ម៉ាកុស 3
3
1ទ្រង់ក៏យាងចូលទៅក្នុងសាលាប្រជុំម្តងទៀត នៅទីនោះ មានមនុស្សម្នាក់ស្វិតដៃម្ខាង 2គេក៏ចាំមើលទ្រង់ក្រែងនឹងប្រោសឲ្យគាត់ជានៅថ្ងៃឈប់សំរាក ដើម្បីឲ្យបានរឿងចោទប្រកាន់ទ្រង់ 3ទ្រង់មានបន្ទូលទៅមនុស្សស្វិតដៃថា ចូរអ្នកក្រោកឡើង ឈរនៅកណ្តាលនុ៎ះទៅ 4រួចទ្រង់សួរគេថា នៅថ្ងៃឈប់សំរាក តើបើកឲ្យធ្វើការល្អ ឬឲ្យធ្វើការអាក្រក់ ឲ្យសង្គ្រោះជីវិត ឬឲ្យសំឡាប់បង់ ប៉ុន្តែគេនៅតែស្ងៀម 5នោះទ្រង់ងាកទតទៅគេទាំងគ្នាន់ក្នាញ់ ដោយមានព្រះហឫទ័យព្រួយ ព្រោះចិត្តគេរឹងរូស ក៏មានបន្ទូលទៅមនុស្សនោះថា ចូរអ្នកលាតដៃទៅ អ្នកនោះក៏លាត ហើយដៃគាត់បានជាដូចម្ខាង 6រួចកាលពួកផារិស៊ីបានចេញផុតទៅ នោះស្រាប់តែគេពិគ្រោះនឹងពួកហេរ៉ូឌទាស់នឹងទ្រង់ ដើម្បីរករឿងធ្វើឲ្យទ្រង់វិនាស។
7នោះព្រះយេស៊ូវ ទ្រង់ថយទៅឯសមុទ្រ ជាមួយនឹងពួកសិស្ស ហើយមានហ្វូងមនុស្សកកកុញដើរតាមទ្រង់ ជាមនុស្សពីស្រុកកាលីឡេ នឹងស្រុកយូដា 8ពីក្រុងយេរូសាឡិម នឹងស្រុកអេដំម ហើយពីខាងនាយទន្លេយ័រដាន់ នឹងស្រុកនៅជុំវិញក្រុងទីរ៉ុស នឹងស៊ីដូន គឺជាហ្វូងមនុស្សយ៉ាងធំ ដែលមូលមកឯទ្រង់ ដោយបានឮនិយាយពីការទ្រង់ធ្វើទាំងប៉ុន្មាន 9ទ្រង់មានបន្ទូលប្រាប់ពួកសិស្ស ឲ្យមានទូកនៅរង់ចាំ ក្រែងហ្វូងមនុស្សប្រជ្រៀតទ្រង់ 10ដ្បិតទ្រង់កំពុងប្រោសមនុស្សជាច្រើនឲ្យបានជា ដល់ម៉្លេះបានជាមនុស្សទាំងអស់ដែលមានជំងឺអ្វីៗ គេប្រឹងរុលចូលទៅ ដើម្បីនឹងពាល់ទ្រង់ 11កាលណាពួកអារក្សអសោចិ៍ឃើញទ្រង់ វាក៏ក្រាបចំពោះទ្រង់ ទាំងស្រែកថា ទ្រង់ជាព្រះរាជបុត្រានៃព្រះមែន 12ប៉ុន្តែទ្រង់ហាមផ្តាច់ មិនឲ្យវាធ្វើឲ្យគេស្គាល់ទ្រង់ឡើយ។
13ទ្រង់ក៏យាងឡើងទៅលើភ្នំ រួចមានបន្ទូលហៅអស់អ្នក ដែលទ្រង់សព្វព្រះហឫទ័យចង់ហៅ ហើយអ្នកទាំងនោះក៏ចូលមកឯទ្រង់ 14រួចទ្រង់ដំរូវ១២នាក់ឲ្យបាននៅជាមួយនឹងទ្រង់ ដើម្បីឲ្យទ្រង់បានចាត់គេ ឲ្យចេញទៅប្រកាសប្រដៅ 15នឹងឲ្យគេមានអំណាចអាចនឹងប្រោសជំងឺឲ្យជា ព្រមទាំងដេញអារក្សផង 16គឺស៊ីម៉ូន១ដែលទ្រង់ប្រទានឲ្យមានឈ្មោះថា ពេត្រុស ថែមទៀត 17ហើយយ៉ាកុប ជាកូនសេបេដេ១ នឹងយ៉ូហាន ជាប្អូនយ៉ាកុប១ ដែលទ្រង់ប្រទានឈ្មោះ បោនអ៊ើកេ ដល់អ្នកទាំង២នោះ គឺស្រាយថាជាកូនផ្គរលាន់ 18នឹងអនទ្រេ១ ភីលីព១ បារថូល៉ូមេ១ ម៉ាថាយ១ ថូម៉ាស១ នឹងយ៉ាកុប ជាកូនអាល់ផាយ១ ថាដេ១ ស៊ីម៉ូន ជាសាសន៍កាណាន១ 19ហើយយូដាស-អ៊ីស្ការីយ៉ុត ជាអ្នកដែលបញ្ជូនទ្រង់១។
20នោះក៏នាំគ្នាចូលទៅក្នុងផ្ទះ ហើយមានមនុស្សប្រជុំគ្នាទាំងហ្វូងម្តងទៀត ដល់ម៉្លេះបានជាទ្រង់ ព្រមទាំងពួកសិស្សពុំអាចនឹងបរិភោគបានឡើយ 21កាលពួកបងប្អូនទ្រង់បានឮ គេក៏ចេញទៅរកចាប់ទ្រង់ ដ្បិតគេស្មានថាទ្រង់វង្វេងស្មារតីហើយ 22ឯពួកអាចារ្យ ដែលចុះមកពីក្រុងយេរូសាឡិម គេនិយាយឡើងថា អ្នកនោះមានអារក្សបេលសេប៊ូលចូល វាដេញអារក្ស ដោយអាងមេអារក្សទេ 23តែទ្រង់ហៅគេមកមានបន្ទូល ជាពាក្យប្រៀបប្រដូចថា ធ្វើដូចម្តេចឲ្យអារក្សសាតាំងបានដេញអារក្សសាតាំងដូច្នេះ 24បើនគរណាបែកទាស់ទែងគ្នាឯងហើយ នគរនោះពុំអាចនឹងនៅស្ថិតស្ថេរបានឡើយ 25ឬបើផ្ទះណាបែកទាស់ទែងគ្នាឯង ផ្ទះនោះក៏មិនអាចនឹងនៅស្ថិតស្ថេរបានដែរ 26ឯអារក្សសាតាំង បើកើតបះបោរបែកទាស់គ្នាវា នោះវាពុំអាចនឹងនៅស្ថិតស្ថេរបានទេ វាត្រូវវិនាសទៅហើយ 27គ្មានអ្នកណាអាចនឹងចូលទៅក្នុងផ្ទះរបស់មនុស្សខ្លាំងពូកែ ហើយប្លន់យករបស់ទ្រព្យគេបានទេ លុះត្រាតែបានចងអ្នកនោះជាមុនសិន ទើបនឹងប្លន់យកបាន 28ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គ្រប់ទាំងអំពើបាបនឹងបានអត់ទោសដល់ពួកកូនមនុស្ស ហើយអស់ទាំងពាក្យដែលគេពោលប្រមាថដែរ 29តែអ្នកណាដែលពោលពាក្យប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ នោះមិនដែលបានអត់ទោសឲ្យឡើយ អ្នកនោះឯងនឹងត្រូវទោស នៅអស់កល្បជានិច្ចវិញ 30ដែលទ្រង់មានបន្ទូលដូច្នេះ នោះដោយព្រោះគេថា ទ្រង់មានអារក្សអសោចិ៍ចូល។
31គ្រានោះ មាតា នឹងបងប្អូនទ្រង់មកដល់ ក៏ឈរនៅខាងក្រៅ ប្រើគេឲ្យទៅហៅទ្រង់ 32ហ្វូងមនុស្សដែលអង្គុយនៅជុំវិញទ្រង់ គេទូលថា ន៏ មើល ម្តាយ នឹងបងប្អូនលោកនៅខាងក្រៅមករកលោក 33ទ្រង់មានបន្ទូលឆ្លើយថា តើអ្នកណាជាម្តាយ ហើយជាបងប្អូនខ្ញុំ 34រួចទ្រង់ងាកទតទៅអស់អ្នកដែលអង្គុយនៅជុំវិញទ្រង់ ដោយបន្ទូលថា នុ៎ះន៏ ម្តាយ នឹងបងប្អូនខ្ញុំ 35ពីព្រោះអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះហើយជាបងប្អូនប្រុសស្រី នឹងជាម្តាយខ្ញុំ។
Iliyochaguliwa sasa
ម៉ាកុស 3: ពគប
Kuonyesha
Shirikisha
Nakili

Je, ungependa vivutio vyako vihifadhiwe kwenye vifaa vyako vyote? Jisajili au ingia
© BFBS/UBS 1954, 1962. All Rights Reserved.

: