អ្នកដែលដើរក្នុងសេចក្ដីយុត្តិធម៌ ហើយនិយាយសេចក្ដីទៀងត្រង់
ជាអ្នកដែលបដិសេធកម្រៃទុច្ចរិតពីការសង្កត់សង្កិន
ជាអ្នកដែលរាដៃមិនទទួលសំណូក
ជាអ្នកដែលខ្ទប់ត្រចៀករបស់ខ្លួនមិនស្ដាប់ការបង្ហូរឈាម
ហើយបិទភ្នែករបស់ខ្លួនមិនមើលទៅការអាក្រក់
គឺអ្នកនោះហើយ បានស្នាក់នៅកន្លែងខ្ពស់។
ទីពឹងជ្រករបស់អ្នកនោះជាបន្ទាយនៃថ្មដា
អាហាររបស់អ្នកនោះនឹងត្រូវបានប្រទានមក
ទឹករបស់អ្នកនោះនឹងមាននៅជានិច្ច។