កូនរបស់ខ្ញុំអើយ ប្រសិនបើអ្នកទទួលយកពាក្យរបស់ខ្ញុំ
ហើយសន្សំសេចក្ដីបង្គាប់របស់ខ្ញុំទុកក្នុងអ្នក
ដើម្បីប្រុងត្រចៀករបស់អ្នកស្ដាប់ប្រាជ្ញា
និងដើម្បីផ្ដោតចិត្តរបស់អ្នកលើការយល់ដឹង
ពិតមែនហើយ ប្រសិនបើអ្នកហៅរកការយល់ជាក់
ហើយបន្លឺសំឡេងរកការយល់ដឹង
ប្រសិនបើអ្នកស្វែងរកវាដូចស្វែងរកប្រាក់
ហើយខំរកវាដូចខំរកកំណប់
នោះអ្នកនឹងយល់ច្បាស់នូវការកោតខ្លាចព្រះយេហូវ៉ា
ហើយរកឃើញចំណេះដឹងអំពីព្រះ