១ កូរិនថូស 10
10
1បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នានៅល្ងង់ ពីដំណើរពួកឰយុកោយើងទេ ថាគេបាននៅក្រោមពពកទាំងអស់គ្នា ហើយគ្រប់គ្នាបានដើរកាត់សមុទ្រ 2គ្រប់គ្នាបានទទួលបុណ្យជ្រមុជក្នុងពពក ហើយក្នុងសមុទ្រនោះ ឲ្យបានតាមលោកម៉ូសេ 3គ្រប់គ្នាបានបរិភោគចំណីអាហារដដែលខាងព្រលឹងវិញ្ញាណ 4ហើយគ្រប់គ្នាបានផឹកទឹកដដែលខាងព្រលឹងវិញ្ញាណដែរ ដ្បិតបានផឹកពីថ្មដាខាងព្រលឹងវិញ្ញាណដែលតាមគេ ឯថ្មដានោះ គឺជាព្រះគ្រីស្ទ 5ប៉ុន្តែ ព្រះទ្រង់មិនពេញព្រះហឫទ័យនឹងគេជាច្រើនគ្នាទេ ដ្បិតគេត្រូវដួលស្លាប់រាត់រាយ នៅក្នុងទីរហោស្ថាន 6ការទាំងនោះបានត្រឡប់ជាគំរូដល់យើង ប្រយោជន៍កុំឲ្យយើងប្រាថ្នាចង់បានសេចក្ដីអាក្រក់ ដូចជាគេឡើយ 7ឬថ្វាយបង្គំរូបព្រះ ដូចជាពួកគេខ្លះបានថ្វាយដែរ ដូចមានសេចក្ដីចែងទុកមកថា «បណ្តាជនបានអង្គុយស៊ីផឹក រួចក្រោកឡើងលេងសប្បាយ» 8ឬប្រព្រឹត្តសេចក្ដីកំផិត ដូចជាពួកគេខ្លះបានប្រព្រឹត្ត ហើយមាន២ម៉ឺន៣ពាន់នាក់ បានត្រូវវិនាសក្នុង១ថ្ងៃនោះឯង 9ឬល្បងព្រះគ្រីស្ទ ដូចជាពួកគេខ្លះបានល្បងទ្រង់ ហើយត្រូវវិនាសទៅ ដោយពស់ចឹក 10ក៏កុំឲ្យត្អូញត្អែរ ដូចជាពួកគេខ្លះបានត្អូញត្អែរ ហើយត្រូវវិនាសដោយមេបំផ្លាញនោះឡើយ 11រីឯការទាំងនោះបានកើតមកដល់គេទុកជាគំរូ ហើយបានកត់ទុក សំរាប់ជាសេចក្ដីទូន្មានប្រដៅ ដល់យើងរាល់គ្នា ដែលយើងនៅគ្រាចុងបំផុតនៃអស់ទាំងកល្ប 12បានជាអ្នកណាដែលស្មានថាខ្លួនឈរ នោះត្រូវប្រយ័ត ក្រែងលោដួល 13ដ្បិតគ្មានសេចក្ដីល្បួងណាកើតដល់អ្នករាល់គ្នា ក្រៅពីសេចក្ដីល្បួង ដែលត្រូវខាងមនុស្សលោកទេ រីឯព្រះទ្រង់ក៏ស្មោះត្រង់ដែរ ទ្រង់មិនឲ្យកើតមានសេចក្ដីល្បួងហួសកំឡាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទ្រាំបាន។
14ហេតុនោះ ឱពួកស្ងួនភ្ងាខ្ញុំអើយ ចូររត់ពីការថ្វាយបង្គំរូបព្រះចេញ 15ខ្ញុំនិយាយនេះ ដូចជានិយាយនឹងមនុស្សមានប្រាជ្ញា ចូរពិចារណាពីសេចក្ដីដែលខ្ញុំថានេះចុះ 16ឯពែងដ៏មានពរ ដែលយើងសូមពរឲ្យ តើមិនមែនជាសេចក្ដីប្រកបនឹងលោហិតរបស់ព្រះគ្រីស្ទទេឬអី ហើយនំបុ័ងដែលយើងកាច់នោះ តើមិនមែនជាសេចក្ដីប្រកបនឹងរូបអង្គនៃព្រះគ្រីស្ទទេឬអី 17ដ្បិតដែលមាននំបុ័ងតែ១ដុំនោះយ៉ាងណា ចំណែកពួកយើងដែលមានគ្នាច្រើន ក៏ជារូបកាយតែ១យ៉ាងនោះដែរ ពីព្រោះយើងទាំងអស់គ្នាទទួលទានពីដុំនំបុ័ងតែមួយនោះឯង 18ចូរពិចារណាពីសាសន៍អ៊ីស្រាអែលខាងសាច់ឈាមចុះ ឯពួកអ្នកដែលបរិភោគយញ្ញបូជាទាំងនោះ តើមិនមានសេចក្ដីប្រកបនឹងអាសនាទេឬអី 19ដែលខ្ញុំនិយាយដូច្នេះ តើមានន័យថា រូបព្រះជាអ្វីឬទេ ឬដង្វាយថ្វាយដល់រូបព្រះជាអ្វីឬទេ 20មិនមែនជាអ្វីទេ ឯរបស់ដែលសាសន៍ដទៃបូជាថ្វាយ នោះមិនមែនថ្វាយដល់ព្រះទេ គឺថ្វាយដល់អារក្សវិញទេតើ ហើយខ្ញុំមិនចង់ឲ្យអ្នករាល់គ្នា មានសេចក្ដីប្រកបនឹងអារក្សឡើយ 21អ្នករាល់គ្នាពុំអាចនឹងផឹកពីពែងនៃព្រះអម្ចាស់ នឹងពីពែងរបស់អារក្សផងបានទេ ក៏ពុំអាចនឹងបរិភោគនៅតុព្រះអម្ចាស់ នឹងតុរបស់អារក្សផងបានដែរ 22ឬតើយើងចង់បណ្តាលឲ្យព្រះអម្ចាស់ទ្រង់ប្រចណ្ឌឬអី តើយើងខ្លាំងពូកែជាងទ្រង់ឬ។
23មានច្បាប់ធ្វើគ្រប់ការទាំងអស់ តែគ្រប់ទាំងការគ្មានប្រយោជន៍ទេ មានច្បាប់ធ្វើគ្រប់ការទាំងអស់ តែគ្រប់ទាំងការមិនស្អាងចិត្តឡើងទេ 24កុំឲ្យអ្នកណាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវរកដល់អ្នកដទៃវិញ 25ចូរបរិភោគគ្រប់របស់ទាំងអស់ ដែលគេលក់នៅទីផ្សារ ឥតចាំបាច់សើុបសួរអ្វីឡើយ ដោយយល់ដល់បញ្ញាចិត្ត 26ដ្បិតផែនដី នឹងរបស់ទាំងអស់នៅផែនដី សុទ្ធតែជារបស់ផងព្រះអម្ចាស់ 27តែបើអ្នកណាដែលមិនជឿ គេអញ្ជើញអ្នកទៅពិសា ហើយអ្នកចង់ទៅដែរ នោះត្រូវបរិភោគគ្រប់មុខ ដែលគេដាក់នៅមុខអ្នកចុះ ឥតចាំសួរអ្វីឡើយ ដោយយល់ដល់បញ្ញាចិត្ត 28ប៉ុន្តែ បើអ្នកណាប្រាប់អ្នកថា មុខនេះជាដង្វាយថ្វាយដល់រូបព្រះហើយ នោះកុំឲ្យបរិភោគឡើយ ដោយយល់ដល់អ្នកដែលប្រាប់នោះ នឹងបញ្ញាចិត្តផង 29ដែលខ្ញុំថា បញ្ញាចិត្តនេះ នោះមិនមែនបញ្ញាចិត្តរបស់អ្នកទេ គឺរបស់គេវិញ ដ្បិតហេតុអ្វីបានជាសេរីភាពរបស់ខ្ញុំត្រូវបញ្ញាចិត្តរបស់គេជំនុំជំរះ 30បើខ្ញុំទទួលទានដោយអរព្រះគុណ នោះតើហេតុអ្វីបានជាគេប្រកាន់ទោសខ្ញុំ ដោយព្រោះរបស់ដែលខ្ញុំបានអរព្រះគុណរួចហើយនោះ 31ដូច្នេះ ទោះបើស៊ី ឬផឹក ឬធ្វើការអ្វីក៏ដោយ នោះចូរធ្វើទាំងអស់សំរាប់ចំរើនសិរីល្អដល់ព្រះចុះ 32កុំឲ្យធ្វើជាទីបង្អាក់ចិត្ត ដល់ពួកសាសន៍យូដា ឬសាសន៍ក្រេក ឬពួកជំនុំនៃព្រះឡើយ 33ដូចជាខ្លួនខ្ញុំក៏ផ្គាប់ដល់ចិត្តមនុស្សគ្រប់គ្នា ក្នុងការទាំងអស់ដែរ ដោយឥតរកផលប្រយោជន៍ដល់ខ្លួនឡើយ គឺជាប្រយោជន៍ដល់មនុស្សជាច្រើនវិញ ដើម្បីឲ្យគេបានសង្គ្រោះរួច។
Iliyochaguliwa sasa
១ កូរិនថូស 10: ពគប
Kuonyesha
Shirikisha
Nakili

Je, ungependa vivutio vyako vihifadhiwe kwenye vifaa vyako vyote? Jisajili au ingia
© BFBS/UBS 1954, 1962. All Rights Reserved.

: