Logo Aplikacije Biblija
Dugme za pretraživanje

អេសាយ 33

33
ព្រះយេហូវ៉ាលើកអង្គទ្រង់ឡើង
1វេទនា​ដល់​អ្នក​ហើយ​!
ជន​បំផ្លាញ​ដែល​មិន​ត្រូវបាន​បំផ្លាញ
និង​ជន​ក្បត់​ដែល​មិន​ត្រូវបាន​ក្បត់​អើយ​!
កាលណា​អ្នក​ឈប់​បំផ្លាញ អ្នក​នឹង​ត្រូវគេ​បំផ្លាញ
កាលណា​អ្នក​ក្បត់​រួចហើយ គេ​នឹង​ក្បត់​អ្នក​វិញ​។
2ព្រះយេហូវ៉ា​អើយ សូម​មេត្តា​ដល់​យើងខ្ញុំ​ផង យើងខ្ញុំ​ទន្ទឹងរង់ចាំ​ព្រះអង្គ​។
សូម​ធ្វើជា​ដើមដៃ​ដល់​យើងខ្ញុំ​រៀងរាល់ព្រឹក
សូម​ធ្វើជា​សេចក្ដីសង្គ្រោះ​ដល់​យើងខ្ញុំ​នៅក្នុង​គ្រា​នៃ​ទុក្ខវេទនា​ផង​!
3ជាតិសាសន៍​ទាំងឡាយ​បាន​រត់គេច​ដោយ​ឮ​សូរគឹកកង
ប្រជាជាតិ​នានា​បាន​ខ្ចាត់ខ្ចាយ​ដោយ​ការលើក​អង្គទ្រង់​ឡើង​។
4ជ័យភណ្ឌ​របស់អ្នករាល់គ្នា​នឹង​ត្រូវបាន​ប្រមូល
ដូចជា​ការប្រមូលផល​របស់​ដង្កូវមេអំបៅ​;
ដូចដែល​ការពពាក់ពពូន​របស់​កណ្ដូប​ជា​យ៉ាងណា
គេ​នឹង​សង្គ្រុប​លើ​ជ័យភណ្ឌទាំងនោះ​យ៉ាងនោះដែរ​។
5ព្រះយេហូវ៉ា​ត្រូវបាន​លើកតម្កើង​ហើយ ពីព្រោះ​ព្រះអង្គ​គង់នៅ​ស្ថានដ៏ខ្ពស់
ព្រះអង្គ​បាន​បំពេញ​ស៊ីយ៉ូន​ដោយ​សេចក្ដីយុត្តិធម៌ និង​សេចក្ដីសុចរិត​។
6ព្រះអង្គ​នឹង​បានជា​ស្ថិរភាព​ក្នុង​គ្រា​របស់អ្នក
ជា​ទ្រព្យសម្បត្តិ​នៃ​សេចក្ដីសង្គ្រោះ ប្រាជ្ញា និង​ចំណេះដឹង
រីឯ​ការកោតខ្លាច​ព្រះយេហូវ៉ា​ជា​រតនសម្បត្តិ​របស់អ្នក#33:6 អ្នក​―ន័យត្រង់គឺ “គាត់”។​។
7មើល៍! អ្នកខ្លាំងពូកែ​របស់ពួកគេ​ស្រែកឡើង​នៅតាម​ផ្លូវ
ពួក​ទូត​នៃ​សន្តិភាព​យំសោក​យ៉ាងល្វីងជូរចត់​។
8មហាវិថី​បាន​ស្ងាត់ជ្រងំ
អ្នកដំណើរ​ក៏​លែងមាន​ទៀត​;
សម្ពន្ធមេត្រី​ត្រូវបាន​ផ្ដាច់
ទីក្រុង#33:8 ទីក្រុង―ឯកសារបុរាណខ្លះថា “សាក្សី”។​នានា​ត្រូវបាន​មើលងាយ
ហើយ​មនុស្ស​ក៏​មិន​ត្រូវបាន​ឲ្យតម្លៃ​ដែរ​។
9ផែនដី​កាន់ទុក្ខ ហើយ​អន់ថយ​ទៅ
លីបង់​ទទួលការអាប់យស ហើយ​ក្រៀមស្វិត
សារ៉ូន​បាន​ដូចជា​វាលខ្សាច់
រីឯ​បាសាន និង​កើមែល​ជម្រុះ​ស្លឹក​ចេញ​។
10ព្រះយេហូវ៉ា​មានបន្ទូលថា​៖
“ឥឡូវនេះ យើង​នឹង​ក្រោកឡើង
ឥឡូវនេះ យើង​នឹង​លើក​ខ្លួនយើង​ឡើង
ឥឡូវនេះ យើង​នឹង​ត្រូវបាន​តម្កើងឡើង​។
11អ្នករាល់គ្នា​នឹង​មានផ្ទៃពោះ​ជា​ស្មៅក្រៀម
អ្នករាល់គ្នា​នឹង​សម្រាលកូន​ជា​ចំបើង
ដង្ហើម​របស់អ្នករាល់គ្នា​ជា​ភ្លើង
វា​នឹង​ស៊ីបំផ្លាញ​អ្នករាល់គ្នា​។
12ជាតិសាសន៍​ទាំងឡាយ​នឹង​ត្រូវបានដុត​ជា​ផេះ#33:12 ផេះ―ន័យត្រង់គឺ “កំបោរ”។
គឺដូចជា​បន្លា​ដែល​ត្រូវគេ​កាប់ ហើយ​ដុត​ក្នុង​ភ្លើង​។
13អ្នកដែល​នៅឆ្ងាយ​អើយ ចូរ​ស្ដាប់​អ្វីដែល​យើង​បាន​ធ្វើ​!
អ្នកដែល​នៅជិត​អើយ ចូរ​ទទួលស្គាល់​មហិទ្ធិឫទ្ធិ​របស់យើង​!”។
14ពួក​មនុស្សបាប​នៅ​ស៊ីយ៉ូន​ភ័យខ្លាច
ការញ័ររន្ធត់​បាន​ចាប់​ពួកមនុស្ស​មិនគោរពព្រះ​។
ពួកគេពោលថា​៖
“តើ​នរណា​ក្នុងចំណោម​ពួកយើង​អាច​រស់នៅ​ជាមួយ​ភ្លើង​ដែល​ស៊ីបំផ្លាញ​បាន​?
តើ​នរណា​ក្នុងចំណោម​ពួកយើង​អាច​រស់នៅ​ជាមួយ​ចំហេះ​ដ៏អស់កល្ប​បាន​?”។
15អ្នកដែល​ដើរ​ក្នុង​សេចក្ដីយុត្តិធម៌ ហើយ​និយាយ​សេចក្ដីទៀងត្រង់
ជា​អ្នកដែល​បដិសេធ​កម្រៃទុច្ចរិត​ពី​ការសង្កត់សង្កិន
ជា​អ្នកដែល​រា​ដៃ​មិន​ទទួល​សំណូក
ជា​អ្នកដែល​ខ្ទប់​ត្រចៀក​របស់ខ្លួន​មិន​ស្ដាប់​ការបង្ហូរឈាម
ហើយ​បិទ​ភ្នែក​របស់ខ្លួន​មិន​មើល​ទៅ​ការ​អាក្រក់
16គឺ​អ្នកនោះ​ហើយ បាន​ស្នាក់នៅ​កន្លែងខ្ពស់​។
ទីពឹងជ្រក​របស់អ្នកនោះ​ជា​បន្ទាយ​នៃ​ថ្មដា
អាហារ​របស់អ្នកនោះ​នឹង​ត្រូវបាន​ប្រទានមក
ទឹក​របស់អ្នកនោះ​នឹង​មាននៅជានិច្ច​។
17ភ្នែក​របស់អ្នក​នឹង​រំពឹងមើល​ព្រះមហាក្សត្រ​នៅក្នុង​សោភ័ណភាព​របស់ព្រះអង្គ
ក៏​មើលឃើញ​ទឹកដី​ដែល​នៅឆ្ងាយ​។
18ចិត្ត​របស់អ្នក​នឹង​ជញ្ជឹងគិត​អំពី​ការគួរឲ្យភ័យរន្ធត់​នោះ​ថា​៖
“តើ​អ្នក​រាប់​នៅ​ឯណា​?
តើ​អ្នក​ថ្លឹង​នៅ​ឯណា​?
តើ​អ្នក​រាប់​ប៉ម​នៅ​ឯណា​?”។
19អ្នក​នឹង​លែង​ឃើញ​ជាតិសាសន៍​ដ៏កាចសាហាវ
ជា​ជាតិសាសន៍​មាន​ភាសា​ពិបាកយល់​ដែល​ស្ដាប់​មិនបាន
មាន​អណ្ដាត​ត្រដិត​ដែល​មិនអាច​យល់​បាន​។
20ចូរ​រំពឹងមើល​ស៊ីយ៉ូន
ជា​ទីក្រុង​សម្រាប់​ពិធីបុណ្យដែលមានកំណត់​របស់ពួកយើង​!
ភ្នែក​របស់អ្នក​នឹង​ឃើញ​យេរូសាឡិម
ជា​លំនៅ​ដ៏សុខដុមរមនា
ជា​រោង​ដែល​នឹង​មិន​ត្រូវបានរើរុះ​;
ស្នឹង​របស់វា​នឹង​មិន​ត្រូវបាន​ដកចេញ​ជារៀងរហូត
ហើយក៏​គ្មាន​ខ្សែ​ណាមួយ​របស់វា​ត្រូវបាន​ផ្ដាច់​ដែរ​។
21ផ្ទុយទៅវិញ ព្រះយេហូវ៉ា​ដ៏ធំឧត្ដម​គង់នៅ​ទីនោះ​សម្រាប់​ពួកយើង
ជា​កន្លែង​ដែល​មាន​ទន្លេ និង​ព្រែក​ធំទូលាយ
ដែល​គ្មាន​សំពៅ​មាន​ច្រវា​ទៅមក​នៅ​ទីនោះ
ក៏​គ្មាន​នាវា​ដ៏រុងរឿង​ឆ្លងកាត់​ទីនោះ​ដែរ​។
22ដ្បិត​ព្រះយេហូវ៉ា​ជា​ចៅក្រម​របស់ពួកយើង
ព្រះយេហូវ៉ា​ជា​អ្នកតែងច្បាប់​របស់ពួកយើង
ព្រះយេហូវ៉ា​ជា​ព្រះមហាក្សត្រ​របស់ពួកយើង
ព្រះអង្គ​នឹង​សង្គ្រោះ​ពួកយើង​។
23ខ្សែ​របស់អ្នក​បាន​ធូរ
មិនអាច​រឹត​ជើង​ដងក្ដោង​បានទេ
ពួកគេ​លា​ក្ដោង​មិនបានឡើយ​។
ដូច្នេះ គេ​បាន​ចែក​រំពា​នៃ​ជ័យភណ្ឌ​យ៉ាងច្រើន
ពួកមនុស្ស​ខ្វិន​ក៏​ប្លន់យក​របឹប​ដែរ​។
24គ្មាន​អ្នកស្រុក​និយាយថា​៖ “ខ្ញុំ​មានជំងឺ” ទៀតឡើយ
ប្រជាជន​ដែល​រស់នៅ​ទីនោះ​នឹង​ត្រូវបាន​លើកលែងទោស​ចំពោះ​អំពើទុច្ចរិត​៕

Trenutno izabrano:

អេសាយ 33: GKHB

Istaknuto

Kopiraj

Uporedi

Podeli

None

Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi