1
សុភាសិត 3:5-6
ព្រះគម្ពីរខ្មែរសាកល
GKHB
ចូរជឿទុកចិត្តលើព្រះយេហូវ៉ាអស់ពីចិត្ត កុំពឹងផ្អែកលើការយល់ដឹងរបស់ខ្លួនឡើយ។ ក្នុងគ្រប់ទាំងផ្លូវរបស់អ្នក ចូរទទួលស្គាល់ព្រះអង្គ នោះព្រះអង្គនឹងតម្រង់គន្លងរបស់អ្នក។
Uporedi
Istraži សុភាសិត 3:5-6
2
សុភាសិត 3:7
កុំធ្វើជាមនុស្សមានប្រាជ្ញាក្នុងភ្នែកខ្លួនឯងឡើយ ចូរកោតខ្លាចព្រះយេហូវ៉ា ហើយបែរចេញពីសេចក្ដីអាក្រក់
Istraži សុភាសិត 3:7
3
សុភាសិត 3:9-10
ចូរលើកតម្កើងសិរីរុងរឿងដល់ព្រះយេហូវ៉ាដោយទ្រព្យសម្បត្តិ និងដោយផលដំបូងនៃអស់ទាំងផលរបស់អ្នកចុះ នោះជង្រុករបស់អ្នកនឹងត្រូវបានបំពេញយ៉ាងបរិបូរ ហើយទីបញ្ជាន់ផ្លែរបស់អ្នកនឹងហូរហៀរដោយស្រាទំពាំងបាយជូរថ្មី។
Istraži សុភាសិត 3:9-10
4
សុភាសិត 3:3
កុំឲ្យសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់ចាកចេញពីអ្នកឡើយ ចូរចងសេចក្ដីទាំងនេះក្រវាត់នឹងកអ្នក ចូរចារឹកវាលើបន្ទះដួងចិត្តអ្នក
Istraži សុភាសិត 3:3
5
សុភាសិត 3:11-12
កូនរបស់ខ្ញុំអើយ កុំមើលងាយការប្រៀនប្រដៅរបស់ព្រះយេហូវ៉ាឡើយ ហើយក៏កុំជិនឆ្អន់នឹងការស្ដីប្រដៅរបស់ព្រះអង្គដែរ! ដ្បិតព្រះយេហូវ៉ាស្ដីបន្ទោសអ្នកដែលព្រះអង្គស្រឡាញ់ គឺដូចជាឪពុកធ្វើចំពោះកូនដែលខ្លួនពេញចិត្ត។
Istraži សុភាសិត 3:11-12
6
សុភាសិត 3:1-2
កូនរបស់ខ្ញុំអើយ កុំភ្លេចសេចក្ដីបង្រៀនរបស់ខ្ញុំឡើយ ផ្ទុយទៅវិញ ចូររក្សាសេចក្ដីបង្គាប់របស់ខ្ញុំទុកក្នុងចិត្តអ្នក ដ្បិតវានឹងបន្ថែមអាយុវែង ឆ្នាំនៃអាយុ និងសេចក្ដីសុខសាន្តដល់អ្នក។
Istraži សុភាសិត 3:1-2
7
សុភាសិត 3:13-15
មានពរហើយ អ្នកដែលរកឃើញប្រាជ្ញា និងអ្នកដែលរកបានការយល់ដឹង! ដ្បិតកម្រៃពីប្រាជ្ញាប្រសើរជាងកម្រៃពីប្រាក់ ហើយផលរបស់នាងប្រសើរជាងមាស; នាងមានតម្លៃជាងត្បូងទទឹម ហើយអស់ទាំងសេចក្ដីប្រាថ្នារបស់អ្នក ក៏មិនអាចប្រៀបផ្ទឹមនឹងនាងបានឡើយ។
Istraži សុភាសិត 3:13-15
8
សុភាសិត 3:27
កុំបង្ខាំងទុកការល្អពីអ្នកដែលសមនឹងទទួល នៅពេលដៃរបស់អ្នកមានសមត្ថភាពធ្វើបាននោះឡើយ
Istraži សុភាសិត 3:27
9
សុភាសិត 3:19
ព្រះយេហូវ៉ាបានចាក់គ្រឹះផែនដីដោយប្រាជ្ញា ព្រះអង្គបានតាំងបណ្ដាមេឃឡើងដោយការយល់ដឹង
Istraži សុភាសិត 3:19