និក្ខមនំ 11
11
ការព្រមានអំពីគ្រោះកាចចុងក្រោយ
1ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងនាំគ្រោះកាចមួយទៀតមកលើផារ៉ោន និងស្រុកអេស៊ីព្ទ ក្រោយនោះមក ស្តេចនឹងបើកឲ្យអ្នករាល់គ្នាចេញពីទីនេះទៅ។ កាលណាស្ដេចបើកឲ្យអ្នករាល់គ្នាចេញទៅ ស្ដេចនឹងដេញអ្នករាល់គ្នាឲ្យចេញទៅទាំងអស់។ 2ឥឡូវនេះ ចូរប្រាប់បណ្ដាជនទាំងប្រុសទាំងស្រីថា ម្នាក់ៗត្រូវសុំគ្រឿងមាស គ្រឿងប្រាក់ពីអ្នកជិតខាងរៀងៗខ្លួន»។ 3ព្រះយេហូវ៉ាក៏ធ្វើឲ្យបណ្ដាជនបានប្រកបដោយគុណនៅចំពោះសាសន៍អេស៊ីព្ទ ម្យ៉ាងទៀត លោកម៉ូសេជាមនុស្សដ៏សំខាន់នៅចំពោះពួកនាម៉ឺនមន្ត្រីរបស់ផារ៉ោន និងនៅចំពោះប្រជាជននៅក្នុងស្រុកអេស៊ីព្ទ។
4លោកម៉ូសេទូលថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ នៅកណ្ដាលអធ្រាត្រ យើងនឹងចេញទៅកណ្ដាលស្រុកអេស៊ីព្ទ។ 5កូនច្បងទាំងអស់នៅស្រុកអេស៊ីព្ទនឹងត្រូវស្លាប់ ចាប់តាំងពីកូនច្បងរបស់ផារ៉ោន ដែលអង្គុយលើបល្ល័ង្ករាជ្យ រហូតដល់កូនច្បងរបស់ស្រីបម្រើដែលនៅខាងក្រោយត្បាល់កិន និងអស់ទាំងកូនច្បងក្នុងហ្វូងសត្វទៀតផង។ 6គេនឹងស្រែកទ្រហោយំនៅពាសពេញស្រុកអេស៊ីព្ទទាំងមូល ដែលតាំងពីដើមមក ហេតុការណ៍បែបនេះមិនដែលធ្លាប់មានឡើយ ហើយទៅមុខទៀតក៏គ្មានដែរ។ 7ប៉ុន្តែ នៅក្នុងចំណោមកូនចៅអ៊ីស្រាអែល ចាប់តាំងពីមនុស្សដល់សត្វ នោះសូម្បីតែឆ្កែមួយក្បាល ក៏មិនកម្រើកអណ្ដាតទាស់នឹងគេឡើយ នេះដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា ព្រះយេហូវ៉ារាប់សាសន៍អេស៊ីព្ទ និងសាសន៍អ៊ីស្រាអែលផ្សេងពីគ្នា។ 8ពេលនោះ ពួកនាម៉ឺនមន្ត្រីទាំងអស់របស់ព្រះករុណា នឹងចុះមកឱនគោរពចំពោះទូលបង្គំដោយថា "សូមលោក និងប្រជាជនទាំងប៉ុន្មានដែលតាមលោក អញ្ជើញទៅចុះ!" ក្រោយនោះមក ទើបទូលបង្គំចេញទៅ»។ លោកក៏ចេញពីផារ៉ោនទៅ ទាំងមានចិត្តក្តៅជាខ្លាំង។
9ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ផារ៉ោននឹងមិនស្តាប់អ្នកទេ នោះគឺដើម្បីឲ្យការអស្ចារ្យរបស់យើងកាន់តែច្រើនឡើងក្នុងស្រុកអេស៊ីព្ទ»។ 10លោកម៉ូសេ និងលោកអើរ៉ុនក៏ធ្វើការអស្ចារ្យទាំងនោះនៅចំពោះផារ៉ោន តែព្រះយេហូវ៉ាធ្វើឲ្យផារ៉ោនមានព្រះហឫទ័យរឹងទទឹង មិនព្រមបើកឲ្យពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកទៅទេ។
Iliyochaguliwa sasa
និក្ខមនំ 11: គកស១៦
Kuonyesha
Shirikisha
Nakili
Je, ungependa vivutio vyako vihifadhiwe kwenye vifaa vyako vyote? Jisajili au ingia
© 2016 United Bible Societies

: