អេសាយ 32
32
អាណាចក្រដ៏សុចរិតយុត្តិធម៌
1មើល៍! នឹងមានស្ដេចមួយអង្គគ្រងរាជ្យដោយសេចក្ដីសុចរិត
នឹងមានពួកមេដឹកនាំគ្រប់គ្រងដោយសេចក្ដីយុត្តិធម៌។
2ម្នាក់ៗ#32:2 ម្នាក់ៗ―ឬ “មនុស្សម្នាក់”។នឹងបានដូចជាទីលាក់ខ្លួនពីខ្យល់ និងទីលាក់កំបាំងពីព្យុះ
ដូចជាផ្លូវទឹកនៅកន្លែងហួតហែង និងដូចជាម្លប់ថ្មដាដ៏ធំនៅទឹកដីរីងស្ងួត។
3ពេលនោះ ភ្នែករបស់អ្នកដែលមើលឃើញនឹងមិនបិទឡើយ
ត្រចៀករបស់អ្នកដែលស្តាប់ឮនឹងប្រុងស្ដាប់។
4ចិត្តរបស់អ្នកដែលតក់ក្រហល់នឹងមានការយល់ច្បាស់ ហើយមានចំណេះដឹង
អណ្ដាតរបស់អ្នកដែលត្រដិតនឹងនិយាយលឿន ហើយច្បាស់វិញ។
5មនុស្សឆោតល្ងង់នឹងមិនត្រូវគេហៅថាអភិជនទៀតឡើយ
មនុស្សអប្រិយក៏មិនត្រូវគេនិយាយថាជាអ្នកគួរឲ្យគោរពដែរ។
6ដ្បិតមនុស្សឆោតល្ងង់និយាយសេចក្ដីឆោតល្ងង់
ហើយចិត្តរបស់គេប្រព្រឹត្តអំពើទុច្ចរិត
គឺដើម្បីប្រព្រឹត្តអំពើមិនគោរពព្រះ
ដើម្បីពោលសេចក្ដីខុសឆ្គងទាស់នឹងព្រះយេហូវ៉ា
និងដើម្បីបង្អត់ចំណង់អាហាររបស់មនុស្សអត់ឃ្លាន
ហើយទុកឲ្យមនុស្សស្រេកខ្វះទឹកផឹក។
7មនុស្សអប្រិយ មធ្យោបាយរបស់គេគឺអាក្រក់
គេគិតគូរគម្រោងអាក្រក់ដើម្បីបំផ្លាញមនុស្សទ័លក្រដោយពាក្យភូតភរ
សូម្បីតែនៅពេលមនុស្សខ្វះខាតនិយាយត្រឹមត្រូវ។
8រីឯអភិជនវិញ គេគិតគូរការថ្លៃថ្នូរ
ហើយអ្នកនោះឈរមាំដោយការថ្លៃថ្នូរ។
9ពួកស្ត្រីឥតកង្វល់អើយ
ចូរក្រោកឡើងស្ដាប់សំឡេងរបស់ខ្ញុំ!
ពួកកូនស្រីឥតខ្វល់ខ្វាយអើយ
ចូរផ្ទៀងត្រចៀកនឹងពាក្យរបស់ខ្ញុំ!
10ពួកស្ត្រីឥតខ្វល់ខ្វាយអើយ
មួយឆ្នាំប៉ុន្មានថ្ងៃទៀត ពួកនាងនឹងភ័យញ័រ
ពីព្រោះការប្រមូលផលទំពាំងបាយជូរនឹងអស់ទៅ
ការប្រមូលផ្លែឈើនឹងមិនមកដល់ឡើយ។
11ពួកស្ត្រីឥតកង្វល់អើយ ចូរញ័ររន្ធត់!
ពួកស្ត្រីឥតខ្វល់ខ្វាយអើយ ចូរភ័យញ័រ!
ចូរដោះសម្លៀកបំពាក់#32:11 សម្លៀកបំពាក់―ជាពាក្យជំនួយ។ចេញ ហើយនៅអាក្រាត
រួចក្រវាត់ក្រណាត់ធ្មៃ#32:11 ក្រណាត់ធ្មៃ―ជាពាក្យជំនួយ។នៅនឹងចង្កេះទៅ!
12ចូរយំគក់ទ្រូងចំពោះចម្ការដ៏គាប់ចិត្ត
ចំពោះដើមទំពាំងបាយជូរដ៏សម្បូរផលផ្លែ
13ចំពោះទឹកដីរបស់ប្រជាជនខ្ញុំដែលមានដុះបន្លា និងអញ្ចាញ
មែនហើយ ចំពោះអស់ទាំងផ្ទះនៃសេចក្ដីរីករាយនៅទីក្រុងដ៏រីករាយផង!
14ដ្បិតបន្ទាយត្រូវបានបោះបង់ចោល
ទីក្រុងអ៊ូអែត្រូវបានចោលទទេ
ទីទួល និងប៉មចាំយាមបានទៅជារូងជារៀងរហូត
គឺទៅជាសេចក្ដីរីករាយដល់លាព្រៃ
និងជាវាលស្មៅសម្រាប់ហ្វូងចៀម
15រហូតដល់ព្រះវិញ្ញាណត្រូវបានចាក់បង្ហូរមកលើពួកយើងពីស្ថានដ៏ខ្ពស់
ហើយទីរហោស្ថានបានត្រឡប់ជាចម្ការសម្បូរផល
រីឯចម្ការសម្បូរផលនឹងត្រូវបានចាត់ទុកជាព្រៃឈើវិញ។
16នៅគ្រានោះ សេចក្ដីយុត្តិធម៌នឹងស្ថិតនៅក្នុងទីរហោស្ថាន
ហើយសេចក្ដីសុចរិតនឹងរស់នៅក្នុងចម្ការសម្បូរផល។
17លទ្ធផលនៃសេចក្ដីសុចរិតនឹងបានជាសន្តិភាព
ហើយផលនៃសេចក្ដីសុចរិតនឹងបានជាភាពស្ងៀមស្ងប់ និងជាសេចក្ដីសុខសាន្តជារៀងរហូត។
18ប្រជាជនរបស់ខ្ញុំនឹងរស់នៅក្នុងលំនៅដ៏សុខសាន្ត
និងនៅកន្លែងស្នាក់នៅដ៏មានសុវត្ថិភាព
ព្រមទាំងនៅទីសម្រាកដ៏សុខដុមរមនា។
19ថ្វីត្បិតតែព្រៃឈើរលំនៅពេលធ្លាក់ដុំទឹកកក
ហើយទីក្រុងត្រូវបានពង្រាបទាំងស្រុងក៏ដោយ
20ប៉ុន្តែមានពរហើយ! អ្នករាល់គ្នាដែលសាបព្រោះនៅក្បែរអស់ទាំងទឹក
ហើយលែងជើងគោ និងលា៕
Trenutno izabrano:
អេសាយ 32: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative