១ កូរិនថូស 5
5
1មានឮរន្ទឺសុលសាយជានិច្ចថា មានការកំផិតកើតឡើង ក្នុងពួកអ្នករាល់គ្នាពិត ជាការកំផិតម្យ៉ាង ដែលមិនដែលទាំងមានឮនិយាយក្នុងសាសន៍ដទៃផង គឺថា មានមនុស្សម្នាក់បានយកប្រពន្ធរបស់ឪពុកខ្លួន 2តែអ្នករាល់គ្នានៅតែមានចិត្តធំ ឥតកើតទុក្ខព្រួយ ដើម្បីនឹងដកអ្នកដែលប្រព្រឹត្តការនោះ ឲ្យថយចេញពីចំណោមអ្នករាល់គ្នាឡើយ 3ឯខ្ញុំ ទោះបើមិននៅជាមួយខាងសាច់ឈាមក៏មែន គង់តែនៅជាមួយខាងឯវិញ្ញាណ ខ្ញុំក៏បានកាត់ទោសដល់អ្នកដែលប្រព្រឹត្តដូច្នោះហើយ ហាក់ដូចជាបាននៅជាមួយគ្នាដែរ 4គឺក្នុងកាលដែលអ្នករាល់គ្នា នឹងវិញ្ញាណខ្ញុំបានប្រជុំគ្នា ព្រមទាំងមានព្រះចេស្តានៃព្រះអម្ចាស់យេស៊ូវនៃយើងផង នោះខ្ញុំបានកាត់ទោសអ្នកនោះ ដោយនូវព្រះនាមព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា 5ដើម្បីនឹងបញ្ជូនមនុស្សយ៉ាងនោះទៅអារក្សសាតាំង ឲ្យបំផ្លាញនិស្ស័យសាច់ឈាមគេ ប្រយោជន៍ឲ្យព្រលឹងវិញ្ញាណបានសង្គ្រោះ ក្នុងថ្ងៃនៃព្រះអម្ចាស់យេស៊ូវវិញ 6សេចក្ដីអំនួតរបស់អ្នករាល់គ្នាមិនល្អទេ តើមិនដឹងថា ដំបែតែបន្តិចអាចនឹងធ្វើឲ្យម្សៅទាំងអស់ដោរឡើងបានទេឬអី 7ចូរសំអាតដំបែចាស់ចេញ ដើម្បីឲ្យអ្នករាល់គ្នាបានត្រឡប់ជាដុំម្សៅថ្មីវិញ ដ្បិតអ្នករាល់គ្នាបានឥតដំបែហើយ ព្រោះព្រះគ្រីស្ទដ៏ជាយញ្ញបូជានៃបុណ្យរំលង នោះបានត្រូវថ្វាយជំនួសយើងរាល់គ្នាហើយ 8បានជាត្រូវឲ្យយើងធ្វើបុណ្យនេះដោយឥតមានដំបែ គឺដោយសេចក្ដីស្មោះត្រង់ នឹងសេចក្ដីពិតវិញ មិនមែនដោយដំបែចាស់ ឬនឹងដំបែជាសេចក្ដីអាក្រក់ នឹងសេចក្ដីកំណាចនោះទៀតឡើយ។
9ខ្ញុំបានធ្វើសំបុត្រផ្ញើមកប្រាប់អ្នករាល់គ្នាថា កុំឲ្យភប់ប្រសព្វនឹងមនុស្សកំផិតឡើយ 10តែពាក្យនោះមិនសំដៅចំពោះមនុស្សកំផិតរបស់ផងលោកីយនេះ ឬមនុស្សលោភ មនុស្សប្លន់កំហែង ឬមនុស្សថ្វាយបង្គំរូបព្រះនោះទេ ដ្បិតបើដូច្នោះ នោះត្រូវតែចេញឲ្យផុតពីលោកីយនេះទៅ 11គឺខ្ញុំបានសរសេរមកអ្នករាល់គ្នា ដោយន័យយ៉ាងនេះថា បើមានអ្នកណានៅក្នុងពួកជំនុំ ជាមនុស្សកំផិត ឬលោភ ឬថ្វាយបង្គំរូបព្រះ ឬជេរប្រមាថ ជាអ្នកប្រមឹក ឬប្លន់កំហែង នោះមិនត្រូវឲ្យភប់ប្រសព្វនឹងគេឡើយ ក៏មិនត្រូវទាំងបរិភោគជាមួយនឹងគេផង 12ដ្បិតតើត្រូវការអ្វីឲ្យខ្ញុំជំនុំជំរះដល់មនុស្សខាងក្រៅ តើអ្នករាល់គ្នាមិនជំនុំជំរះមនុស្សក្នុងពួកជំនុំទេឬអី 13ឯចំណែកពួកអ្នកខាងក្រៅ នោះព្រះនឹងជំនុំជំរះគេ ហើយត្រូវឲ្យអ្នករាល់គ្នាបណ្តេញមនុស្សអាក្រក់នោះ ពីពួកអ្នករាល់គ្នាចេញ។
Iliyochaguliwa sasa
១ កូរិនថូស 5: ពគប
Kuonyesha
Shirikisha
Nakili

Je, ungependa vivutio vyako vihifadhiwe kwenye vifaa vyako vyote? Jisajili au ingia
© BFBS/UBS 1954, 1962. All Rights Reserved.