮដំណឹងថា លោកយ៉ាកុបជាកូនរបស់ប្អូនស្រីគាត់មកដល់ គាត់ក៏រត់ទៅទទួល ទាំងឱបថើបទៀតផង ហើយនាំលោកយ៉ាកុបចូលទៅក្នុងផ្ទះ។ លោកយ៉ាកុបរៀបរាប់ប្រាប់លោកឡាបាន់ តាមដំណើររឿងទាំងអស់។ 14លោកឡាបាន់ក៏ពោលឡើងថា៖ «ក្មួយពិតជាសាច់ឈាមរបស់អ៊ំមែន!»។ លោកយ៉ាកុបស្នាក់នៅជាមួយលោកឡាបាន់អស់រយៈពេលមួយខែ។
លោកយ៉ាកុបរៀបការជាមួយនាងលេអា និងនាងរ៉ាជែល
15ថ្ងៃមួយ លោកឡាបាន់ពោលទៅកាន់លោកយ៉ាកុបថា៖ «ក្មួយជាសាច់ញាតិរបស់អ៊ំមែន តែក្មួយមិនត្រូវធ្វើការឲ្យអ៊ំ ដោយមិនយកកម្រៃនោះឡើយ។ សូមក្មួយប្រាប់អ៊ំមក ក្មួយចង់បានថ្លៃឈ្នួលប៉ុន្មាន?»។ 16លោកឡាបាន់មានកូនស្រីពីរនាក់ កូនបងឈ្មោះលេអា ហើយកូនប្អូនឈ្មោះរ៉ាជែល។ 17នាងលេអាមានភ្នែកស្រស់ល្អ#២៩.១៧ យើងអាចបកប្រែម្យ៉ាងទៀតថា «ភ្នែកខ្សោយ» ឬភ្នែកស្រទន់។ រីឯនាងរ៉ាជែលវិញ នាងមានរូបឆោមស្អាតល្អណាស់។ 18ដោយលោកយ៉ាកុបស្រឡាញ់នាងរ៉ាជែល លោកឆ្លើយថា៖ «ក្មួយសុខចិត្តនៅបម្រើលោកអ៊ំប្រាំពីរឆ្នាំ ដើម្បីឲ្យបានរ៉ាជែល ជាកូនពៅរបស់លោកអ៊ំមកធ្វើជាប្រពន្ធ»។ 19លោកឡាបាន់តបថា៖ «អ៊ំពេញចិត្តនឹងលើកកូនឲ្យក្មួយ ជាជាងលើកឲ្យប្រុសដទៃទៀត។ ដូច្នេះ ចូរក្មួយនៅជាមួយនឹងអ៊ំទៅ!»។ 20លោកយ៉ាកុបនៅបម្រើលោកឡាបាន់ អស់រយៈពេលប្រាំពីរឆ្នាំ ដើម្បីបាននាងរ៉ាជែល ប៉ុន្តែ ដោយលោកស្រឡាញ់នាងរ៉ាជែលជាខ្លាំង រយៈពេលប្រាំពីរឆ្នាំនោះហាក់ដូចជាប៉ុន្មានថ្ងៃប៉ុណ្ណោះ។ 21បន្ទាប់មក លោកយ៉ាកុបជម្រាបលោកឡាបាន់ថា៖ «សូមលោកអ៊ំឲ្យក្មួយរៀបការជាមួយនឹងរ៉ាជែលទៅ ព្រោះក្មួយនៅបម្រើលោកអ៊ំចប់សព្វគ្រប់ តាមដែលយើងបានកំណត់នោះហើយ»។ 22លោកឡាបាន់ក៏អញ្ជើញអ្នកស្រុកទាំងអស់មក ហើយរៀបចំជប់លៀង។ 23នៅពេលល្ងាច គាត់នាំនាងលេអាទៅផ្សំដំណេកជាមួយលោកយ៉ាកុប។ 24លោកឡាបាន់ប្រគល់នាងស៊ីលផា ជាអ្នកបម្រើរបស់លោក ឲ្យបម្រើនាងលេអា។ 25លុះព្រលឹមឡើង លោកយ៉ាកុបឃើញថាជានាងលេអា លោកពោលទៅកាន់លោកឡាបាន់ថា៖ «ម្ដេចក៏លោកឪពុកធ្វើដូច្នេះ? ខ្ញុំនៅបម្រើលោកឪពុក ដើម្បីនាងរ៉ាជែលទេ តើហេតុអ្វីបានជាលោកឪពុកបោកប្រាស់ខ្ញុំបែបនេះ?»។ 26លោកឡាបាន់តបវិញថា៖ «នៅស្រុកយើងនេះមិនដែលមាននរណាលើកកូនពៅឲ្យគេ មុនកូនច្បងឡើយ 27ចូរបង្គ្រប់ពិធីមង្គលការជាមួយនាងឲ្យបានមួយអាទិត្យសិន រួចហើយសឹមពុកលើកនាងមួយទៀតឲ្យ តែកូនត្រូវធ្វើការឲ្យពុកប្រាំពីរឆ្នាំទៀត»។
28លោកយ៉ាកុបក៏ធ្វើតាមពាក្យគាត់ គឺបង្គ្រប់ពិធីមង្គលការជាមួយនាងលេអាអស់មួយអាទិត្យ។ បន្ទាប់មក លោកឡាបាន់បានឲ្យនាងរ៉ាជែលទៅលោកយ៉ាកុបទៀត។ 29លោកឡាបាន់ប្រគល់នាងប៊ីលហា ជាអ្នកបម្រើរបស់លោក ឲ្យបម្រើនាងរ៉ាជែល។ 30លោកយ៉ាកុបក៏បានរួមដំណេកជាមួយនាងរ៉ាជែលដែរ។ លោកស្រឡាញ់នាងរ៉ាជែលខ្លាំងជាងនាងលេអា។ បន្ទាប់មក លោកនៅបម្រើលោកឡាបាន់ប្រាំពីរឆ្នាំទៀត។
កូនចៅរបស់លោកយ៉ាកុប
31កាលព្រះអម្ចាស់ទតឃើញថា លោកយ៉ាកុបមិនសូវស្រឡាញ់លោកស្រីលេអាដូច្នេះ ព្រះអង្គក៏ប្រោសឲ្យគាត់មានកូន រីឯលោកស្រីរ៉ាជែលវិញ នៅជាស្ត្រីអារ។ 32លោកស្រីលេអាមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ ដែលគាត់ដាក់ឈ្មោះថា “រូបេន” ដ្បិតគាត់ពោលថា៖ «ព្រះអម្ចាស់បានទតឃើញថា ខ្ញុំជាស្ត្រីអភ័ព្វ ហើយឥឡូវនេះ ប្ដីខ្ញុំមុខជាស្រឡាញ់ខ្ញុំមិនខាន»។ 33គាត់មានផ្ទៃពោះម្ដងទៀត ហើយសម្រាលបានកូនប្រុសមួយ គាត់ពោលថា៖ «ព្រះអម្ចាស់ជ្រាបថា ប្ដីខ្ញុំមិនស្រឡាញ់ខ្ញុំទេ បានជាព្រះអង្គប្រទានកូនប្រុសមួយទៀតនេះមកឲ្យខ្ញុំ»។ គាត់ដាក់ឈ្មោះកូនថា “ស៊ីម្មាន”។ 34បន្ទាប់មក គាត់មានផ្ទៃពោះសាជាថ្មី ហើយសម្រាលបានកូនប្រុសមួយទៀត។ គាត់ពោលថា៖ «លើកនេះ ប្ដីខ្ញុំពិតជាជំពាក់ចិត្តនឹងខ្ញុំមិនខាន ព្រោះខ្ញុំបង្កើតកូនប្រុសជូនគាត់ ដល់ទៅបីហើយ»។ ហេតុនេះបានជាគេហៅឈ្មោះកូននោះថា “លេវី”។ 35គាត់មានផ្ទៃពោះម្ដងទៀត ហើយសម្រាលបានកូនប្រុសមួយ គាត់ពោលថា៖ «ពេលនេះ ខ្ញុំសូមលើកតម្កើងព្រះអម្ចាស់»។ ហេតុនេះហើយបានជាគាត់ដាក់ឈ្មោះកូននោះថា “យូដា” បន្ទាប់មក គាត់ក៏លែងមានកូនទៀត។
Iliyochaguliwa sasa
លោកុប្បត្តិ 29: គខប
Kuonyesha
Shirikisha
Nakili

Je, ungependa vivutio vyako vihifadhiwe kwenye vifaa vyako vyote? Jisajili au ingia
Khmer Standard Version © 2005 United Bible Societies.

: