Logo Aplikacije Biblija
Dugme za pretraživanje

សុភាសិត 2

2
តម្លៃនៃប្រាជ្ញា
1កូន​របស់ខ្ញុំ​អើយ ប្រសិនបើ​អ្នក​ទទួលយក​ពាក្យ​របស់ខ្ញុំ
ហើយ​សន្សំ​សេចក្ដីបង្គាប់​របស់ខ្ញុំ​ទុក​ក្នុង​អ្នក
2ដើម្បី​ប្រុង​ត្រចៀក​របស់អ្នក​ស្ដាប់​ប្រាជ្ញា
និង​ដើម្បី​ផ្ដោតចិត្ត​របស់អ្នក​លើ​ការយល់ដឹង
3ពិតមែនហើយ ប្រសិនបើ​អ្នក​ហៅ​រក​ការយល់ជាក់
ហើយ​បន្លឺ​សំឡេង​រក​ការយល់ដឹង
4ប្រសិនបើ​អ្នក​ស្វែងរក​វា​ដូច​ស្វែងរក​ប្រាក់
ហើយ​ខំរក​វា​ដូច​ខំរក​កំណប់
5នោះ​អ្នក​នឹង​យល់ច្បាស់​នូវ​ការកោតខ្លាច​ព្រះយេហូវ៉ា
ហើយ​រកឃើញ​ចំណេះដឹង​អំពី​ព្រះ
6ដ្បិត​ព្រះយេហូវ៉ា​ប្រទាន​ប្រាជ្ញា​;
ចំណេះដឹង និង​ការយល់ដឹង​ចេញមកពី​ព្រះឱស្ឋ​របស់ព្រះអង្គ​។
7ព្រះអង្គ​ប្រមូល​ប្រាជ្ញាត្រឹមត្រូវ​ទុក​សម្រាប់​មនុស្ស​ទៀងត្រង់
ព្រះអង្គជា​ខែល​ដល់​អ្នកដែល​ដើរ​ក្នុង​សេចក្ដីគ្រប់លក្ខណ៍
8ដើម្បី​ការពារ​គន្លង​នៃ​សេចក្ដីយុត្តិធម៌
ហើយ​ថែរក្សា​ផ្លូវ​នៃ​វិសុទ្ធជន​របស់​ព្រះអង្គ​។
9យ៉ាងនោះឯង អ្នក​នឹង​យល់ច្បាស់​នូវ​សេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ និង​សេចក្ដីទៀងត្រង់
គឺ​គ្រប់ទាំង​ផ្លូវ​ល្អ
10ដ្បិត​ប្រាជ្ញា​នឹង​ចូល​ក្នុង​ចិត្ត​អ្នក
ហើយ​ចំណេះដឹង​នឹង​ធ្វើឲ្យ​ព្រលឹង​អ្នក​បាន​រីករាយ​;
11សមត្ថភាពពិចារណា​នឹង​ថែរក្សា​អ្នក
ហើយ​ការយល់ដឹង​នឹង​ការពារ​អ្នក
12ដើម្បី​រំដោះ​អ្នក​ពី​ផ្លូវ​របស់​មនុស្ស​អាក្រក់
និង​ពី​មនុស្ស​ដែល​និយាយ​សេចក្ដីកំហូច​——
13ពួកគេ​បោះបង់ចោល​គន្លង​នៃ​សេចក្ដីទៀងត្រង់
ទៅ​ដើរ​ក្នុង​ផ្លូវ​នៃ​សេចក្ដីងងឹត​;
14ពួកគេ​អរសប្បាយ​នឹង​ធ្វើ​អាក្រក់
ទាំង​ត្រេកអរ​ក្នុង​សេចក្ដីកំហូច​របស់​មនុស្ស​អាក្រក់​;
15ផ្លូវ​របស់ពួកគេ​ក្ងិចក្ងក់
ហើយ​គន្លង​របស់ពួកគេ​វៀចវេរ​។
16មួយវិញទៀត ដើម្បី​រំដោះ​អ្នក​ពី​ស្ត្រី​ផិតក្បត់#2:16 ស្ត្រី​ផិតក្បត់―ន័យត្រង់គឺ “ស្ត្រីសាសន៍ដទៃ”។
ពី​ស្រីក្រៅ​ដែល​លួងលោម​ដោយ​ពាក្យសម្ដី​របស់នាង​——
17នាង​បោះបង់ចោល​សម្លាញ់ភ្ងា​កាលពីនៅ​យុវវ័យ​របស់នាង
ហើយ​បំភ្លេច​សម្ពន្ធមេត្រី​ជាមួយ​ព្រះ​របស់នាង​;
18ផ្ទះ​របស់នាង​លិចចុះ​ទៅដល់​សេចក្ដីស្លាប់
ហើយ​គន្លង​របស់នាង​នាំទៅឯ​ព្រលឹងមនុស្សស្លាប់​;
19អស់អ្នក​ដែល​ចូលទៅរក​នាង មិន​ត្រឡប់មកវិញ​ឡើយ
ក៏​មិន​ទៅដល់​ផ្លូវ​នៃ​ជីវិត​ដែរ​។
20នេះគឺ​ដើម្បីឲ្យ​អ្នក​បាន​ដើរ​ក្នុង​ផ្លូវ​របស់​មនុស្ស​ល្អ
ហើយ​បាន​រក្សា​គន្លង​របស់​មនុស្ស​សុចរិត​។
21ជាការពិត មនុស្ស​ទៀងត្រង់​នឹង​រស់នៅ​លើ​ផែនដី
ហើយ​មនុស្ស​គ្រប់លក្ខណ៍​នឹង​នៅសល់​លើ​ផែនដី
22រីឯ​មនុស្ស​អាក្រក់​នឹង​ត្រូវបាន​កាត់ចេញ​ពី​ផែនដី
ហើយ​មនុស្ស​ក្បត់​នឹង​ត្រូវបាន​ដកចេញ​ពី​ផែនដី​៕

Istaknuto

Kopiraj

Uporedi

Podeli

None

Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi